បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «Glaciers Preservation» នៅប្រទេសតាហ្ស៊ីគីស្ថាន

បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «Glaciers Preservation» នៅប្រទេសតាហ្ស៊ីគីស្ថាន

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមសន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «Glaciers Preservation» នៅប្រទេសតាហ្ស៊ីគីស្ថាន។

សន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «Glaciers Preservation» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងឌូស្ហាន់បេ ប្រទេសតាហ្ស៊ីគីស្ថាន តាមស្មារតីនៃសេចក្តីសម្រេចចិត្ត ដែលបានអនុម័ត កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងបង្កើនការយល់ដឹង លើកស្ទួយ និងជួយសម្រួលសកម្មភាពនានា ព្រមទាំងវិធានការប្រកបដោយចីរភាព ឆ្ពោះទៅរកការថែរក្សា ក៏ដូចជាការគ្រប់គ្រងផ្ទាំងទឹកកនៅគ្រប់កម្រិត ដែលត្រូវការជាចាំបាច់នូវសកម្មភាព និងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត។

នៅក្នុងអំឡុងពេលស្នាក់នៅ និងបំពេញការងារ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងប្រតិភូថ្នាក់ដឹកនាំកម្ពុជា នឹងអញ្ជើញថ្លែងសន្ទរកថា តំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាសកល ជាមួយអន្តរជាតិ ផ្អែកតាមយុទ្ធសាស្រ្ត និងការអនុវត្តសកម្មភាពប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។

លោករដ្ឋមន្ត្រីនឹងទទួលជួបសំដែងការគួសម និងពិភាក្សាការងារ ជាមួយបណ្តាមេដឹកនាំនៃប្រទេសជាមិត្តមួយចំនួន ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជនផងដែរ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ លើការងារគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ដើម្បីការរស់នៅប្រកបដោយចីរភាពផងដែរ៕

 

Related post

“​ ពេលដែលលំបាក​ គ្មានមនុស្សណាយកភ្នែកមេីលយេីងនោះទេ​ តែពេលដែលជោគជ័យ​ មិនខ្វះទេមនុស្សអួតប្រាប់គេឯងថាធ្លាប់ជួយយេីង​ “

“​ ពេលដែលលំបាក​ គ្មានមនុស្សណាយកភ្នែកមេីលយេីងនោះទេ​ តែពេលដែលជោគជ័យ​ មិនខ្វះទេមនុស្សអួតប្រាប់គេឯងថាធ្លាប់ជួយយេីង​ “

Quote of the day: ” ពេលលំបាក​ គ្មាន​មនុស្ស​ណាយកភ្នែកមេីលយេីងនោះទេ​ តែពេលដែលជោគជ័យ​ មិនខ្វះទេមនុស្សអួតប្រាប់គេឯងថាធ្លាប់ជួយយេីង​ “​ ។ ========= #hanumanews​ #ហនុមានញូស៍​ #ច្បាស់​ #រហ័ស​ #វិជ្ជាជីវៈ​ #សន្តិភាពនៅកម្ពុជា #អរគុណសន្តិភាព #កម្ពុជា #cambodia…
ថៃនឹងប្រឈមមុខក្នុងការខាតបង់​ ដោយការលេងល្បែងគម្រាមកម្ពុជាពីការផ្តាច់ប្រង

ថៃនឹងប្រឈមមុខក្នុងការខាតបង់​ ដោយការលេងល្បែងគម្រាមកម្ពុជាពីការផ្តាច់ប្រង

នៅព្រលប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ​ ព្រះរាជាណាចក្រ​កម្ពុជា​ បានបង្ហាញសារឆ្លើយតបនឹងការគំរាម របស់ភាគីថៃ ដែលចង់ផ្តាច់ការផ្គត់ផ្គង់ប្រេងមកប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបជាមួយនឹងសារធ្ងន់ៗថា កម្ពុជាមិនងាប់ដោយសារ ថៃផ្តាច់ប្រេងនោះទេ ហើយប្រសិនបើចង់ធ្វើ សូមធ្វើតាមចិត្តចុះ តែក្រុមហ៊ុនដែលងាប់មុនគេគឺក្រុមហ៊ុនសាំង PTT…
រាជរដ្ឋាភិបាល សម្រេចប្រសិទ្ធនាមស្ពានខ្ពស់ជាងគេនៅកម្ពុជា ជា«ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»

រាជរដ្ឋាភិបាល សម្រេចប្រសិទ្ធនាមស្ពានខ្ពស់ជាងគេនៅកម្ពុជា ជា«ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចប្រសិទ្ធនាមស្ពានទី២៨ នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលបច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា ជា «ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»។ នេះបេីយោងតាមលិខិតផ្លូវការរបស់ទីស្តីការគណរដ្ឋមន្ត្រី សូមបញ្ជាក់ដែរថា ស្ពានលេខ២៨ នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហេីយបច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា…