រដ្ឋមន្រ្តីក្រសួងទេសចរណ៍អះអាងថា ពិធីបុណ្យទន្លេជាចំណែកដ៏សំខាន់មួយក្នុងការទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាសៀមរាប

រដ្ឋមន្រ្តីក្រសួងទេសចរណ៍អះអាងថា ពិធីបុណ្យទន្លេជាចំណែកដ៏សំខាន់មួយក្នុងការទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាសៀមរាប

ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤​ ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាលខេត្តសៀមរាប​ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និង ពិភាក្សាការងារ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤​ ក្រោមអធិបតីភាព​ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅសាលប្រជុំសាលាខេត្ត​ ដោយមានការចូលរួមពីឯកឧត្តម​ លោកជំទាវ​ អមដំណើររដ្ឋមន្ត្រី​ លោក​ លោស្រីអភិបាលរងខេត្ត​ លោក​ លោកស្រី​ មន្ទីរ-អង្គភាព​ ជុំវិញខេត្ត​ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ​ និងក្រុមការងារមួយចំនួនផងដែរ។

ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើង ក្នុងគោលបំណងបំផុសចលនាមហាជនឲ្យចូលរួមក្នុងការងារអភិវឌ្ឍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្រចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈកាបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា។ ហើយសម្រាប់ខេត្តសៀមរាបនេះជាលើក ទី១ហើយ ដែលបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំពិធីបុណ្យទន្លេ ស្របពេលក៏ដូចជាការគាំទ្រដល់យុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រី​ បានមានប្រសាសន៍ថាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺជាឱកាសមួយដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និង បណ្តាខេត្ត នៅតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ពីព្រោះថាបុណ្យទន្លេនេះ និងមានការចូលរួមពីមន្រ្តីការទូត និង មានការអញ្ជើញមកចូលរួមពីបវកញ្ញាពិភពលោក និង ភ្ញៀវទេសចរមកកម្សាន្តជាច្រើន ខណៈបច្ចុប្បន្នអត្រាកក់បន្ទប់ស្នាក់នៅស្ទើតែអស់ទៅហើយ ។ ក្នុងពេលខាងមុខឯកឧត្តមរដ្ឋមន្រ្តីបានរំពឹងថា ព្រឹត្តិការណ៍បុណ្យទន្លេនេះ និង ក្លាយទៅព្រឹត្តិការណ៍ទូលាយមួួយ ដែលមានការចូលរួមពីដៃគូរអន្តរជាតិ ព្រោះកម្ពុជាគឺជាប្រទេសអនុតំបន់ទន្លេមេគង្គ ។ ឯកឧត្តម សុខ សូកេន ក៏បានជម្រុញឲ្យក្រុមការងារ គ្រប់ផ្នែកទាំងអស់ត្រូវធ្វើការរៀចំឲ្យបានម៉តចត់ទាំងការងាររៀបចំសម្អាតបរិស្ថានស្ទឹងសៀមរាបឲ្យស្អាត ការតុបតែងលម្អរនៅតាមដងផ្លូវដោយមានការដាក់ប៉ាដាស្វាគមន៍ ដែលរចនារូបភាពទាក់ទាញដល់ភ្ញៀវ និង បន្ស៊ីទៅខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌ ។ ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យម្ចាស់អាជីវកម្មទាំងអស់ សូមគិតគូរលើដាក់តម្លៃកន្លែងស្នាក់នៅ តម្លៃម្ហូបអាហារ អនាម័យ សេវាកម្មផ្សេងៗឲ្យបានសមរម្យ កុំឡើងថ្លៃហួសហេតុ ។ ម៉្យាងទៀត លើការផ្សព្វផ្សាយពាណិជ្ជកម្ម គឺត្រូវធ្វើបង្ហាញពីផលិតផលក្នុងស្រុក ដើមី្បលើកកម្ពស់ផលិតផលរបស់ប្រជាពលរដ្ឋយើង និង មិនត្រូវធ្វើការបង្ហាញពីស្រាបៀរនោះឡើយ ។

មានប្រសាសន៍នោះដែរឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានគូសបញ្ជាក់ផងដែរ ថា រដ្ឋបាលខេត្ត បានរៀបចំនូវកម្មវិធីកម្សាន្តសប្បាយជូនដល់ភ្ញៀវជាតិ អន្តរជាតិ បានទស្សនាកម្សាន្ត ចំនួន ១៥កន្លែង នៅក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាបនេះ ។ ឯកឧត្តមអភិបាលខេត្ត ក៏បានបង្ហើបឲ្យដឹងផងដែរថា នៅក្រោយការបញ្ចប់បុណ្យទន្លេនេះទៅ រដ្ឋបាលខេត្ត បន្តរៀបចំធ្វើសង្ក្រាន្តសៀមរាប ដើមី្បបង្កលក្ខណៈជូនដល់ភ្ញៀវជាតិ អន្តរជាតិ ចូលរួមសប្បាយរីករាយ នូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ហើយក៏ជាចលករមួយក្នុងការទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ស្របតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការជម្រុញយុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤ ។

សូមបញ្ជាក់ផងដែរថា ពិធីបុណ្យទន្លេនេះ រៀបចំឡើង ក្រោមប្រធានបទ​ “ទន្លេដើម្បីសន្តិភាព និង ការអភិវឌ្ឍ”​ ដោយមានការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួច អបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ហើយសាធារណជនអាចចូលរួមទស្សនា និង កម្សាន្តសប្បាយរីករាយចាប់ពីថ្ងៃទី១៥ ,១៦ និង១៧ ខែមីនា ឆ្នាំ២០២៤ នៅតាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ចាប់ពីចំណុចសួនច្បារមាត់ស្ទឹង ព្រះរាជដំណាក់ ទៅដល់ផ្សារចាស់ ៕

អត្ថបទ​ដោយ៖ Met Kim​au

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…