ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំ ថ្ងៃទី៣ នៅមូលដ្ឋានខេត្តពោធិ៍សាត់, កម្លាំងចម្រុះឃ្លុំដីទុកជាង ២ពាន់ហិកតា និងដកហូតវត្ថុតាងមួយចំនួនធំ

ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំ ថ្ងៃទី៣ នៅមូលដ្ឋានខេត្តពោធិ៍សាត់, កម្លាំងចម្រុះឃ្លុំដីទុកជាង ២ពាន់ហិកតា និងដកហូតវត្ថុតាងមួយចំនួនធំ

ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រហូតមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ត្រូវជាថ្ងៃទី៣ នៃប្រតិបត្តិការទ្រង់ទ្រាយធំ កម្លាំងចម្រុះ បានឃ្លុំដីទុកបាន ២,២៥៩.១ហិកតា អប់រំផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋចំនួន ៨នាក់។

ការចេញប្រតិបត្តិការទ្រង់ទ្រាយធំរបស់សមត្ថកិច្ចចម្រុះ បានធ្វើឡើងក្រោយការដាក់បទបញ្ជាដោយផ្ទាល់ពី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីបរិស្ថាន និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

ក្នុងប្រតិប្តតិការបង្រ្កាបបទល្មើសធនធានធម្មជាតិនេះ បញ្ជាការឯកភាពខេត្តលោក ខូយ  រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំបញ្ជាដោយផ្ទាល់លើក្រុមទាំង១០រួមមាន៖

ទី១៖ ប្រើប្រាស់កម្លាំង សរុប  ៧៨៩នាក់ ដឹកនាំដោយអភិបាលរងខេត្តពោធិ៍សាត់ ៩នាក់ និងនាយករងរដ្ឋបាលខេត្តពោធិ៍សាត់ ១នាក់។

ទី២៖ ក្រុមចុះប្រតិបត្តការថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ចំនួន ១០ក្រុម កម្លាំង សរុប ៦២៧នាក់ ក្នុងនោះ៖ អភិបាលរងខេត្តពោធិ៍សាត់ ២នាក់ មន្ត្រីរដ្ឋបាខេត្តពោធិ៍សាត់  ១៣នាក់ មន្ត្រីរដ្ឋបាលស្រុក ៣៦នាក់ កម្លាំងនគរបាល ២៦៨នាក់ កម្លាំងកងរាជអាវុធហត្ថ ១៨២នាក់កម្លាំងប្រតិបត្តិការសឹករង ២៥នាក់ មន្ទីរជំនាញ បរិស្ថាន មេព្រៃ ២២នាក់ អាជ្ញាធរមូលដ្ឋាន មេឃុំ នាយប៉ុស្ដិ៍ មេភូមិ ប្រជាការពារ ៥៧នាក់ មធ្យោបាយគោយន្ត ម៉ូតូ កាមេរ៉ាដ្រូន អាវុធ អាយកូម និងទូរស័ព្ទដៃ។

ទី៣៖ គោលដៅចុះបង្រ្កាប៖

– ក្រុមទី១៖ ចំនុចខ្នង១៦  ភូមិឯកភាព ឃុំថ្មាដា
– ក្រុមទី២៖ ចំណុចខ្នងភ្នំប្រើស និងចំណុចអូរត្រកួន ភូមិក្រពើពីរក្រោម ឃុំក្រពើរពី
– ក្រុមទី៣៖ ចំណុចអូរ១ និងចំណុចអូរ២ ភូមិដីខ្មៅ
– ក្រុមទី៤៖ គោលដៅបង្ក្រាបទី១៣ ភូមិកណ្តាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
– គោលដៅបង្ក្រាបទី៩ ភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
– ក្រុមទី៥៖ គោលដៅទី៣ ចំណុចស្រែអំពិល ភូមិក្រពើពីរក្រោម ឃុំក្រពើពីរ
– ក្រុមទី៦៖ ភូមិកុំប៉ង (ជួរជើងភ្នំ១៥០០) ឃុំអន្លង់រាប
– ក្រុមទី៧៖ ចំណុចក្រោយលោកតាគ្រី, ខាងលិចលោកតាគ្រី ភូមិដូននាគ ឃុំប្រម៉ោយ និងចំណុចកំប៉ុងត្រីខ,ជ្រៃរុំ, ទ្រនាប់ក្រូចឆ្នាំ ភូមិអូរធំ
-ក្រុមទី៨៖  ចំណុចស្រែយក្ស ភូមិកំប៉ង ឃុំក្រពើពីរ ស្រុកវាលវែល និងចំណុចខ្នងភ្នំព្រះអាទិត្យ ឃុំក្រពើរពីរ
– ក្រុមទី៩៖ -ចំណុចវាលព្រាល កោះទូ ខ្នងយាយស្រី ភូមិម៉ុងរី ឃុំប្រម៉ោយ ស្រុកវាលវែង
– ចំណុចផ្តៀកធំ ដំណាក់ធ្នុងក្រោម អូរឬស្សី និងដំណាក់ធ្នុងលើ ភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
– ចំណុចរណ្តៅដី វាល១ វាលស្រែត្រាច ភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
-ក្រុមទី១០៖ ចំណុចអូរទី២ ដល់ជើងភ្នំសុគុណ ភូមិមន្ទីរពេទ្យ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះ បានដកហូតម៉ាស៊ីនកាត់ស្មៅ ១គ្រឿង, ម៉ាស៊ីនបាញ់ថ្នាំស្មៅ ១គ្រឿង, កាំបិតកកុក ៦ដើម, រណារយន្ត ១គ្រឿង, អាគុយ៖ ៤ធុង, តាបឈូសឈើ ១គ្រឿង, ផាលគាស់ដំឡូង ១គ្រឿង, កន្ទុយរ៉ឺម៉ក ១គ្រឿង, ស៊ីទែនទឹកចំណុះ៥០០លីត្រ ចំនួន១, ធុងទឹកចំណុះ ៥០០លីត្រ ចំនួន១, ម៉ាស៊ីនខួងបង្គោលរបង ១គ្រឿង។

