ព្រះគ្រូចៅអធិការវត្តព្រះហស្ថក្បាល ខេត្តពោធិ៍សាត់ បានប្រគល់វត្ថុបុរាណជូនសារមន្ទីរជាតិកម្ពុជា ដើម្បីឈ្វេងយល់ពីឧត្តមប្រយោជន៍រួមសម្រាប់ជាតិ

ព្រះគ្រូចៅអធិការវត្តព្រះហស្ថក្បាល ខេត្តពោធិ៍សាត់ បានប្រគល់វត្ថុបុរាណជូនសារមន្ទីរជាតិកម្ពុជា ដើម្បីឈ្វេងយល់ពីឧត្តមប្រយោជន៍រួមសម្រាប់ជាតិ

ព្រះគ្រូចៅអធិការវត្តព្រះហស្ថក្បាល ខេត្តពោធិ៍សាត់ បានប្រគល់វត្ថុបុរាណជូនសារមន្ទីរជាតិកម្ពុជា ដើម្បីឈ្វេងយល់ពីឧត្តមប្រយោជន៍រួមសម្រាប់ជាតិ

កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីជំនាញ និង អាជ្ញាធរដែនដី បានអញ្ជើញទៅថ្វាយបង្គំ ព្រះតេជព្រះគុណ សាយ ជីវ័ន ព្រះគ្រូចៅអធិការវត្តព្រះហស្ថក្បាល ដែលស្ថិតនៅក្នុងភូមិព្រះហស្ថក្បាល ឃុំផ្ទះរ៉ុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះព្រះអង្គ បានបង្ហាញវត្ថុបុរាណចំនួនបី រួមមាន៖
១. ក្រឡធំលាបស្រទាប់រលោងពណ៌ត្នោត ជាប្រភេទកម្រ ព្រោះក្រឡនេះមានទំហំធំនិងមានរូបរាងល្អពេញលេញ ដែលមិនធ្លាប់ប្រទះឃើញនាពេលកន្លងមក។ តាមរយៈការវិភាគលើរូបរាង សាច់ដី ក្បាច់លម្អ និងស្រទាប់រលោងក្រុមការងារជំនាញបានសន្និដ្ឋានថា ក្រឡធំនេះផលិតឡើងនៅសម័យអង្គរនារវាងស.វ.ទី១២-១៣។ ដោយឡែកតួនាទីនៃការប្រើប្រាស់ក្រឡធំនេះ ក្រុមការងារកំពុងវិភាគបន្ថែម។
២. ក្អមទឹកសម័យអង្គរនារវាងស.វ.ទី៩-១០។ ក្អមប្រភេទនេះ ជាប្រភេទភាជន៍រឹងគ្មានស្រទាប់រលោង ហើយច្រើនប្រទះឃើញនៅក្រុមឡបង្កោងនិងតានី ក្នុងតំបន់អង្គរ។
៣. ដាវត្រួតពលសម័យបារាំងនារវាងឆ្នាំ១៨៦៣-១៩៤០ បានប្រទះឃើញនៅក្នុងបរិវេណវត្តកាលពី១០ឆ្នាំមុន។

ក្រោយពិនិត្យឃើញវត្ថុបុរាណទាំងបីខាងលើ លោកជំទាវបណ្ឌិតសភាចារ្យ បានទូលស្នើសុំវត្ថុបុរាណទាំងនោះ យកមករក្សាទុកនៅសារមន្ទីរជាតិដើម្បីអភិរក្ស ដាក់តាំងបង្ហាញ និង ផ្សព្វផ្សាយជូនដល់សាធារណជនជាតិនិងអន្តរជាតិឈ្វេងយល់ពីភាពសំបូរបែបនៃមរតកវប្បធម៌ខ្មែរដែលបន្សល់ទុក ក្រៅពីរូបចម្លាក់និងប្រាង្គប្រាសាទ។ ម្យ៉ាងទៀត វត្ថុបុរាណទាំងនេះ ជាផ្នែកមួយនៃការបង្ហាញពីបរិបទនៃប្រវត្តិសាស្ត្រនិងការវិវត្តអារ្យធម៌ខ្មែរសម័យអង្គររហូតដល់សម័យអាណានិគមបារាំង។ ដោយការឈ្វេងយល់ពីឧត្តមប្រយោជន៍រួមសម្រាប់ជាតិ ព្រះគ្រូចៅអធិការ បានយល់ព្រមប្រគល់វត្ថុបុរាណទាំងនោះតាមការស្នើសុំ។ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានថ្វាយនូវសេចក្តីអរព្រះគុណប្រគេនចំពោះព្រះគ្រូចៅអធិការនិងអាជ្ញាធរដែនដី ដែលយល់ព្រមប្រគល់វត្ថុបុរាណមករក្សាទុកនៅសារមន្ទីរជាតិ។ បច្ចុប្បន្ន វត្ថុបុរាណទាំងបីមុខកំពុងរក្សាទុកនៅក្នុងរោងជាងជួសជុលនៃសារមន្ទីរជាតិកម្ពុជា៕

Related post

សម្តេច​ធិបតី​ ហ៊ុន​ម៉ាណែត​ ឆ្លេីយតបចំពោះការគម្រាមផ្តាច់​អគ្គិសនី​ និង​ អ៊ីនធឺណិត​ មកកម្ពុជាពីសំណាក់ក្រុមជ្រុលនិយមថៃ

សម្តេច​ធិបតី​ ហ៊ុន​ម៉ាណែត​ ឆ្លេីយតបចំពោះការគម្រាមផ្តាច់​អគ្គិសនី​ និង​ អ៊ីនធឺណិត​ មកកម្ពុជាពីសំណាក់ក្រុមជ្រុលនិយមថៃ

ថ្មីៗនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើននៅប្រទេសថៃ ពាក់ព័ន្ធទៅនឹងការគំរាមពីសំណាក់ក្រុមជ្រុលនិយមមួយចំនួននៅប្រទេសថៃឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជា។ ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទើបរាយការណ៍មកខ្ញុំថា ចាប់ពីម៉ោង ១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា និងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារយើងមានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង។ ដោយឡែកឯកឧត្តម…
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយជាស្បៀងអាហារ​ និងសម្ភារ:ប្រើប្រាស់ចាំបាច់នានា​ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ នាថ្ងៃទី ១២​ ខែមិថុនា​ ឆ្នាំ ២០២៥៕
លោកកស្រី​ Paetongtarn Shinawatra : ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង

លោកកស្រី​ Paetongtarn Shinawatra : ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង

ដោយផ្តេីមជាមួយនូវឃ្លាដ៏គួរឲ្យចាប់អារម្មណ៍​គឺ​ “​ ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង​ “​ លោកកស្រី​ Paetngtarn Shinawatra បានបង្ហោះលេីបណ្តាញហ្វេសប៊ុកផ្លូវការរបស់ខួន​ នាវេលាម៉ោង​ ៤:៣០​ នាទីល្ងាច​ ថ្ងៃ​ទី​ ១១​ ​ខែមិថុនា​ ឆ្នាំ​២០២៥​ ស្តីអំពី​សកម្មភាព​ចុះសួរសុខទុក្ខ​កងទ័ព​ថៃ​នាស្រុកកាចែត​ ខេត្ត​សុរិន្ទ​ ដែលជាខេត្តជាប់ព្រំដែននឹងខេត្ត​ឧត្តរមានជ័យ​ នាច្រកអូរស្មាច់​ ។…