តំណាងរាស្ត្រ ឯកឧត្តម សេរី កុលស ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះជួយពិនិត្យ-ព្យាបាលជំងឺជូ​នបងប្អូនប្រជាពលរដ្ឋនៅឃុំណាំតៅ នៃស្រុកភ្នំស្រុក

តំណាងរាស្ត្រ ឯកឧត្តម សេរី កុលស ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះជួយពិនិត្យ-ព្យាបាលជំងឺជូ​នបងប្អូនប្រជាពលរដ្ឋនៅឃុំណាំតៅ នៃស្រុកភ្នំស្រុក

ដើម្បីអបអរសាទរ ទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១១៣ ឯកឧត្តម សេរី កុសល អ្នកតំណាងរាស្ត្រ អនុប្រធានក្រុមការងារបក្សចុះជួយខេត្តបន្ទាយមានជ័យ និងប្រធានគណៈយុទ្ធនាការប្រចាំស្រុកភ្នំស្រុក នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ក្រុមការងារប្រចាំស្រុកភ្នំស្រុក ចុះជួយព្យាបាលប្រជាពលរដ្ឋ នៅឃុំណាំតៅ នៃស្រុកភ្នំស្រុក ប្រមាណជាង ៧០០នាក់។

ពិធីនេះមានការចូលរួមពី ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកភ្នំស្រុក ក៏មានវត្តមានកញ្ញា សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោករដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន, លោកអភិបាលរងខេត្ត, លោកអភិបាលស្រុក និងក្រុមការងារចុះជួយស្រុកភ្នំស្រុកជាច្រើននាក់ទៀត។

ការពិនិត្យ ព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋនេះ ក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត ជិន សំណាង និងសហការី ដែលមានវេជ្ជបណ្ឌិតចំណានៗចំនួន៧រូប និងមានការចូលរួមពីក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តជាច្រើននាក់ទៀត។

ក្នុងឱកាសនោះ ឯកឧត្តម សេរី កុសល បានពាំនាំនូវការសាកសួរសុខទុក្ខពី ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តបន្ទាយមានជ័យ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំណាំតៅ ក៏ដូចជាប្រជាជនទូទាំងស្រុកភ្នំស្រុកផងដែរ។

ឯកឧត្តមបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលកន្លងមកតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាបានផ្តល់ឱ្យលោកក្លាយជាតំណាងរាស្ត្រ ដូច្នេះដើម្បីជាការតបស្នងដល់បងប្អូន លោកតែងតែណែនាំឱ្យដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឱ្យចុះមកពិនិត្យ ព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ។ ហើយនេះជាលើកទី១ សម្រាប់ខេត្តបន្ទាយមានជ័យ ដែលមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ចុះជួយពិនិត្យព្យាបាលជំងឺ ដែលរៀបចំដោយក្រុមការងារប្រចាំស្រុក ដែលជាការដកស្រង់បទពិសោធន៍ផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សេរី កុសល បានរំលឹកអំពីជោគជ័យដែលកងទ័ពអាវស របស់កម្ពុជាបានយកឈ្នះលើកូវីដ១៩ ដែលពេលនៅក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន។ តាមរយៈជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ១៩ នេះ សបញ្ជាក់យ៉ាងច្បាស់អំពីសមត្ថភាពរបស់ក្រុមគ្រូពេទ្យកម្ពុជា បើទោះបីយើងមិនសម្ភារៈបរិក្ខាពេទ្យដូចប្រទេសមួយចំនួនក្តី តែយើងនៅតែអាចយកឈ្នះកូវីដបាន និងធ្វើឱ្យផលប៉ះពាល់មានចំនួនតិចបំផុត។

អ្នកតំណាងរាស្ត្ររូបនេះ ក៏បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាឃុំទាំងអស់ ដែលបានបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ហើយសម្តេចតេជោ នឹងក្លាយជាប្រធានព្រឹទ្ធសភា ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ឯកឧត្តមបានកោតសរសើរ ចំពោះការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគិតគូរពីសុខភាពរបស់ប្រជាជន តាមរយៈការដាក់ចេញគោលនយោបាយ ក្នុងការពង្រឹង និងពង្រីងសេវាសុខាភិបាលឱ្យដល់មូលដ្ឋានដាច់ស្រយាល។