ក្នុងនោះបានរឹបអូសវត្ថុតាង ផ្ទះប្រក់ស័ង្កសី ៥ម គុណ៦ម ចំនួន ២ខ្នង, ផ្ទះប្រក់ស័ង្កសី ៣ម គុណ ម៤ ចំនួន ២ខ្នង, ផ្ទះប្រក់ស្បូវ ៤ម គុណ ៥ម ចំនួន ២ខ្នង, ខ្ទមប្រក់តង់ ៣ម គុណ៤ម ចំនួន ៩ខ្ទម, រោងប្រក់ស្លឹក ២ខ្នង, រោងតង់កៅស៊ូ ៣ខ្នង, ម៉ាស៊ីត្រង់ស៊ីន័រ ២គ្រឿង, ដំឡូងមី ចំនួន ៤៧០៩បាច់, ដើមចេក ២៤៦គុម្ព, ដូង ៣៤៩ដើម, ក្រូច ៤៨៧ដើម, ម្កាក់ ២០ដើម, ធុរ៉េន ២០ដើម, សៅម៉ៅ៥០ដើម, មៀន ២០ដើម, ត្របែក ៥០ដើម, ដើមល្ហុង ៤០ដើម។

គួរឱ្យដឹងថា នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ភារកិច្ចជូនលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធបន្តពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងព្រៃឈើ និងត្រូវបន្តទប់ស្កាត់ការកាប់ទន្ទ្រានបំផ្លាញព្រៃឈើនៅគ្រប់ទីកន្លែងទូទាំងប្រទេស៕

អត្ថបទ​ដោយ៖ Nou Seyha

Related post

លោកស្រី​ Paetongtarn Shinawatra: ខ្ញុំ​នឹងមិនប្រគល់ទឹកដីថៃសូម្បី​ មួយអ៊ីញការ៉េមកឲ្យកម្ពុជា​

លោកស្រី​ Paetongtarn Shinawatra: ខ្ញុំ​នឹងមិនប្រគល់ទឹកដីថៃសូម្បី​ មួយអ៊ីញការ៉េមកឲ្យកម្ពុជា​

នាយករដ្ឋមន្រ្តី Paetongtarn Shinawatra កាលពីថ្ងៃពុធបានធានាដល់សាធារណជនថា រដ្ឋាភិបាលរបស់លោកស្រីនឹងមិនប្រគល់ទឹកដីថៃសូម្បីតែមួយអ៊ីញការ៉េមកឱ្យកម្ពុជា។ លោកស្រីបានអំពាវនាវឱ្យមានឯកភាពជាតិ និងការអត់ធ្មត់ ខណៈដែលការចរចាជាផ្លូវការនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ . ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ លោកស្រី​ Paetongtarn បានសង្កត់ធ្ងន់ថា បញ្ហាព្រំដែននឹងត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈយន្តការដែលបានបង្កើតឡើង ពោលគឺគណៈកម្មាធិការព្រំដែនរួម (JBC) និងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ 2000 (MoU 43)…
សម្តេចតេជោ ហ៊ុន សែន៖ ភាពរឹងមាំនៃទំនាក់ទំនង​កងទ័ព​កម្ពុជា-វៀត​ណាម ជួយជំរុញទំនាក់ទំនងរវាងប្រទេស និងប្រទេស

សម្តេចតេជោ ហ៊ុន សែន៖ ភាពរឹងមាំនៃទំនាក់ទំនង​កងទ័ព​កម្ពុជា-វៀត​ណាម ជួយជំរុញទំនាក់ទំនងរវាងប្រទេស និងប្រទេស

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើក​ឡើង​ថាភាពរឹងមាំនៃទំនាក់ទំនងរវាងកងទ័ពកម្ពុជា និងវៀតណាម ជា​ចំណែកជួយជំរុញដល់ទំនាក់ទំនង ក៏ដូចជាវិស័យដទៃទៀតរវាងកម្ពុជា និងវៀតណាមផងដែរ។ សម្តេចតេជោ បានគូសរំលេចបែបនេះ ក្នុងជំនួបជាមួយនាយឧត្ដម​សេនីយ៍ ង្វៀន តិន គឿង អនុរដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស​វៀតណាម អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម នៅវិមាន៧មករា នាព្រឹកថ្ងៃពុធ ទី៤ ខែមិថុនា…
សម្តេចមហាបវរធិប​តី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីក្រសួង​ការពារ​​ប្រទេស​វៀតណាម ជួបសម្តែងការគួរសម

សម្តេចមហាបវរធិប​តី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីក្រសួង​ការពារ​​ប្រទេស​វៀតណាម ជួបសម្តែងការគួរសម

ព្រឹកថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យនាយឧត្ដម​សេនីយ៍ ង្វៀន តិន គឿង អនុរដ្ឋមន្ត្រីក្រសួង​ការពារ​​ប្រទេស​វៀតណាម អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម នៅវិមានរាជរដ្ឋាភិបាល៕