រដ្ឋមន្ត្រីទេសចរណ៍ លើកទឹកចិត្តក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានចាប់យកឱកាសវិនិយោគ និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា

រដ្ឋមន្ត្រីទេសចរណ៍ លើកទឹកចិត្តក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានចាប់យកឱកាសវិនិយោគ និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញលើកទឹកចិត្តក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ចាប់យកឱកាសវិនិយោគ និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការចូលរួមក្នុងផ្នែកណាមួយរបស់ US-ABC។

ការលើកទឹកចិត្តនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន ជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ដឹកនាំដោយលោក Jack Myint នាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានប្រចាំកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍ ដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងឯកជនក្នុងការជំរុញការវិនិយោគ និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជាប្រកបដោយភាពប្រកួតប្រជែងខ្ពស់ និងការធ្វើពិពិធកម្មវិស័យទេសចរណ៍កម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏សម្បូរបែបសកលឈានមុខ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជនដែលជាសមាជិក US-ABC ចូលរួមជំរុញវិស័យទេសចរណ៍ តាមរយៈការចូលរួមក្នុងផ្នែកណាមួយនៃក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា។

ឯកឧត្តមក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវអនុក្រឹត្យស្តីពីការកែសម្រួលក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលជាយន្តការសម្រាប់បង្កើនកិច្ចសហការក្នុងភាពជាដៃគូរកាន់តែជិតស្និទ្ធរវាងរដ្ឋ និងឯកជនក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យឈានឡើងមួយកម្រិតទៀត។

ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានបានពិភាក្សាអំពីការជំរុញកម្ពុជាឱ្យសម្រេចបាននូវគោលដៅសេដ្ឋកិច្ច-ទេសចរណ៍ ជាពិសេសលើកកម្ពស់ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ ព្រមទាំងការតភ្ជាប់ជាមួយនិងការអនុវត្តលើការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់សេវាកម្មទេសចរណ៍នៅកម្ពុជា ស្របតាមបរិបទថ្មី និងនិន្នាការសកលក្នុងវិស័យទេសចរណ៍ដែលកំពុងរីកចម្រើនលើការទូទាត់ចំណាយនៃសេវាកម្មទេសចរណ៍ និងការផ្សព្វផ្សាយទេសចរណ៍តាមប្រព័ន្ធឌីជីថល។

ក្នុងពេលនោះដែរ ក្រុមហ៊ុន Mastercard, VISA និង META Facebook បង្ហាញឆន្ទៈក្នុងការចូលរួមសហការជាមួយក្រសួងទេសចរណ៍ ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រ «BUILD + 3Ds» ក៏ដូចជាចូលរួមអនុវត្តនូវគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ​ដោយ៖ Met Kimau

Related post

សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ សន្ទនា​ទូរស័ព្ទ​ជាមួយ​ នាយក​រដ្ឋមន្ត្រី​ ម៉ាឡេស៊ី​

សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ សន្ទនា​ទូរស័ព្ទ​ជាមួយ​ នាយក​រដ្ឋមន្ត្រី​ ម៉ាឡេស៊ី​

ល្ងាចនេះ ខ្ញុំបានពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥។ ខ្ញុំសូមចូលរួមអបអរសាទរចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានកំពូលលើកទី៤៦ ប្រកបដោយជោគជ័យ និងអរគុណឯកឧត្តមចំពោះការយកចិត្តទុកដាក់ លើស្ថានការណ៍ដែលកំពុងកើតមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ។ ខ្ញុំបានបញ្ជាក់ជូនឯកឧត្តម Anwar អំពីគោជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ ÷ ១. កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ ២. ការសម្រេចចិត្តរបស់កម្ពុជាដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ…
ប្រមុខ​ក្រសួង​ការពារ​ជាតិ​ខ្មែរ​ និងថៃ​ ឯកភាព​គ្នាបន្ថយភាពតានតឹង​ ដោយរក្សាការទំនាក់ទំនងគ្នាជៀសវាងការប៉ះទង្គិចដោយយោធា​

ប្រមុខ​ក្រសួង​ការពារ​ជាតិ​ខ្មែរ​ និងថៃ​ ឯកភាព​គ្នាបន្ថយភាពតានតឹង​ ដោយរក្សាការទំនាក់ទំនងគ្នាជៀសវាងការប៉ះទង្គិចដោយយោធា​

នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែលបានប្រព្រឹត្តទៅនៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ជាលទ្ធផលនៃកិច្ចប្រជុំ យើងបាន៖ –…
រដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញជាគណៈអធិបតីចូលរួមកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០

រដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញជាគណៈអធិបតីចូលរួមកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ត្រូវបានគោរពអញ្ជើញជាគណៈអធិបតីចូលរួមក្នុងកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិពរណ៍អន្តរជាតិសេអ៊ូលលើកទី៤០ និងសន្និសីទឧស្សហកម្មទេសចរណ៍ពិភពលោកលើកទី៤ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីសេអ៊ូល។ សូមជម្រាបថា កម្មវិធីនេះមានការចូលរួមពី ប្រទេសជាង៤០ ពីគ្រប់ទ្វីប ស្តង់ពិព័រណ៌ចំនួន៥០០ អ្នកលក់ចំនួន៧៥០ ក្រុមហ៊ុន និងអ្នកទិញចំនួន៨០០ក្រុមហ៊ុន ហើយក្រសួងទេសចរណ៍ក៏បានចូលរួមដោយរៀបចំពន្លាផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក ជាពិសេសប្រជាជនកូរ៉េ ដើម្បីមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើនឡើង៕