មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគល់ភារកិច្ច ជូនកងកម្លាំងចម្រុះ និងឧបត្ថម្ភអំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនទីបញ្ជាការស្រាលបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់អូសោម ស្រុកសណ្ដាន់ ខេត្តកំពង់ធំ

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគល់ភារកិច្ច ជូនកងកម្លាំងចម្រុះ និងឧបត្ថម្ភអំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនទីបញ្ជាការស្រាលបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់អូសោម ស្រុកសណ្ដាន់ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅសំណេះ សំណាលសាកសួរសុខទុក្ខប្រគល់ភារកិច្ចសំខាន់ៗ នឹងបាននាំយកអំណោយស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ប្រេងឥន្ធនៈ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនទីបញ្ជាការស្រាលនៅតំបន់អូរសោមក្នុងភូមិសាស្ត្រព្រៃឡង់ ដែលកំពុងបំពេញបេសកកម្មការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ដែលពិធីនេះប្រព្រឹត្តទៅនៅតំបន់ព្រៃសហគមន៍អូរសោម ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ និងថ្ងៃងអំណរគុណចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ មិនបានឈប់សម្រាកជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារ ដើម្បីការពារធនធានធម្មជាតិរបស់យើងទុកជាសម្បត្តិរបស់សង្គមជជាតិទាំងមូល និងសម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនដល់កងកម្លំាងចម្រុះ ត្រូវប្តេជ្ញាចិត្តដាច់ខាតការពារឲ្យបានមិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិបានទៀតឡើយ ហើយត្រូវគ្រប់គ្រងការពារឲ្យបានផ្ទៃដីដែលដកហូតយកបានពីជនខិលខូចដែលលួចកាប់ទន្ទ្រាននាពេលកន្លងទៅ ដើម្បីដាំស្ដារព្រៃឈើឡើងវិញ នៅក្នុងរដូវវស្សាខាងមុខនេះ ជាមួយនេះដែរ ត្រូវចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសព្រៃឈើឱ្យបានរួមជាមួយវត្ថុតាងជាក់ស្តែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ ជាធរមានដោយគ្មានការលើកលែងឡើយ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការគ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានប្រគល់ជូនស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលតំបន់អូសោមដែលកំពុងបំពេញភារកិច្ច ការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ដើម្បីបន្តសកម្មភាព ឲ្យដូចភ្លៀងរលឹម ដោយគ្មានការដកថយឡើយ។

Related post

សម្តេចតេជោ៖ សូមបងប្អូនកុំពង្រីកបញ្ហា ឈានដល់ការស្អប់ខ្ពើមជាតិសាសន៍ ដោយរក្សាភាពស្ងប់ស្ងាត់ ដើម្បីរដ្ឋាភិបាលដោះស្រាយព្រំដែនជាមួយថៃដោយសន្តិវិធី

សម្តេចតេជោ៖ សូមបងប្អូនកុំពង្រីកបញ្ហា ឈានដល់ការស្អប់ខ្ពើមជាតិសាសន៍ ដោយរក្សាភាពស្ងប់ស្ងាត់ ដើម្បីរដ្ឋាភិបាលដោះស្រាយព្រំដែនជាមួយថៃដោយសន្តិវិធី

រយៈពេលពីរបីថ្ងៃចុងក្រោយនេះ សម្តេចតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារជា បន្តបន្ទាប់នៅលើបណ្តាញសង្គមដោយបានអំនាវនាវដល់ជនរួមជាតិអោយរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែម៉ឺងម៉ាត់មិនទុកឱ្យបរទេសប្រមាថ។ សម្តេចតេជោ បានបង្ហោះសារថា សូមកុំធ្វើឱ្យបញ្ហាប្រឈមុខនៅព្រំដែនជាមួយថៃនេះក្លាយជាបញ្ហា នៃអារម្មណ៍ជាតិសាសន៍ ឬជាតិនិយមជ្រុល។ ហើយម្សិលមិញនេះ សម្តេចតេជោ បានបង្ហោះសារមួយទៀត ដោយបានសរសេរថាសម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង…
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ នយោបាយ «ឈ្នះឈ្នះ» គឺជាស្នូលនៃដំណោះស្រាយបញ្ហារបស់មេដឹកនាំយើង

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ នយោបាយ «ឈ្នះឈ្នះ» គឺជាស្នូលនៃដំណោះស្រាយបញ្ហារបស់មេដឹកនាំយើង

(ភ្នំពេញ)៖ ក្រោយពីទទួលបានព័ត៌មានស្តីពីការសម្រួលកងទ័ពរវាងប្រទេសទាំងពីរ ដើម្បីបញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំមួយ ដែលហៀបនឹងផ្ទុះឡើងទៅហើយនោះ មានបងប្អូនជនរួមជាតិយើងជាច្រើនបានសាទរ និងធូរទ្រូង ប៉ុន្តែក៏មានបងប្អូនយើងមួយចំនួនហាក់មិនអស់ចិត្ត ចំពោះព័ត៌មាននេះ។ បើតាមការលើកឡើងរបស់ឯកឧត្តម ប៉ែន ប៉ូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។ ឯកឧត្តម ប៉ែន ប៉ូណា បានលើកឡើងជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំសូមបងប្អូនពិចារណាលើចំណុចមួយចំនួនដូចតទៅ៖ ទី១៖ ការបញ្ចៀសសង្គ្រាមដ៏ធំមួយកុំឱ្យផ្ទុះឡើងដោយភាគីទាំងពីរសុខចិត្តសម្រួលកម្លាំងរៀងៗខ្លួន គឺជានយោបាយឈ្នះឈ្នះមួយទៀតដែលថ្នាក់ដឹកនាំយើងសម្រេចបានសម្រាប់ប្រទេសជាតិនិងប្រជាជនយើង។ បើសិនជាសង្គ្រាមនេះផ្ទុះឡើងមែន វាមានទំហំធំជាងសង្គ្រាមព្រះវិហារឆ្ងាយណាស់។…
សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ចុះសួរសុខទុក្ខ នាយទាហាន​ ពលទាហាន​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ ឈរ​ជើង​តាម​បណ្ដោយ​ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ

សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ចុះសួរសុខទុក្ខ នាយទាហាន​ ពលទាហាន​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ ឈរ​ជើង​តាម​បណ្ដោយ​ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ

សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឥស្សរជនកម្ពុជាដែលធ្លាប់តតាំងក្តីឈ្នះថៃក្នុងសំណុំរឿងប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្រោមការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៨ ខែមិថុនា​ ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ នាយទាហាន​ ពលទាហាន​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ ដែល​ឈរ​ជើង​តាម​បណ្ដោយ​ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ។ ការចុះសួរសុខទុក្ខរបស់សម្ដេចឥស្សរវិទេសបញ្ញា អតីតប្រមុខការទូតកម្ពុជា…