ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គូសបញ្ជាក់ថា កម្ពុជាមានច្បាប់វិនិយោគ ដែលមានភាពបើកចំហរ ហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រ និងសម្រួលលើការដឹកជញ្ជូន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គូសបញ្ជាក់ថា កម្ពុជាមានច្បាប់វិនិយោគ ដែលមានភាពបើកចំហរ ហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រ និងសម្រួលលើការដឹកជញ្ជូន

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីកត្តាសុខសន្តិភាព ស្ថេរភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះកម្ពុជាមានច្បាប់វិនិយោគដែលមានភាពបើកចំហរ ហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រ និងសម្រួលលើការដឹកជញ្ជូនរួមមាន ផ្លូវល្បឿនលឿន កំពង់ផែ និងបន្ថែមពីនេះរាជរដ្ឋាភិបាលកម្ពុជាមានផែនការប្រើប្រាស់ថាមពលស្អាតឱ្យបាន៧០%ត្រឹមឆ្នាំ២០៣០។

ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ សមាជិកនៃសមាគមសហពន្ធ័ធុរកិច្ចវៀតណាម-កម្ពុជា(VCBA) ដឹកនាំដោយលោកឧកញ៉ា លេង រិទ្ធី ប្រធានសមាគមVCBA នារសៀលថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤។

សូមបញ្ជាក់ជូនថា ក្នុងកិច្ចប្រជុំមានការចូលរួមពីតំណាងក្រុមហ៊ុន ជាសមាជិករបស់សមាគមសហពន្ធ័ធុរកិច្ចវៀតណាម-កម្ពុជា(VCBA) ចំនួន ១៦ក្រុមហ៊ុន ដែលភាគច្រើនកំពុងមានប្រតិបត្តិការវិនិយោគនៅក្នុងប្រទេសកម្ពុជាផ្ទាល់ផងដែរ។

ក្នុងជំនួបជាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះវិនិយោគិនទាំងអស់ដែលបានសម្រេចដាក់ទុនវិនិយោគនៅកម្ពុជា ហើយកម្ពុជារំពឹងនឹងទទួលបានការពង្រីកវិនិយោគពីក្រុមហ៊ុននានាដែលមានស្រាប់នៅកម្ពុជាបន្ថែមទៀត។

ក្នុងនោះ លោកឧកញ៉ា លេង រិទ្ធី តំណាងឱ្យសមាគមសហពន្ធ័ធុរកិច្ចវៀតណាម-កម្ពុជា(VCBA) បានបង្ហាញចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា ពិសេសការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលថ្មីនេះ និងបានចែករំលែកបទពិសោធន៍របស់ខ្លួនលើការវិនិយោគលើវិស័យកសិកម្ម រួមមានវិស័យស្រូវអង្ករ និងកៅស៊ូ។

លោកប្រធាន ក៏បានបង្ហាញពីការព្យាយាមចូលរួមសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្សព្វផ្សាយសក្តានុពលរបស់ប្រទេសកម្ពុជា ទៅកាន់វិនិយោគិននៅវៀតណាម ដើម្បីទាក់ទាញឱ្យមកធ្វើការបណ្តាក់ទុនវិនិយោគលើវិស័យផ្សេងៗជាពិសេសវិស័យកសិកម្មនៅកម្ពុជា។

សូមជម្រាបថា សមាគមសហពន្ធ័ធុរកិច្ចវៀតណាម-កម្ពុជា (Vietnam-Cambodia Business Association) សរសេរអក្សរកាត់ VCBA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ មានសមាជិកជាង ១០០ក្រុមហ៊ុន បង្កើតឡើងក្នុងគោលបំណងដើម្បីចូលរួមចំណែកគាំពារវិស័យធុរកិច្ចរវាងវៀតណាម-កម្ពុជា អភិវឌ្ឍន៍លើវិស័យធនធានមនុស្ស អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យពាណិជ្ជកម្មផងដែរ៕

អត្ថបទ​ដោយ៖ Met Kim​au

Related post

សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ចុះសួរសុខទុក្ខ នាយទាហាន​ ពលទាហាន​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ ឈរ​ជើង​តាម​បណ្ដោយ​ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ

សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ចុះសួរសុខទុក្ខ នាយទាហាន​ ពលទាហាន​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ ឈរ​ជើង​តាម​បណ្ដោយ​ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ

សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឥស្សរជនកម្ពុជាដែលធ្លាប់តតាំងក្តីឈ្នះថៃក្នុងសំណុំរឿងប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្រោមការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៨ ខែមិថុនា​ ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ នាយទាហាន​ ពលទាហាន​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ ដែល​ឈរ​ជើង​តាម​បណ្ដោយ​ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ។ ការចុះសួរសុខទុក្ខរបស់សម្ដេចឥស្សរវិទេសបញ្ញា អតីតប្រមុខការទូតកម្ពុជា…
ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹត្តបណ្ឌិត ប្រគល់ជូនកងកម្លាំងនៅតាមខ្សែរព្រំដែន ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន

ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹត្តបណ្ឌិត ប្រគល់ជូនកងកម្លាំងនៅតាមខ្សែរព្រំដែន ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន

ឯកឧត្តម អ៉ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកសម្ភារៈ ថវិកា ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់នាយទាហាន…
សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ សន្ទនា​ទូរស័ព្ទ​ជាមួយ​ នាយក​រដ្ឋមន្ត្រី​ ម៉ាឡេស៊ី​

សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ សន្ទនា​ទូរស័ព្ទ​ជាមួយ​ នាយក​រដ្ឋមន្ត្រី​ ម៉ាឡេស៊ី​

ល្ងាចនេះ ខ្ញុំបានពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥។ ខ្ញុំសូមចូលរួមអបអរសាទរចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានកំពូលលើកទី៤៦ ប្រកបដោយជោគជ័យ និងអរគុណឯកឧត្តមចំពោះការយកចិត្តទុកដាក់ លើស្ថានការណ៍ដែលកំពុងកើតមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ។ ខ្ញុំបានបញ្ជាក់ជូនឯកឧត្តម Anwar អំពីគោជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ ÷ ១. កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ ២. ការសម្រេចចិត្តរបស់កម្ពុជាដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ…