
គណៈបញ្ជាការយោធាខេត្ត អានយ៉ាង នៃកងទ័ពប្រជាជនវៀតណាម ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់នាយ-ពលទាហាន យោធភូមិភាគទី៣
- ការពារជាតិព័ត៌មានជាតិព័ត៌មានផ្សេងៗ
- April 8, 2025
គណៈបញ្ជាការយោធាខេត្ត អានយ៉ាង នៃកងទ័ពប្រជាជនវៀតណាម ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់នាយ-ពលទាហាន យោធភូមិភាគទី៣
ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ថាច់ ថាញ់ទូ មេបញ្ជាការ គណៈបញ្ជាការយោធាខេត្ត អានយ៉ាង នៃកងទ័ពប្រជាជនវៀតណាម បានអញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់នាយទាហាន នាយទាហានរង និងពលទាហាន យោធភូមិភាគទី៣ កងទ័ពជើងគោក ដែលនឹងឈានចូលមកដល់នាពេលខាងមុខ ។
នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ កងទ័ពជើងគោក បានសម្តែងនូវការស្វាគមន៍ និងបានចាត់ទុកការជួបសំណេះសំណាលរបស់ លោកវរសេនីយ៍ឯក ថាច់ ថាញ់ទូ នាពេលនេះពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចសហប្រតិបត្តិល្អរវាងយោធភូមិភាគទី៣ កងទ័ពជើងគោក និងបញ្ជាការយោធាខេត្ត អានយ៉ាងនៃកងទ័ពប្រជាជនវៀតណាម ។
ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង បានថ្លែងអំណរគុណដល់ លោកវរសេនីយ៍ឯក ថាច់ ថាញ់ទូ និងសហការីដែលបានអញ្ជើញមកសំណេះសំណាល សាកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ដល់នាយទាហាន នាយទាហានរង និងពលទាហាន យោធភូមិភាគទី៣ កងទ័ពជើងគោក ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ ។
ក្នុងនាម មេបញ្ជាការ មេបញ្ជាការរង ព្រមទាំង នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងយោធភូមិភាគទី៣ កងទ័ពជើងគោក ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង សូមជូនពរដល់ លោកវរសេនីយ៍ឯក ថាច់ ថាញ់ទូ និងសហការីទទួលបានជោគជ័យគ្រប់ភារកិច្ច ។
ជាការឆ្លើយតប លោកវរសេនីយ៍ឯក ថាច់ ថាញ់ទូ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងបានជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមទទួលបាននូវសេចក្តីសុខ សេច ក្តីចម្រើន និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ៕