សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ចុះសួរសុខទុក្ខ នាយទាហាន​ ពលទាហាន​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ ឈរ​ជើង​តាម​បណ្ដោយ​ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ

សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ចុះសួរសុខទុក្ខ នាយទាហាន​ ពលទាហាន​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ ឈរ​ជើង​តាម​បណ្ដោយ​ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ

សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឥស្សរជនកម្ពុជាដែលធ្លាប់តតាំងក្តីឈ្នះថៃក្នុងសំណុំរឿងប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្រោមការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៨ ខែមិថុនា​ ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ នាយទាហាន​ ពលទាហាន​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ ដែល​ឈរ​ជើង​តាម​បណ្ដោយ​ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ។

ការចុះសួរសុខទុក្ខរបស់សម្ដេចឥស្សរវិទេសបញ្ញា អតីតប្រមុខការទូតកម្ពុជា ត្រូវបានអមដំណើរដោយនាយឧត្តមសេនីយ៍ ជា តារា អតីតមេបញ្ជាការសមរភូមិមុខទិសប្រាសាទព្រះវិហារ និងបច្ចុប្បន្នជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងសហការី ហើយត្រូវបានទទួលស្វាគមន៍ដោយនាយឧត្ដមសេនីយ៍​ កិត្តិសង្គហបណ្ឌិត​ ហ៉ីង​ ប៊ុនហៀង​ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​នៃបញ្ជាការ​ដ្ឋាន​កងអង្គរក្ស​​។

នាឱកាសនោះ សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយសម្តែងនូវការកោតសរសើរស្មោះអស់ពីដួងចិត្ត ចំពោះការលះបង់គ្រប់បែបយ៉ាងរបស់កងទ័ព ដើម្បីការពារ «ជាតិ សាសនា ព្រះមហា្សត្រ»

សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ក៏បានបញ្ជាក់ថា ការចុះសួរសុខទុក្ខនាពេលនេះ គឺដើម្បីគាំទ្រ និងលើកទឹកចិត្តកងទ័ពនៅជួរមុខ ដែលថែរក្សាអធិបតេយ្យជាតិ និងព្រំដែនជាតិនៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ សម្តេចឥស្សរវិទេសបញ្ញា ក៏បានសម្តែងនូវការកោតសរសើរចំពោះស្មារតីតស៊ូដ៏អង់អាចក្លាហាន ប្រកបដោយវីរភាពរបស់នាយទាហាន នាយទាហានរង និងពលទាហាន ដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដែនអធិបតេយ្យជាតិ និងជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើងផងដែរ៕

Related post

លោកស្រី​ Paetongtarn Shinawatra: ប្រទេសត្រូវតែដើរទៅមុខ ឯកភាព​ជាតិ​ថៃ រួម​កម្លាំង​គ្នា​ជំរុញ​គោល​នយោបាយ​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ

លោកស្រី​ Paetongtarn Shinawatra: ប្រទេសត្រូវតែដើរទៅមុខ ឯកភាព​ជាតិ​ថៃ រួម​កម្លាំង​គ្នា​ជំរុញ​គោល​នយោបាយ​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ

លោកស្រី​ Paetongtarn Shinawatra បានលេីកឡេីងថា​  “​ ប្រទេសត្រូវតែដើរទៅមុខ ឯកភាព​ជាតិ​ថៃ រួម​កម្លាំង​គ្នា​ជំរុញ​គោល​នយោបាយ​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ​ “​ តាមរយៈ​បណ្ដាញ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោកស្រី​ នៅមុននេះបន្តិច​ នាថ្ងៃ​ទី​ ២២​ ខែមិថុនា​ ឆ្នាំ​២០២៥​ នេះ​ ក្នុងកិច្ចប្រជុំមួយជាមួយ​ គណៈកម្មាធិការ​ប្រតិបត្តិ​ នៃ​រដ្ឋាភិបាល​ចម្រុះ​ ។ ក្នុង​នោះដែរលោកស្រីបានរៀបរាប់ថា​…
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ច្រានចោលការផ្សព្វផ្សាយព័ត៌មានរបស់ក្រុមទុច្ចរិត ដែលព្យាយាមបង្កើតព័ត៌មានក្លែងក្លាយថា «កោះឬស្សី» ត្រូវបានវៀតណាមគ្រប់គ្រង

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ច្រានចោលការផ្សព្វផ្សាយព័ត៌មានរបស់ក្រុមទុច្ចរិត ដែលព្យាយាមបង្កើតព័ត៌មានក្លែងក្លាយថា «កោះឬស្សី» ត្រូវបានវៀតណាមគ្រប់គ្រង

ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញមកប្រកាសច្រានចោលលើការផ្សព្វផ្សាយព័ត៌មានរបស់ក្រុមទុច្ចរិត ដែលព្យាយាមបង្កើតព័ត៌មានក្លែងក្លាយថា «កោះឬស្សី» ត្រូវបានវៀតណាមគ្រប់គ្រង ដែលនេះគឺជាព័ត៌មានមិនពិតនោះទេ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន ឯកឧត្តម ឡុង ឌីម៉ង់ បានបញ្ជាក់ដូចនេះថា «ពាក់ព័ន្ធជាមួយនឹងការចេញវីដេអូ និយាយពីរឿងកោះឫស្សី នេះ…
ក្រសួងទេសចរណ៍ និងសមាគមសិល្បករខ្មែរ ឯកភាពគ្នាជំរុញការផ្សព្វផ្សាយកម្ពុជា ក្នុងរដូវកាលបៃតង

ក្រសួងទេសចរណ៍ និងសមាគមសិល្បករខ្មែរ ឯកភាពគ្នាជំរុញការផ្សព្វផ្សាយកម្ពុជា ក្នុងរដូវកាលបៃតង

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងសហការី ស្តីពីការចូលរួមជួយជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ព្រមទាំងស្នើសុំកិច្ចសហការ និងគាំទ្រលើកិច្ចការទេសចរណ៍វប្បធម៌ផងដែរ។ ក្នុងជំនួបពិភាក្សា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់…