អភិបាលខេត្តកំពត៖ គ្មានការយោគយល់ឬលើកលែង ចំពោះមន្ត្រីណា ដែលមានសារធាតុញៀនក្នុងខ្លួន

អភិបាលខេត្តកំពត៖ គ្មានការយោគយល់ឬលើកលែង ចំពោះមន្ត្រីណា ដែលមានសារធាតុញៀនក្នុងខ្លួន

ថ្លែងទៅកាន់មន្ត្រីគ្រាប់ជាន់ថ្នាក់នៃសាលាខេត្តកំពត ក្នុងយុទ្ធនាការលើកទី១នៃការធ្វើតេស្តរកសារធាតុញៀនលើមន្រ្តីដែលបំរើការងារក្នុងសាលាខេត្តទាំងមូលដែលមានមន្ត្រីជាង ២០០នាក់ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្រោយពីទទួលបានកិច្ចចង្អុលការពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាការដាក់ចេញនូវបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាតក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តកំពតបានរៀបចំយុទ្ធនាការនេះឡើងដើម្បីត្រួតពិនិត្យលើមន្ត្រីទាំងអស់មុនគេ ដើម្បីជាគម្រូដល់បណ្តាមន្ទីរ-អង្គភាពនានាក្នុងខេត្ត។

ឯកឧត្តមអភិបាលខេត្តបានលើកបញ្ជាក់ថា ដើម្បីពង្រឹងគុណភាពមន្ត្រីកុំឱ្យមានការពាក់ព័ន្ធជាមួយគ្រឿងញៀន សារធាតុញៀន នៅក្នុងខ្លួនមន្ត្រីសាលាខេត្តទាំងអស់ ដែលជាមន្ត្រីគំរូសម្រាប់ប្រជាពលរដ្ឋ និងតំណាងឱ្យអ្នកច្បាប់ សូមមន្ត្រីទាំងអស់កុំពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀនឱ្យសោះ ព្រោះកាលណាមានសារធាតុញៀនក្នុងខ្លួនហើយ ច្បាប់ក៏ស្អប់ខ្ពើម សង្គមក៏ស្អប់ខ្ពើម ពលរដ្ឋក៏ស្អប់ខ្ពើម ហើយគ្រួសារខ្លួនឯងក៏មានការស្អប់ខ្ពើមដែរ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្នុងករណីដែលរកឃើញថា មន្ត្រីណាម្នាក់មានសារធាតុញៀនក្នុងខ្លួន គឺត្រូវតែអនុវត្តតាមច្បាប់ដែលបានកំណត់ ដោយពុំមានការយោគយល់ ឬលើកលែងនោះឡើយ។ ហើយការពិនិត្យនេះទៀតសោត គឺត្រូវធ្វើការពិនិត្យទាំងអស់ ទាំងថ្នាក់ដឹកនាំខេត្ត ចាប់ពីឯកឧត្តមផ្ទាល់ ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ដើម្បីឱ្យមានតម្លាភាព។

ជាមួយគ្នានេះដែរ ដំណាក់កាលដំបូងនៃយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីសាលាខេត្ត ឯកឧត្តមអភិបាលខេត្តក៏បានកំណត់ឱ្យមានការពិនិត្យក្នុងរយៈពេល ៦ខែម្តង ដើម្បីពង្រឹងគុណភាពមន្ត្រី និងបញ្ជាក់ថាមន្ត្រីគ្មានសារធាតុញៀនក្នុងខ្លួន។ នៅក្នុងបទបញ្ជា ០១ បប ត្រង់ចំណុចទី២ បានបញ្ជាក់ថា គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់៕

Related post

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់នឹងវិបត្តិ

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន…

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយ ចីរភាព បរិយាបន្ន សមធម៌ និងភាពធន់នឹងវិបត្តិ។ ការលើកឡើងបែបនេះរបស់ឯកឧត្តមរដ្ឋមន្រ្ដី ហេង សួរ បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមិថុនា…
អនុវត្តតាមបទបញ្ជានាយករដ្ឋមន្ដ្រី, អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ពលករត្រលប់មកពីថៃ

អនុវត្តតាមបទបញ្ជានាយករដ្ឋមន្ដ្រី, អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ពលករត្រលប់មកពីថៃ

នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់ពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ដោយរដ្ឋបាលខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជូនពលករ ធ្វើការចុះឈ្មោះដើម្បីផ្តល់ការងារ និងត្រៀមរថយន្តក្រុង សម្រាប់ជូនបងប្អូនវិលត្រលប់ទៅស្រុកកំណើតវិញ ដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុងទូទាំងប្រទេសកម្ពុជា។ ចំពោះករណីពលករខ្មែរ កំពុងស្ថិតនៅក្នុងប្រទេសថៃ…
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»។…