ក្រសួងសាធារណការ និងដឹកជញ្ជូន បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤

ក្រសួងសាធារណការ និងដឹកជញ្ជូន បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួង ដើម្បី «ពង្រឹងការអភិវឌ្ឍធនធានមនុស្ស គុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្បាប់-បទដ្ឋានគតិយុត្ត ការផ្តល់សេវា និងការប្រើប្រាស់បច្ចេកវិទ្យានិងឌីជីថល នៅទីស្តីការក្រសួង ដោយមានការចូលរួមពីលោក លោកស្រី និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ព្រមទាំងកងវិស្វកម្មទាំងអស់ដែលអនុវត្ត គម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានរួមចំណែកយ៉ាងសកម្ម លះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ចំណាយទាំងបញ្ញា និងស្មារតី ខិតខំប្រឹងប្រែងបំពេញការងារមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនជូន ក្រសួង ក៏ដូចជាសង្គមជាតិ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា សម្រាប់សន្និបាតឆ្នាំ២០២៤ នឹងផ្ដល់ឱកាសឱ្យមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ អាចចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ បទពិសោធន៍ ចែករំលែក ចំណេះដឹង និងធាតុចូលនានា សម្រាប់រៀបចំ និងអនុវត្តទិសដៅការងារបន្តឱ្យមានប្រសិទ្ធផល និងប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយធ្វើយ៉ាងណាឱ្យក្រសួងអាចសម្រេចបាននូវជោគជ័យតាមទិសដៅការងារ ដែលបានគ្រោងទុក។

បើតាមឯកឧត្តម ប៉េង ពោធិ៍នា ជារៀងរាល់ឆ្នាំក្រសួងតែងកំណត់នូវប្រធានបទសម្រាប់សន្និបាត ដែលឆ្លើយតបជាមួយនឹងអាទិភាព និងតម្រូវការជាក់ស្ដែង ដែលស្របតាមគោលនយោបាយ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដោយឡែកសម្រាប់ប្រធានបទក្នុងឆ្នាំនេះ ក្រសួងបានជ្រើសរើសយកប្រធានបទ «ពង្រឹងការអភិវឌ្ឍធនធានមនុស្ស គុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្បាប់-បទដ្ឋានគតិយុត្ត ការផ្តល់ សេវា និងការប្រើប្រាស់បច្ចេកវិទ្យានិងឌីជីថល»។ ដោយបានបញ្ជាក់នូវអាទិភាពការងារមុតស្រួចចំនួន៥ ដែលជាទិសដៅក្នុងការអនុវត្តក្នុងឆ្នាំ២០២៤ ដែលស្របជាមួយយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ដែលរួមមាន៖

ទី១៖ ការពង្រឹងការអភិវឌ្ឍធនធានមនុស្សតាមរយៈការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រី,

ទី២៖ ការពង្រឹងលើគុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់-ស្ពាន ផ្លូវទឹក ផ្លូវដែក ការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ចូន,

ទី៣៖ ការរៀបចំច្បាប់-បទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យ សាធារណការ និងដឹកជញ្ជូន,

ទី៤៖ ការពង្រឹងលើការផ្តល់សេវាសាធារណៈ ឱ្យមានតម្លាភាព ប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព, និង

ទី៥៖ ការពង្រឹងការប្រើប្រាស់បច្ចេកវិទ្យានិងទំនើប និងឌីជីថល ក្នុងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងស្ថាប័ន ដែលក្នុងនោះជំរុញផងដែរ ឱ្យមានការប្រើប្រាស់ឧបករណ៍ថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបសម្រាប់ ការងារសាងសង់ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប្រកបដោយគុណភាព។

ឯកឧត្តម ប៉េង ពោធិ៍នា បានបន្ថែមថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលកាល ពីចុងឆ្នាំ១៩៩៨ ហើយសម្រេចបានវឌ្ឍនភាពដ៏ត្រចេះត្រចង់ជាច្រើន ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកប ដោយចីរភាព និងបរិយាប័ន្ន ក្នុងបរិការណ៍នៃសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ ឯកភាពជាតិ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុខដុមរមនាសង្គម ព្រមទាំងបានដាក់ចេញនូវចក្ខុវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ស្របតាមចក្ខុវិស័យនេះ, រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងបន្តដឹកនាំជាតិ ឆ្ពោះទៅរកវឌ្ឍនភាព និងបង្កើតសមិទ្ធផលថ្មីបន្ថែមទៀត តាមគោលការណ៍ «រក្សាចាស់, ពង្រីក ថ្មី» ដោយពង្រឹងប្រសិទ្ធភាព និងពង្រីកវិសាលភាព នៃការអនុវត្តតាមរយៈការដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី ១» ដោយរួមបញ្ចូលនូវ «កម្មវិធីគោលនយោបាយ» និង «វិធានការគន្លឹះ» សំខាន់ៗ ដែលបានកំណត់ ទិសដៅ និងអាទិភាពនានា ក្នុងការដឹកនាំប្រទេសដែលមានបាវចនាចំនួន ៥ គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធ ភាព និងចីរភាព និងអាទិភាពគន្លឹះចំនួន ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាផងដែរ៕

Related post

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងសហប្រធាន ICAPP ដឹកនាំកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ «ការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងបរិបទឌីជីថល ដើម្បីថែរក្សាសន្តិភាព»

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងសហប្រធាន ICAPP ដឹកនាំកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ…

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក Mushahid Hussain Sayed សហប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ «ការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងបរិបទឌីជីថល ដើម្បីថែរក្សាសន្តិភាព»…
ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញថ្លែងបិទមហាសន្និបាត ICAPP លើកទី១២

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញថ្លែងបិទមហាសន្និបាត ICAPP លើកទី១២

មហាសន្និបាត នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែលធ្វើឡើងនៅកម្ពុជារយៈពេល៣ថ្ងៃ បានឈានដល់ការបិទបញ្ចប់ហើយ​នៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ពិធីបិទនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី ១២។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ICAPP…
ថ្ងៃនេះខួបលើកទី២៦ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន រួចជីវិតពីការប៉ុនប៉ងធ្វើឃាត នៅទីក្រុងសៀមរាប, សម្តេចមិនផ្តល់ឱកាសឱ្យក្រុមឃាតករលាក់មុខ ដែលជាភេរវករ បំផ្លាញជាតិ និងប្រជាជនតទៅទៀតទេ

ថ្ងៃនេះខួបលើកទី២៦ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន រួចជីវិតពីការប៉ុនប៉ងធ្វើឃាត នៅទីក្រុងសៀមរាប, សម្តេចមិនផ្តល់ឱកាសឱ្យក្រុមឃាតករលាក់មុខ ដែលជាភេរវករ បំផ្លាញជាតិ…

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហោះសារបញ្ជាក់ថា នៅថ្ងៃនេះ ជាខួបលើកទី២៦ឆ្នាំ ដែលសម្តេចបានរួចជីវិតពីការប៉ុនប៉ងធ្វើឃាត នៅក្រុងសៀមរាប កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨។ ជាមួយនឹងការរំលឹកខួប២៦ឆ្នាំនេះ នៃការរួចជីវិតពីការប៉ុនប៉ងសម្លាប់សម្តេច ពីសំណាក់ពួកឃាតករលាក់មុខនេះ សម្តេចតេជោបានអរព្រះគុណ ដល់គុណបុណ្យវត្ថុស័ក្តិសិទ្ធក្នុងលោក ដែលតាមការពារសម្តេច…