ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល រៀបចំពិធី អបអរសាទរខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ ស្រី្ដ និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល”
- ការពារជាតិ
- March 8, 2024
ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល រៀបចំពិធី អបអរសាទរខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ ស្រី្ដ និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល”
កណ្តាល៖ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ អង្គភាព តំបន់ប្រតិបត្តិការសឹករងកណ្តាល បានរៀបចំពិធី អបអរសាទរខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ ស្រី្ដ និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល” ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ-ផ្នែកពាក់ព័ន្ធ យោធិននារី និងបុគ្គលិកបំរើការជាស្រ្តីនៅក្នុងអង្គភាព ជាច្រើនរូប។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ បានថ្លែងនូវការអបអរសាទរចំពោះខួបលើកទី១១៣ នៃទិវានារីអន្តរជាតិឆ្នាំ២០២៤ ក្រោមប្រធានបទស្ត្រីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល ហើយនឹងបានកោតសរសើរចំពោះស្មារតីដ៏អង់អាចក្លាហានរបស់នារីនៅក្នុងពិភពលោក ដែលបានតស៊ូទាមទារសិទ្ធិ និងសេរីភាពស្មើគ្នា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប និងបានផ្តាំផ្ញើដល់យោធិននារីគ្រប់រូប ព្រមទាំងភរិយារបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវថែទាំសុខភាព ឲ្យបានល្អ ចូលរួមក្នុងការងារសង្គម ដោយអនុវត្តន៍តាមយុទ្ធសាស្ត្របញ្ចកោណក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ និងអនុវត្តតាមប្រធានបទ ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល។
ឯកឧត្តម មេបញ្ជាការ បានថ្លែងអំណរគុណ និងកោតសរសើរដល់យោធិននារីទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ប្រាជ្ញា ស្មារតីប្រកបដោយភាពអំណត់ព្យាយាមពុះពារការលំបាក ដើម្បីចូលរួមចំណែកក្នុងបុព្វហេតុការពារឯករាជ្យជាតិ អធិតេយ្យភាពបូរណភាពដែនដី និងអភិវឌ្ឍន៍ជាតិមាតុភូមិបានយ៉ាងល្អប្រសើរនាពេលកន្លងមក។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម មេបញ្ជាការ បានជូនកាដូអនុស្សាវរីយ៍ រួមជាមួយនិងថវិកា ចំនួន ៥ម៉ឺនរៀល ដល់យោធិនជានារី ភរិយាយោធិន និងបុគ្គលិកបម្រើការនៅក្នុងអង្គភាពផងដែរ។