តំបន់ប្រតិបត្តិការសឹករងកំពតប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំឆ្នាំ

តំបន់ប្រតិបត្តិការសឹករងកំពតប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំឆ្នាំ

តំបន់ប្រតិបត្តិការសឹករងកំពតប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំឆ្នាំ
កំពត៖នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឧត្ដមសេនីយ៍ត្រី ហុក ចន្ថា មេបញ្ជាការតំបន់​ប្រតិបត្តិការសឹករងកំពត បានដឹកនាំកិច្ចប្រជុំ​បូកសរុបលទ្ធផលការងារយោធាសន្តិសុខ​ ឆ្នាំ២០២៣​ និងផ្សព្វផ្សាយ​ផែនការណ៍សកម្មភាពការងារយោធាសន្តិសុខ​ ឆ្នាំ​២០២៤​របស់ តំបន់ប្រតិបត្តិការសឹករងកំពត​ ដល់បណ្ដាអង្គភាពចំណុះ ចូលរួមក្នុងនោះដែរ រួមមាន: មេបញ្ជាការរង​ នាយរងសេនាធិការ​ នាយ​ នាយរងការិយាល័យ​ ផ្នែក​ និងមេបញ្ជាការទាំង៩​ ក្រុង​ ស្រុក​ ២វរសេនាតូចដែលចំណុះអោយតំបន់ប្រតិបត្តិការសឹករងកំពត។

របៀបវារៈរួមនៃកិច្ចប្រជុំឧត្ដមសេនីយ៍ត្រី ហុក ចន្ថា បានដាក់បទបញ្ជាដល់បណ្ដាកងឯកភាពចំណុះត្រូវយកចិត្តទុកដាក់គោរពនិងអនុវត្តតាមផែនការកំណែទម្រង់ថ្មីនៃកងយោធពលខេមរ:ភូមិន្ត។

ផ្សព្វផ្សាយអប់រំដល់នាយទាហាន នាយទាហាន ពលទាហាន ឲ្យចៀសឆ្ងាយមិនពាក់ព័ន្ធនិងគ្រឿងញៀន ។ ការពារនូវបូរណភាពទឹកដី គាំទ្រកម្មវិធីនយោបាយ បញ្ចកោណរបស់រាជរដ្ឋាភិបាល ។ និងប្ដេជ្ញាអនុវត្តឲ្យបានដាច់ខាតនូវផែការគោលគំនិតទាំង0៩ចំណុចរបស់ឯកឧត្ដម មេបញ្ជាការ យោធភូមិភាគទី៣ ។

ក្នុងឱកាសនោះដែរ ឧត្ដមសេនីយ៍មេបញ្ជាការបានប្រគល់ជូនសៀវភៅ ច្បាប់ស្ដីពីលក្ខន្តិកៈទូទៅនៃកងយោធពលខេមរៈភូមិន្ទ ដល់បណ្ដាកងឯកភាពចំណុះផងដែរ ៕

Related post

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ មិនមែនបើកឱ្យតែបាននោះទេ គឺរាជរដ្ឋាភិបាលកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងមានភាពម្ចាស់ការក្នុងការសាងសង់ព្រែកជីកជាប្រវត្តិសាស្ត្រមួយនេះ ដែលមានប្រជាពលរដ្ឋទូទាំងប្រទេសគាំទ្រ ដូចនេះរាជរដ្ឋាភិបាលត្រូវតែធ្វើឱ្យបានដាច់ខាត និងបានល្អបំផុតសម្រាប់ប្រយោជន៍របស់ជាតិខ្មែរ។ ការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណន-តេជោ» គឺជាការគាស់រំលើងឡើងវិញនូវព្រែកជីកដែលកម្ពុជា មានក្នុងសម័យហ្វូណន ឬ​សម័យនគរភ្នំ ជានគរដំបូងរបស់ខ្មែរ និងជាពេលវេលាដែលខ្មែរមានការរីកចម្រើន និងរុងរឿងបំផុត។…
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ភាពមន្ទិលសង្ស័យគ្នា ជាការនាំឱ្យបែកបាក់ជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ភាពមន្ទិលសង្ស័យគ្នា ជាការនាំឱ្យបែកបាក់ជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ភាពមន្ទិលសង្ស័យគ្នានៅក្នុងសង្គមខ្មែរ បានបង្កឱ្យមានការបែកបាក់ជាតិ ហើយពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោនេះ កន្លងទៅក៏មានបងប្អូនមួយចំនួននៅតែមានមន្ទិល ដោយភាន់ច្រឡំថា ជាការធ្វើឱ្យបាត់បង់អធិបតេយ្យភាពផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងនេះមិនបានធ្វើឱ្យបាត់បង់អធិបតេយ្យភាពនោះទេ ផ្ទុយទៅវិញនឹងធ្វើឱ្យកម្ពុជាមានសក្តានុពល ការពារឯករាជ្យជាតិ និងអធិបតេយ្យជាតិផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងបែបនេះ…
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសាងសង់ព្រែកជីកហ្វូនតេជោ ដើម្បីកិត្យានុភាព ឯករាជ្យភាព អធិបតេយ្យ និងភាពរីកចម្រើនកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសាងសង់ព្រែកជីកហ្វូនតេជោ ដើម្បីកិត្យានុភាព ឯករាជ្យភាព អធិបតេយ្យ និងភាពរីកចម្រើនកម្ពុជា

ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នាវេលាម៉ោង៩៖០៩នាទីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការសាងសង់ព្រែកជីកហ្វូនតេជោនេះ គឺដើម្បីកិត្យានុភាព ឯករាជ្យភាព អធិបតេយ្យ និងភាពរីកចម្រើនរបស់កម្ពុជា។ ពិធីបើកការដ្ឋានព្រែកជីក ដែលមានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុច ចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ…