សេចក្ដី​ជូនដំណឹង​ របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ ពាក់ព័ន្ធស្ថានការណ៍តានតឹងរវាងកម្ពុជា និងថៃ

សេចក្ដី​ជូនដំណឹង​ របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ ពាក់ព័ន្ធស្ថានការណ៍តានតឹងរវាងកម្ពុជា និងថៃ

ផ្អែកលើស្ថានការណ៍តានតឹងក្នុងទំនាក់ទំនងរវាងកម្ពុជា និងថៃ នៅថ្ងៃទី២២ ខែមិថុនា ២០២៥ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមណែនាំពលរដ្ឋខ្មែរចៀសវាងការធ្វើដំណើរទៅប្រទេសថៃក្នុងករណីមិន មានការចាំបាច់បំផុត។

ទន្ទឹមនឹងនេះ សូមបងប្អូនពលរដ្ឋ និងពលករខ្មែរទាំងអស់ដែលកំពុងមានវត្តមាននៅប្រទេសថៃ មានការប្រុងប្រយ័ត្នខ្ពស់ យកចិត្តទុកដាក់តាមដានព័ត៌មានពីប្រភពផ្លូវការឱ្យបានជាប់លាប់ និងចៀសវាង ការធ្វើដំណើរទៅកាន់ទីកន្លែងប្រឈមនឹងគ្រោះថ្នាក់នានា ដូចជាការប្រមូលផ្តុំធ្វើបាតុកម្មគ្រប់ប្រភេទ។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរគ្រប់ប្រភេទមានតម្រូវការជំនួយបន្ទាន់ សូមទាក់ទង
ស្ថានទូត ឬស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃ តាមរយៈលេខទូរស័ព្ទខាងក្រោម៖

១. ស្ថានទូតកម្ពុជានៅទីក្រុងបាងកក
-ផ្នែកកុងស៊ុល៖ 02 957 5851 / 092 805 0561
-ផ្នែកអនុព័ន្ធការងារ៖ 083 545 7788 / 092 299 0133

២. ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ
-ផ្នែកកុងស៊ុល៖ 062 089 8918
-ផ្នែកអនុព័ន្ធការងារ៖ 080 810 5505

Related post

ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល របស់ក្រុមហ៊ុន SchneiTec ZEALOUS ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ

ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល របស់ក្រុមហ៊ុន SchneiTec ZEALOUS ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ…
សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ អបអរ​សាទរ​ចំពោះ​ កិច្ច​ប្រជុំ​ GBC ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ប្រទេស​ ម៉ាឡេស៊ី​ នា​ថ្ងៃ​ទី​ ០៧​ សីហា​ ២០២៥នេះ

សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ អបអរ​សាទរ​ចំពោះ​ កិច្ច​ប្រជុំ​ GBC ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ប្រទេស​ ម៉ាឡេស៊ី​ នា​ថ្ងៃ​ទី​…

សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ ៖​ ខ្ញុំសូមសម្តែងការអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះជាការអនុវត្តនូវចំណុចដែលបានឯកភាពគ្នា រវាងខ្ញុំ និង ឯកឧត្ដម Phumtham…
នាយករដ្ឋមន្ត្រី៖ ម៉ាឡេស៊ី ត្រៀមបញ្ជូនក្រុមត្រួតពិនិត្យ ទៅកាន់ព្រំដែនកម្ពុជា-ថៃ ប្រសិនបើមានការស្នើសុំ

នាយករដ្ឋមន្ត្រី៖ ម៉ាឡេស៊ី ត្រៀមបញ្ជូនក្រុមត្រួតពិនិត្យ ទៅកាន់ព្រំដែនកម្ពុជា-ថៃ ប្រសិនបើមានការស្នើសុំ

កូឡាឡាំពួរ ថ្ងៃទី៥ ខែសីហា៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Datuk Seri Anwar Ibrahim បានប្រាប់កាសែត Dewan Rakyat នៅថ្ងៃនេះ​ថា ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​នៅ​តែ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង ទោះ​បី​ជា​នៅ​តែ​តានតឹង និង​រសើប​ក៏​ដោយ បន្ទាប់​ពី​មាន​ឧប្បត្តិហេតុ​ហិង្សា​រវាង​កង​កម្លាំង​ថៃ និង​កម្ពុជា។​ នេះបេីយោងតាមការចេញផ្សាយដោយ​ Malay Mail…