សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យ មេដឹកនាំអាស៊ានជំនាន់ថ្មី បង្កើតអនុស្សាវរីយ៍ជាមួយគ្នាឱ្យបានច្រើន ដើម្បីរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបង្កើតភាពសុខដុមក្នុងតំបន់

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យ មេដឹកនាំអាស៊ានជំនាន់ថ្មី បង្កើតអនុស្សាវរីយ៍ជាមួយគ្នាឱ្យបានច្រើន ដើម្បីរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបង្កើតភាពសុខដុមក្នុងតំបន់

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ បានថ្លែងជំរុញឱ្យមេដឹកនាំអាស៊ានជំនាន់ថ្មី បង្កើតអនុស្សាវរីយ៍ជាមួយគ្នាឱ្យបានច្រើន ដើម្បីរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបង្កើតភាពសុខដុមក្នុងតំបន់។

នៅអគ្គលេខាធិការដ្ឋានអាស៊ាន, សម្ដេចប្រធានព្រឹទ្ធសភា បានថ្លែងពីការពង្រឹងទំនាក់ទំនងជាមួយ បណ្ដាមេដឹកនាំនានាក្នុងតំបន់អាស៊ាន ដើម្បីអាចគ្រប់គ្រងស្ថានការណ៍ ការជម្នះរាល់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអាស៊ាន និងអាចបង្ការកុំឱ្យមានសង្គ្រាមដោយតួអង្គតំណាងរបស់ប្រទេសមហាអំណាចនៅក្នុងតំបន់អាស៊ានបាន។

ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «ការពង្រឹងសមត្ថភាពរបស់អាស៊ាន ក៏ពឹងផ្អែកលើការសម្របសម្រួល និងពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងបណ្ដាមេដឹកនាំសមាជិកអាស៊ានដែរ។ អាស៊ានមិនអាចក្លាយជាប៉ូលមួយនៃពិភពលោកបានទេ បើសិនមេដឹកនាំអាស៊ានមិនមានភាពជិតស្និទ្ធ និងយល់ពីគ្នាទៅវិញទៅមក មិនមានស្មារតីជាសហគមន៍ ជាគ្រួសារអាស៊ាន និងមិនមានទំនាក់ទំនងមិនលើសពីកម្រិតការងារផ្លូវការ..»

បន្ថែមពីនេះ សម្ដេចតេជោ បានថ្លែងបន្តថា «ពេលខ្លះយើងមានការងារច្រើនពេក យើងយកចិត្តទុកដាក់បារម្ភទៅលើរបៀបវារៈប្រទេសមហាអំណាចខ្លាំងពេក យើងភ្លេចគិតពីប្រទេសជិតខាង ភ្លេចគិតបារម្ភពីសមាជិកគ្រួសារនៅក្នុងតំបន់អាស៊ានរបស់យើង។ ខ្ញុំពិតជាចង់លើកទឹកចិត្តឱ្យថ្នាក់ដឹកនាំអាស៊ានជំនាន់ថ្មី បង្កើតអនុស្សាវរីយ៍ជាមួយគ្នាឱ្យបានច្រើន ដើម្បីរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបង្កើតភាពសុខដុមក្នុងតំបន់»

សម្ដេចប្រធានព្រឹទ្ធសភា បានលើកឡើងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងសម្ដេចជាមួយមេដឹកនាំក្នុងតំបន់អាស៊ាន ដែលសម្ដេចបានលើកទឹកចិត្តដល់យុវជនជាមេដឹកនាំជំនាន់ថ្មី ចាប់ផ្ដើមផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្នានិងគ្នាចាប់ពីពេលនេះតទៅ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិក្នុងតំបន់អាស៊ានកាន់តែប្រសើរឡើងទ្វេដង៕

Related post

សម្តេចតេជោ ហ៊ុន សែន៖ សម្តីរបស់មេយោធភូមិភាគ ២របស់ថៃ ដែលស្នើកម្ពុជាដកទ័ពចម្ងាយ ២០០ម៉ែត្រ ពីកន្លែងផ្ទុះអាវុធនៅមុំបី ដូចសម្តីរបស់អតីតនាយករដ្ឋមន្ត្រីថៃ អាប់ភីស៉ីត កាលពីឆ្នាំ២០១១, «កម្ពុជាមិនអាចដកទ័ព ចេញពីទឹកដីរបស់ខ្លួនទេ»

សម្តេចតេជោ ហ៊ុន សែន៖ សម្តីរបស់មេយោធភូមិភាគ ២របស់ថៃ ដែលស្នើកម្ពុជាដកទ័ពចម្ងាយ ២០០ម៉ែត្រ ពីកន្លែងផ្ទុះអាវុធនៅមុំបី ដូចសម្តីរបស់អតីតនាយករដ្ឋមន្ត្រីថៃ…

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងខ្លាំងៗពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការប្រឈមមុខដាក់គ្នា រវាងភាគីទាំងពីរ ពិសេសការឈ្លានពានរបស់ភាគីថៃ ចូលមកបាញ់សម្លាប់កងទ័ពកម្ពុជាម្នាក់ នៅតំបន់មុំបី ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនេះ។ ក្រៅពីថ្លែងអំពីយន្តការនានា ក្នុងដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ សម្តេចបានរំលឹកសម្តីរបស់លោក ប៊ុនស៊ីន ផាតក្លាង…

ឧត្ដមសេនីយ៍ត្រី ទិត្យ គីមសេង មេបញ្ជាការរង ធ្វើការផ្សព្វផ្សាយ សភាពការណ៍ ថ្មីៗ ជាតិ អន្តរជាតិបន្ទាប់…

ខេត្តកំពត៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ទិត្យ គីមសេង មេបញ្ជាការរង តំណាង ឧត្ដមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត បានធ្វើការផ្សព្វផ្សាយបន្ទាប់ពីគោរពទង់ជាតិរួច ពីសភាពការណ៍ថ្មីៗ ផ្ទៃក្នុងប្រទេស សភាពការណ៍តាមខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា – ថៃ ដែលកំពុងមានភាពតានតឹងដាក់គ្នានៅតំបន់មុំបី និងផ្សព្វផ្សាយនូវបទបញ្ជា…
កងការពារព្រំដែនលេខ៥០៤ បន្តចាត់កម្លាំងល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រទទួលខុសត្រូវ

កងការពារព្រំដែនលេខ៥០៤ បន្តចាត់កម្លាំងល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រទទួលខុសត្រូវ

(បាត់ដំបង)៖ ព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២៥ លោកវរសេនីយ៍ឯក យ៉យ សុីដូ មេបញ្ជាការ កងការពារព្រំដែនលេខ៥០៤ យោធភូមិភាគទី ៥ បានបន្តចាត់តាំងកម្លាំងកងឯកភាពចំណុះ ដើរល្បាតសហការត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវគ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់បទល្មើសផ្សេងៗ ស្ថិតក្នុងភូមិសាស្ត្រដែលទទួលខុសត្រូវ ដើម្បីពង្រឹងដល់កងកម្លាំងជាប្រចាំការ…