សម្តេចតេជោ៖ សូមបងប្អូនកុំពង្រីកបញ្ហា ឈានដល់ការស្អប់ខ្ពើមជាតិសាសន៍ ដោយរក្សាភាពស្ងប់ស្ងាត់ ដើម្បីរដ្ឋាភិបាលដោះស្រាយព្រំដែនជាមួយថៃដោយសន្តិវិធី

សម្តេចតេជោ៖ សូមបងប្អូនកុំពង្រីកបញ្ហា ឈានដល់ការស្អប់ខ្ពើមជាតិសាសន៍ ដោយរក្សាភាពស្ងប់ស្ងាត់ ដើម្បីរដ្ឋាភិបាលដោះស្រាយព្រំដែនជាមួយថៃដោយសន្តិវិធី

រយៈពេលពីរបីថ្ងៃចុងក្រោយនេះ សម្តេចតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារជា បន្តបន្ទាប់នៅលើបណ្តាញសង្គមដោយបានអំនាវនាវដល់ជនរួមជាតិអោយរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែម៉ឺងម៉ាត់មិនទុកឱ្យបរទេសប្រមាថ។

សម្តេចតេជោ បានបង្ហោះសារថា សូមកុំធ្វើឱ្យបញ្ហាប្រឈមុខនៅព្រំដែនជាមួយថៃនេះក្លាយជាបញ្ហា នៃអារម្មណ៍ជាតិសាសន៍ ឬជាតិនិយមជ្រុល។ ហើយម្សិលមិញនេះ សម្តេចតេជោ បានបង្ហោះសារមួយទៀត ដោយបានសរសេរថាសម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង ខ្ញុំអំពាវនាវម្តងហើយម្តងទៀត សូមកុំពង្រីកទំនាស់ឲ្យរីករាលដាលដល់ វិស័យផ្សេងរហូត ដល់ការស្អប់ខ្ពើមជាតិសាសន៍។

ការអំពាវនាវទាំងនោះបានធ្វើឡើង ក្រោយពេលថៃបដិសេធដោះស្រាយវិវាទព្រំដែននៅតំបន់មុំ៣ ដោយតុលាការយុត្តិធម៌អន្តរជាតិ ជាពិសេសនៅពេលថៃជាឯកតោភាគីបានបិទច្រកព្រំដែន ដែលបណ្តាលអោយខ្មែរមានការបង្ហោះសារជាបន្តបន្ទាប់នៅលើបណ្តាញសង្គម ដោយអំពាវនាវខ្មែរ អោយឈប់ទិញផលិតផលថៃ ឈប់ប្រើប្រាស់សេវារបស់ក្រុមហ៊ុនថៃជាដើម។

ទន្ទឹមនេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើអោយបងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដែលជាវិធីតែមួយគត់ ដើម្បីបញ្ជៀស សង្រ្គាមបង្ហូរឈាមនិងដើម្បីមិត្តភាព និងកិច្ចសហប្រតិបត្តិការ ល្អជាមួយប្រទេសជិតខាង។

សូមបញ្ជាក់ថា ក្រោយមានការផ្ទុះអាវុធនៅតំបន់ព្រះវិហារ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញគោលជំហររបស់ខ្លួនពាក់ព័ន្ធការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយ៖

១. កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ

២.កម្ពុជាបានសម្រេចចិត្តយកបញ្ហាប្រាសាទតាមាន់ធំប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីទប់ស្កាត់ជម្លោះប្រដាប់អាវុធសារជាថ្មី

៣. បន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ទាំង៤ខាងលើ) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ

៤. បន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ។

យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃទី៨មិថុនាម្សិលមិញនេះ ស្ថានភាពហាក់បានធូរស្រាយ បន្ទាប់ពីភាគីទាំងកម្ពុជានិងថៃ បានសម្រេចកាត់បន្ថយបរិមាណកងទ័ពឈរជើងនៅខ្សែព្រំដែន។