ឯកឧត្តម សេរី កុលស បាននិយាយបែបកំប្លែងជាមួយបងប្អូនប្រជាពលរដ្ឋថា បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ កាន់តែខិតជិតមកដល់ ហើយតាមទំនៀមទម្លាប់របស់អ្នកស្រុកនេះ គឺការលាបម្សៅ ជះទឹក ដូច្នេះការចុះមកពិនិត្យព្យាបាលជំងឺ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត គឺចង់ឱ្យបងប្អូនមានសុខភាពល្អ ត្រៀមអបអរសាទរ និងលេងកម្សាន្តសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ។

ឯកឧត្តមបន្ថែមថា កងទ័ពអាវស គឺជាអ្នកប្រឆាំងនឹងមច្ចុរាជ សូមកោតសរសើរដល់បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកពិនិត្យ ព្យាបាលជំងឺយ៉ាងច្រើនកុះករ ដែលជាកម្លាំងចិត្តជំរុញឱ្យក្រុមការងារនឹងខិតខំធ្វើយ៉ាងចុះជួបពិនិត្យ ព្យាបាលជំងឺជូនបងប្អូនជាបន្តបន្ទាប់ទៀត ហើយការចុះពិនិត្យព្យាបាលនេះ មិនមានការរើសអើងចំពោះគណបក្សណានោះទេ គឺគ្រប់គ្នាទទួលបានការព្យាបាល ដោយឥតគិតថ្លៃ៕

អត្ថបទ​ដោយ៖​Nou Seyha

Related post

សម្តេច​ធិបតី​ ហ៊ុន​ម៉ាណែត​ ឆ្លេីយតបចំពោះការគម្រាមផ្តាច់​អគ្គិសនី​ និង​ អ៊ីនធឺណិត​ មកកម្ពុជាពីសំណាក់ក្រុមជ្រុលនិយមថៃ

សម្តេច​ធិបតី​ ហ៊ុន​ម៉ាណែត​ ឆ្លេីយតបចំពោះការគម្រាមផ្តាច់​អគ្គិសនី​ និង​ អ៊ីនធឺណិត​ មកកម្ពុជាពីសំណាក់ក្រុមជ្រុលនិយមថៃ

ថ្មីៗនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើននៅប្រទេសថៃ ពាក់ព័ន្ធទៅនឹងការគំរាមពីសំណាក់ក្រុមជ្រុលនិយមមួយចំនួននៅប្រទេសថៃឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជា។ ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទើបរាយការណ៍មកខ្ញុំថា ចាប់ពីម៉ោង ១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា និងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារយើងមានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង។ ដោយឡែកឯកឧត្តម…
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយជាស្បៀងអាហារ​ និងសម្ភារ:ប្រើប្រាស់ចាំបាច់នានា​ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ នាថ្ងៃទី ១២​ ខែមិថុនា​ ឆ្នាំ ២០២៥៕
លោកកស្រី​ Paetongtarn Shinawatra : ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង

លោកកស្រី​ Paetongtarn Shinawatra : ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង

ដោយផ្តេីមជាមួយនូវឃ្លាដ៏គួរឲ្យចាប់អារម្មណ៍​គឺ​ “​ ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង​ “​ លោកកស្រី​ Paetngtarn Shinawatra បានបង្ហោះលេីបណ្តាញហ្វេសប៊ុកផ្លូវការរបស់ខួន​ នាវេលាម៉ោង​ ៤:៣០​ នាទីល្ងាច​ ថ្ងៃ​ទី​ ១១​ ​ខែមិថុនា​ ឆ្នាំ​២០២៥​ ស្តីអំពី​សកម្មភាព​ចុះសួរសុខទុក្ខ​កងទ័ព​ថៃ​នាស្រុកកាចែត​ ខេត្ត​សុរិន្ទ​ ដែលជាខេត្តជាប់ព្រំដែននឹងខេត្ត​ឧត្តរមានជ័យ​ នាច្រកអូរស្មាច់​ ។…