រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកទឹកចិត្តដល់មន្ដ្រីជាប់កិច្ចសន្យារបស់ក្រសួងអភិវឌ្ឍន៍ជនបទចូលរួមចលនាសង្គមនានា ដើម្បីចូលរួមអភិវឌ្ឍសង្គមជាមួយរាជរដ្ឋាភិបាល

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកទឹកចិត្តដល់មន្ដ្រីជាប់កិច្ចសន្យារបស់ក្រសួងអភិវឌ្ឍន៍ជនបទចូលរួមចលនាសង្គមនានា ដើម្បីចូលរួមអភិវឌ្ឍសង្គមជាមួយរាជរដ្ឋាភិបាល

 

(ភ្នំពេញ)៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកទឹកចិត្តដល់មន្ដ្រីជាប់កិច្ចសន្យាដែលបានជ្រើសរើសចូលបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទគប្បីចូលរួមចលនាសង្គមនានា ដើម្បីចូលរួមអភិវឌ្ឍសង្គមជាមួយរាជរដ្ឋាភិបាល។

ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសឯកឧត្តម ឆាយ ឫទ្ធិសែន ជួបសំណេះសំណាលជាមួយមន្ដ្រីជាប់កិច្ចសន្យាដែលបានជ្រើសរើសចូលបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។

ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទមានមន្ដ្រីជាប់កិច្ចសន្យាសរុបចំនួន៨៧រូប ក្នុងនោះនៅទីស្ដីការក្រសួងមានចំនួន៥៧រូប និងនៅតាមបណ្ដាមន្ទីរអភិវឌ្ឍន៍ជនបទរាជធាន-ខេត្តមានចំនួន៣០រូប។

ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន បានផ្ដល់អនុសាសន៍ផ្ដាំផ្ញើជូនមន្រ្ដីជាប់កិច្ចសន្យាទាំងអស់ដូចខាងក្រោម៖
* ត្រូវខិតខំយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ ដោយផ្អែកលើគុណវុឌ្ឍិចំណេះដឹង និងជំនាញរបស់ខ្លួន
* ត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុង មានវិន័យ ក្របសីលធម៌ និងគោរពតាមច្បាប់ស្ដីពីសហលក្ខន្ដិកៈមន្ដ្រីរាជការស៊ីវិល
* ត្រូវខិតខំបន្ដអភិវឌ្ឍសមត្ថភាព និងយកចិត្តទុកដាក់រៀនសូត្រស្វែងយល់បន្ថែមពីការងារថ្មីពីថ្នាក់ដឹកនាំ និងមន្ដ្រីរៀមច្បងដែលមានបទពិសោធន៍ច្រើន
* ត្រូវរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ និងត្រូវចេះសុំគោលការណ៍ ពេលជួបបញ្ហាផ្សេងៗ
* ត្រូវចូលរួមចលនាសង្គមនានា ដើម្បីជាការចូលរួមអភិវឌ្ឍសង្គមជាមួយនឹងរាជរដ្ឋាភិបាល
* ត្រូវជៀសវាងឱ្យបានជាដាច់ខាត ការប្រើប្រាស់គ្រឿងញៀនខុសច្បាស់ និងត្រូវចូលរួមអនុវត្តនូវវិធានការនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

គួរជម្រាបថា តាមរយៈកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីប្រសិទ្ធភាពការងារ ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចូលបម្រើការងារនៅក្នុងក្រសួងនាពេលនេះ គឺជាការជ្រើសរើសមន្ត្រីកិច្ចសន្យាមានជំនាញបច្ចេកទេស មិនមែនជាមន្ត្រីជួយតែកិច្ចការរដ្ឋបាលបន្តិចបន្តួចនោះទេ។

ឯកឧត្តម ឆាយ ឫទ្ធិសែន បានបន្តថា ក្នុងនីតិកាលទី៧នៃរដ្ឋសភា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ និងប្រកបដោយភាពប្រាកដនិយម ដែលមានបាវចន ៥ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដែលសំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលសេដ្ឋកិច្ចខ្ពស់។

ឯកឧត្តមរដ្ឋមន្ដ្រីបានបន្ដទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងយកចិត្តទុកដាក់លើការសម្រេចឱ្យបានតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ រួមមាន៖ ទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធរូបវន្ត និងគមនាគមន៍ជនបទ ទី២.ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤.ការពង្រឹងស្ថាប័ន អភិវឌ្ឍសមត្ថភាព និងធនធានមនុស្ស ក្នុងគោលបំណងធានាការបង្កើនប្រាក់ចំណូលគ្រួសារនៅជនបទប្រកបដោយចីរភាព និងធានាសុខុមាលភាពនៃជីវិតរស់នៅប្រជាជននៅជនបទឱ្យកាន់តែល្អប្រសើរឡើង៕

 

Related post

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់នឹងវិបត្តិ

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន…

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយ ចីរភាព បរិយាបន្ន សមធម៌ និងភាពធន់នឹងវិបត្តិ។ ការលើកឡើងបែបនេះរបស់ឯកឧត្តមរដ្ឋមន្រ្ដី ហេង សួរ បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមិថុនា…
អនុវត្តតាមបទបញ្ជានាយករដ្ឋមន្ដ្រី, អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ពលករត្រលប់មកពីថៃ

អនុវត្តតាមបទបញ្ជានាយករដ្ឋមន្ដ្រី, អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ពលករត្រលប់មកពីថៃ

នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់ពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ដោយរដ្ឋបាលខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជូនពលករ ធ្វើការចុះឈ្មោះដើម្បីផ្តល់ការងារ និងត្រៀមរថយន្តក្រុង សម្រាប់ជូនបងប្អូនវិលត្រលប់ទៅស្រុកកំណើតវិញ ដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុងទូទាំងប្រទេសកម្ពុជា។ ចំពោះករណីពលករខ្មែរ កំពុងស្ថិតនៅក្នុងប្រទេសថៃ…
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»។…