នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ

នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ

(ភ្នំពេញ)៖ លោកជំទាវ ផែផងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី បានអញ្ជើញមកដល់កម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ តាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នៅព្រលានយន្តហោះ លោកជំទាវ នាយករដ្ឋមន្រ្តីថៃ ត្រូវបានទទួលស្វាគមន៍ដោយ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដោយមន្រ្តីពាក់ព័ន្ធមួយចំនួន។

បើតាមការប្រកាសរបស់ក្រសួងការបរទេស, អំឡុងទស្សនកិច្ចនេះ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅ ព្រះបរមរាជវាំង។ នាយករដ្ឋមន្ត្រីថៃ នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

នាយករដ្ឋមន្ត្រីថៃ និងសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។ នៅចុងបញ្ចប់ នៃជំនួប ថ្នាក់ដឹកនាំទាំងពីរក៏នឹងធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហ ប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗ មួយចំនួនផងដែរ។

ទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីថៃកើតមានឡើងស្របពេលដែលព្រះរាជាណាចក្រ ទាំងពីរប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូត ដែលនឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជា ប្រពៃណី រវាងប្រជាជនទាំងពីរ៕ដោយ÷ Met Kim Au

Related post

សម្តេចតេជោ ហ៊ុន សែន អំពាវឱ្យពលករខ្មែរត្រឡប់មកមាតុភូមិវិញ មុនអាជ្ញាធរថៃ ដេញចេញឬប្រមាថ, អ្នកណាក៏ដោយឱ្យតែខ្មែរ ទោះមានឯកសារ ឬគ្មានឯកសារ ក៏រាជរដ្ឋាភិបាលទទួលយកទាំងអស់

សម្តេចតេជោ ហ៊ុន សែន អំពាវឱ្យពលករខ្មែរត្រឡប់មកមាតុភូមិវិញ មុនអាជ្ញាធរថៃ ដេញចេញឬប្រមាថ, អ្នកណាក៏ដោយឱ្យតែខ្មែរ ទោះមានឯកសារ ឬគ្មានឯកសារ…

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែមិថុនានេះ បានអំពាវនាវឱ្យដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើការប្រមាថណាមួយ ហើយរាជរដ្ឋាភិបាល នឹងរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារគ្រប់គ្រាន់ ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ។ ថ្លែងតាមរយៈបណ្តាញសង្គម Facebook ផ្លូវការ សម្តេចតេជោ ហ៊ុន សែន…
សម្តេច​ធិបតី​ ហ៊ុន​ម៉ាណែត​ ឆ្លេីយតបចំពោះការគម្រាមផ្តាច់​អគ្គិសនី​ និង​ អ៊ីនធឺណិត​ មកកម្ពុជាពីសំណាក់ក្រុមជ្រុលនិយមថៃ

សម្តេច​ធិបតី​ ហ៊ុន​ម៉ាណែត​ ឆ្លេីយតបចំពោះការគម្រាមផ្តាច់​អគ្គិសនី​ និង​ អ៊ីនធឺណិត​ មកកម្ពុជាពីសំណាក់ក្រុមជ្រុលនិយមថៃ

ថ្មីៗនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើននៅប្រទេសថៃ ពាក់ព័ន្ធទៅនឹងការគំរាមពីសំណាក់ក្រុមជ្រុលនិយមមួយចំនួននៅប្រទេសថៃឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជា។ ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទើបរាយការណ៍មកខ្ញុំថា ចាប់ពីម៉ោង ១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា និងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារយើងមានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង។ ដោយឡែកឯកឧត្តម…
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយជាស្បៀងអាហារ​ និងសម្ភារ:ប្រើប្រាស់ចាំបាច់នានា​ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ នាថ្ងៃទី ១២​ ខែមិថុនា​ ឆ្នាំ ២០២៥៕