រាជរដ្ឋាភិបាលគ្រោងចំណាយ ៤៥០លានរៀល ដើម្បីរៀបចំបុណ្យទន្លេនៅខេត្តសៀមរាប និងរំពឹងទទួលបានភ្ញៀវជាង១លាននាក់

រាជរដ្ឋាភិបាលគ្រោងចំណាយ ៤៥០លានរៀល ដើម្បីរៀបចំបុណ្យទន្លេនៅខេត្តសៀមរាប និងរំពឹងទទួលបានភ្ញៀវជាង១លាននាក់

រាជរដ្ឋាភិបាលគ្រោងចំណាយ ៤៥០លានរៀល ដើម្បីរៀបចំបុណ្យទន្លេនៅខេត្តសៀមរាប និងរំពឹងទទួលបានភ្ញៀវជាង១លាននាក់

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ៤៥០លានរៀល សម្រាប់រៀបចំពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ជាមួយនឹងការរំពឹងទុកថានឹងទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង១លាននាក់។ នេះបើតាមឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍។

គួរជម្រាបថា ក្រសួងទេសចរណ៍រួមសហការ​ជា​មួ​​​យ​នឹងរដ្ឋបាល​ខេត្ត​សៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន នឹងរៀបចំពិធីបុណ្យទន្លេលើក​ទី៨ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» ដែលនឹងប្រព្រឹត្តទៅនៅ​​ថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០​២៤ នៅខេត្តសៀមរាប។

ក្នុងសន្និសីទសារព័ត៌មានស្ដីពីការរៀបចំពិធីបុណ្យទន្លេនៅខេត្តសៀមរាប នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម សូ ម៉ារ៉ា បានថ្លែងយ៉ាងដូច្នេះថា «ថវិកា យើងមានប្រហែលជា៤៥០លានរៀល តិចជាងការរៀបចំបុណ្យសមុទ្រ៣ដង»។ ការណ៍ដែលរាជរដ្ឋាភិបាលអាចប្រើប្រាស់ថវិកានេះសម្រាប់រៀបចំពិធីធំៗនេះបាន គឺដោយសារការឧបត្ថម្ភគាំទ្រពីវិស័យឯកជនខ្លះ ស្មារតីចូលរួមដើម្បីវិស័យទេសចរណ៍។

ឯកឧត្តមបានបន្តទៀតថា នៅក្នុងព្រឹត្តិការណ៍ជាតិនេះនឹងមានសកម្មភាពសំខាន់ៗសម្រាប់ការទស្សនា និងកម្សាន្ត ដូចជា៖
១. ការសម្ដែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពីក្រុមសិល្បករ តារាចម្រៀងជាតិនិងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ព្រមទាំងយុទ្ធនាការឆ្នាំទស្សនាសៀមរាប២០២៤។
២. ការតាំងពិព័រណ៍ផលិតផលទេស​ចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គប្រមាណជាង៥០០ស្ដង់ ព្រមទាំងសកម្មភាពកម្សាន្តនានានៅតាមបណ្តោយដងស្ទឹងសៀមរាប និងតំបន់ Pub Street ផងដែរ។

បើតាមឯកឧត្តម សូ ម៉ារ៉ា ពិធីបុណ្យទន្លេនៅខេត្តសៀមរាបខាងមុខនេះនឹងទាក់ទាញភ្ញៀវទេសចរប្រមាណ១លាននាក់ គិតចាប់ពីថ្ងៃទី១៥-១៧។

ឯកឧត្តមបានជឿជាក់ថា​ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងរួមចំណែកជំរុញកំណើនភ្ញៀវទេសចរ និងបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្តតាមដងទន្លេនៅកម្ពុជា ស្របជាមួយនឹងយុទ្ធនាការឆ្នាំទស្សនាសៀមរាប២០២៤ ព្រមទាំងជួយជំរុញផ្សព្វផ្សាយផងដែរនូវភាពសម្បូរបែបនៃមហាអនុតំបន់មេគង្គ។

គួរបញ្ជាក់ទៀតថា សម្ដេចមហាបវរធិ​ប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ក៏នឹងអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៨នេះ នាថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤៕

អត្ថបទ​ដោយ៖ Met Kimau

Related post

សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ សន្ទនា​ទូរស័ព្ទ​ជាមួយ​ នាយក​រដ្ឋមន្ត្រី​ ម៉ាឡេស៊ី​

សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ សន្ទនា​ទូរស័ព្ទ​ជាមួយ​ នាយក​រដ្ឋមន្ត្រី​ ម៉ាឡេស៊ី​

ល្ងាចនេះ ខ្ញុំបានពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥។ ខ្ញុំសូមចូលរួមអបអរសាទរចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានកំពូលលើកទី៤៦ ប្រកបដោយជោគជ័យ និងអរគុណឯកឧត្តមចំពោះការយកចិត្តទុកដាក់ លើស្ថានការណ៍ដែលកំពុងកើតមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ។ ខ្ញុំបានបញ្ជាក់ជូនឯកឧត្តម Anwar អំពីគោជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ ÷ ១. កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ ២. ការសម្រេចចិត្តរបស់កម្ពុជាដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ…
ប្រមុខ​ក្រសួង​ការពារ​ជាតិ​ខ្មែរ​ និងថៃ​ ឯកភាព​គ្នាបន្ថយភាពតានតឹង​ ដោយរក្សាការទំនាក់ទំនងគ្នាជៀសវាងការប៉ះទង្គិចដោយយោធា​

ប្រមុខ​ក្រសួង​ការពារ​ជាតិ​ខ្មែរ​ និងថៃ​ ឯកភាព​គ្នាបន្ថយភាពតានតឹង​ ដោយរក្សាការទំនាក់ទំនងគ្នាជៀសវាងការប៉ះទង្គិចដោយយោធា​

នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែលបានប្រព្រឹត្តទៅនៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ជាលទ្ធផលនៃកិច្ចប្រជុំ យើងបាន៖ –…
រដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញជាគណៈអធិបតីចូលរួមកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០

រដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញជាគណៈអធិបតីចូលរួមកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ត្រូវបានគោរពអញ្ជើញជាគណៈអធិបតីចូលរួមក្នុងកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិពរណ៍អន្តរជាតិសេអ៊ូលលើកទី៤០ និងសន្និសីទឧស្សហកម្មទេសចរណ៍ពិភពលោកលើកទី៤ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីសេអ៊ូល។ សូមជម្រាបថា កម្មវិធីនេះមានការចូលរួមពី ប្រទេសជាង៤០ ពីគ្រប់ទ្វីប ស្តង់ពិព័រណ៌ចំនួន៥០០ អ្នកលក់ចំនួន៧៥០ ក្រុមហ៊ុន និងអ្នកទិញចំនួន៨០០ក្រុមហ៊ុន ហើយក្រសួងទេសចរណ៍ក៏បានចូលរួមដោយរៀបចំពន្លាផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក ជាពិសេសប្រជាជនកូរ៉េ ដើម្បីមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើនឡើង៕