សម្តេចមហាបវរធិបតី និងប្រធានាធិបតីបារាំង Emanuel Macron ជួបពិភាក្សាការងារ

សម្តេចមហាបវរធិបតី និងប្រធានាធិបតីបារាំង Emanuel Macron ជួបពិភាក្សាការងារ

(នីស, បារាំង)៖ នៅល្ងាចថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ មុននឹងបញ្ចប់ការងារនិវត្តន៍មកមាតុភូមិវិញនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីបារាំង នៅទីក្រុងនីស ប្រទេសបារាំង។

សម្តេចបវរធិបតី បានលើឡើងថា បារាំងជាមិត្តល្អរបស់កម្ពុជា ហើយប្រទេសយើងទាំងពីរកំពុងធ្វើការជាមួយគ្នា ដើម្បីឈានទៅការតម្លើងកម្រិតនៃទំនាក់ទំនងការទូតទៅជា ភាពជាដៃគូយុទ្ធសាស្ត្រ (Strategic Partnership) នៅពេលឆាប់ៗខាងមុខ។

សម្តេចបានអរគុណមិត្តបារាំងដែលបានគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦។ សម្តេចនឹងរង់ចាំស្វាគមន៍វត្តមានរបស់ប្រធានាធិបតីបារាំង Emanuel Macron នៅកម្ពុជានៅពេលនោះផងដែរ៕

Related post

រដ្ឋមន្ត្រីសុខាភិបាល បន្តជំរុញដល់មន្ត្រីខ្លួន ខិតខំប្រឹងប្រែងបន្ថែមប្រកបដោយបុរេសកម្ម ដើម្បីរួមគ្នាកាត់បន្ថយហានិភ័យសុខភាពណាមួយកើតឡើង ពិសេសមរណភាពមាតា និងទារក

រដ្ឋមន្ត្រីសុខាភិបាល បន្តជំរុញដល់មន្ត្រីខ្លួន ខិតខំប្រឹងប្រែងបន្ថែមប្រកបដោយបុរេសកម្ម ដើម្បីរួមគ្នាកាត់បន្ថយហានិភ័យសុខភាពណាមួយកើតឡើង ពិសេសមរណភាពមាតា និងទារក

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងអភិវឌ្ឍខ្លួន ដើម្បីរួមគ្នាបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ និងប្រកបដោយទំនួលខុសត្រូវខ្ពស់ ជាមួយនឹងភាពបុរេសកម្ម។ ការថ្លែងបែបនេះរបស់ឯកឧត្តមសាស្ត្រាចារ្យ ក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាលើក ទី២៤ របស់សមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា ក្រោមប្រធានបទ «រួមគ្នាកាត់បន្ថយមរណភាពមាតា និងទារក» នៅថ្ងៃសៅរ៍ ១១រោច…
“​ ពេលដែលលំបាក​ គ្មានមនុស្សណាយកភ្នែកមេីលយេីងនោះទេ​ តែពេលដែលជោគជ័យ​ មិនខ្វះទេមនុស្សអួតប្រាប់គេឯងថាធ្លាប់ជួយយេីង​ “

“​ ពេលដែលលំបាក​ គ្មានមនុស្សណាយកភ្នែកមេីលយេីងនោះទេ​ តែពេលដែលជោគជ័យ​ មិនខ្វះទេមនុស្សអួតប្រាប់គេឯងថាធ្លាប់ជួយយេីង​ “

Quote of the day: ” ពេលលំបាក​ គ្មាន​មនុស្ស​ណាយកភ្នែកមេីលយេីងនោះទេ​ តែពេលដែលជោគជ័យ​ មិនខ្វះទេមនុស្សអួតប្រាប់គេឯងថាធ្លាប់ជួយយេីង​ “​ ។ ========= #hanumanews​ #ហនុមានញូស៍​ #ច្បាស់​ #រហ័ស​ #វិជ្ជាជីវៈ​ #សន្តិភាពនៅកម្ពុជា #អរគុណសន្តិភាព #កម្ពុជា #cambodia…
ថៃនឹងប្រឈមមុខក្នុងការខាតបង់​ ដោយការលេងល្បែងគម្រាមកម្ពុជាពីការផ្តាច់ប្រង

ថៃនឹងប្រឈមមុខក្នុងការខាតបង់​ ដោយការលេងល្បែងគម្រាមកម្ពុជាពីការផ្តាច់ប្រង

នៅព្រលប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ​ ព្រះរាជាណាចក្រ​កម្ពុជា​ បានបង្ហាញសារឆ្លើយតបនឹងការគំរាម របស់ភាគីថៃ ដែលចង់ផ្តាច់ការផ្គត់ផ្គង់ប្រេងមកប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបជាមួយនឹងសារធ្ងន់ៗថា កម្ពុជាមិនងាប់ដោយសារ ថៃផ្តាច់ប្រេងនោះទេ ហើយប្រសិនបើចង់ធ្វើ សូមធ្វើតាមចិត្តចុះ តែក្រុមហ៊ុនដែលងាប់មុនគេគឺក្រុមហ៊ុនសាំង PTT…