សម្តេចតេជោ បានសរសេរថា ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួល គ្នារវាង មេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា.ថៃដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជា រឿងចាំបាច់។ ប្រជាជននៃប្រទេសទាំងពីរកម្ពុជា.ថៃពិតជាចង់មានសន្តិភាពជាបន្តនិងមិនចង់ ឃើញនូវសង្គ្រាមនោះឡើយ។

ការស្វែងរកដំណោះស្រាយតាមរយៈការចរចាត្រូវបានធ្វើតាំងពី កំរិតថ្នាក់រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការនៅអង្គភាពជួរមុខទើបមានលទ្ធផលដូចពេលនេះ។

ជាងនេះទៀត អ្នកនាំពាក្យក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ជុំ សុន្ទរី បានឲ្យដឹងថា នៅថ្ងៃទី១៤ មិថុនា ខាងមុខនេះ កម្ពុជាបានឯកភាព ធ្វើជាម្ចាស់ ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ ។

នេះបានបង្ហាញអោយឃើញអំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី ហើយបញ្ជៀសអោយបានសង្គ្រាមរវាងកម្ពុជានិងប្រទេសជាប់របង៕

Related post

“​ ពេលដែលលំបាក​ គ្មានមនុស្សណាយកភ្នែកមេីលយេីងនោះទេ​ តែពេលដែលជោគជ័យ​ មិនខ្វះទេមនុស្សអួតប្រាប់គេឯងថាធ្លាប់ជួយយេីង​ “

“​ ពេលដែលលំបាក​ គ្មានមនុស្សណាយកភ្នែកមេីលយេីងនោះទេ​ តែពេលដែលជោគជ័យ​ មិនខ្វះទេមនុស្សអួតប្រាប់គេឯងថាធ្លាប់ជួយយេីង​ “

Quote of the day: ” ពេលលំបាក​ គ្មាន​មនុស្ស​ណាយកភ្នែកមេីលយេីងនោះទេ​ តែពេលដែលជោគជ័យ​ មិនខ្វះទេមនុស្សអួតប្រាប់គេឯងថាធ្លាប់ជួយយេីង​ “​ ។ ========= #hanumanews​ #ហនុមានញូស៍​ #ច្បាស់​ #រហ័ស​ #វិជ្ជាជីវៈ​ #សន្តិភាពនៅកម្ពុជា #អរគុណសន្តិភាព #កម្ពុជា #cambodia…
ថៃនឹងប្រឈមមុខក្នុងការខាតបង់​ ដោយការលេងល្បែងគម្រាមកម្ពុជាពីការផ្តាច់ប្រង

ថៃនឹងប្រឈមមុខក្នុងការខាតបង់​ ដោយការលេងល្បែងគម្រាមកម្ពុជាពីការផ្តាច់ប្រង

នៅព្រលប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ​ ព្រះរាជាណាចក្រ​កម្ពុជា​ បានបង្ហាញសារឆ្លើយតបនឹងការគំរាម របស់ភាគីថៃ ដែលចង់ផ្តាច់ការផ្គត់ផ្គង់ប្រេងមកប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបជាមួយនឹងសារធ្ងន់ៗថា កម្ពុជាមិនងាប់ដោយសារ ថៃផ្តាច់ប្រេងនោះទេ ហើយប្រសិនបើចង់ធ្វើ សូមធ្វើតាមចិត្តចុះ តែក្រុមហ៊ុនដែលងាប់មុនគេគឺក្រុមហ៊ុនសាំង PTT…
រាជរដ្ឋាភិបាល សម្រេចប្រសិទ្ធនាមស្ពានខ្ពស់ជាងគេនៅកម្ពុជា ជា«ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»

រាជរដ្ឋាភិបាល សម្រេចប្រសិទ្ធនាមស្ពានខ្ពស់ជាងគេនៅកម្ពុជា ជា«ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចប្រសិទ្ធនាមស្ពានទី២៨ នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលបច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា ជា «ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»។ នេះបេីយោងតាមលិខិតផ្លូវការរបស់ទីស្តីការគណរដ្ឋមន្ត្រី សូមបញ្ជាក់ដែរថា ស្ពានលេខ២៨ នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហេីយបច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា…