សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានប្រតិបត្តិ ក្រុមហ៊ុន Linfox ជួបសម្តែងការគួរសម និងពិភាក្សាការងារ
- នយោបាយ និងការបរទេសសេដ្ឋកិច្ច/ពាណិជ្ជកម្ម
- March 4, 2024
នៅព្រឹកថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យ លោក Peter Fox ប្រធានប្រតិបត្តិ ក្រុមហ៊ុន Linfox ជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Linfox ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៦ ដែលមានបទពិសោធន៍ក្នុងវិស័យដឹកជញ្ជូនរយៈពេលប្រមាណ ៦ទសវត្សរ៍មកហើយ។
Linfox គឺជាក្រុមហ៊ុនឈានមុខផ្នែកឡូជីស្ទីកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមានក្រុមហ៊ុនក្នុងប្រទេសចំនួន ១២ ជាមួយនឹង បុគ្គលិកច្រើនជាង ២៤,០០០នាក់ នៅអូស្ត្រាលី នូវ៉ែលសេឡង់ និងអាស៊ីអាគ្នេយ៍៕