សារព័ត៌មានបរទេស៖ ប្រធានាធិបតី ស៊ី ជីនពីង នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា, ម៉ាឡេស៊ី និងវៀតណាម នៅពាក់កណ្តាលមេសានេះ

សារព័ត៌មានបរទេស៖ ប្រធានាធិបតី ស៊ី ជីនពីង នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា, ម៉ាឡេស៊ី និងវៀតណាម នៅពាក់កណ្តាលមេសានេះ

ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិចិន នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា, ម៉ាឡេស៊ី និងវៀតណាម នៅពាក់កណ្តាលមេសា ឆ្នាំ២០២៥ នេះបើតាមសារព័ត៌មាន South China Morning Post ចេញផ្សាយ។

ការបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅតាមបណ្តាប្រទេសអាស៊ាន របស់ប្រធានាធិបតីចិន នេះត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង ចំពេលមានអស្ថិរភាពពិភពលោកកើនឡើងចាប់តាំងពីអាណត្តិទី២ នៃរដ្ឋបាលរបស់ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ។

បើតាមសារព័ត៌មាន South China Morning Post នៅថ្ងៃទី៣១ ខែមីនា ដែលបានស្រង់ប្រភពពីមន្រ្តីការទូតចិន គឺ ទស្សនកិច្ចទៅកាន់ប្រទេសទាំងបីនេះ គឺជាទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំកំពូលចិន មកកាន់អាស៊ីអាគ្នេយ៍នាឆ្នាំនេះ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង ស្របពេលតំបន់អាស៊ីអាគ្នេយ៍ កំពុងបារម្ភពីគោលនយោបាយការបរទេសរបស់អាមេរិកជុំវិញពន្ធគយ។

បច្ចុប្បន្ន ម៉ាឡេស៊ីបានកាន់តំណែងជាប្រធានអាស៊ាន ដោយប្រទេសនេះបានរក្សាទំនាក់ទំនងល្អជាមួយចិន។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំមុន។ ចំណែកវៀតណាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិនក្នុងអាស៊ាន។ រីឯកម្ពុជា គឺជាដៃគូពាណិជ្ជកម្ម អ្នកផ្តល់ជំនួយ និងអ្នកវិនិយោគដ៏សំខាន់សម្រាប់ចិន ដោយប្រទេសនេះបានចូលរួមនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជាដូចជាផ្លូវថ្នល់ ស្ពាន កំពង់ផែ និងអាកាសយានដ្ឋានជាដើម។

កន្លងមក កម្ពុជា និងចិន បានបង្កើនកិច្ចសហប្រតិបត្តិការត្បូងពេជ្រ, ច្រកអភិវឌ្ឍឧស្សាហកម្ម, ច្រករបៀងត្រី និងស្រូវ, ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។

គួរឱ្យដឹងថា កាលពីឆ្នាំ២០១៦ លោកប្រធានាធិបតីចិនស៊ី ជិនពីន ក៏ធ្លាប់បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាម្តងហើយ នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា។ ភាគីទាំងបានចុះហត្ថលេខាលើគម្រោងជាច្រើន ដើម្បីជួយអភិវឌ្ឍន៍កម្ពុជាផងដែរ៕

Related post

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយជាស្បៀងអាហារ​ និងសម្ភារ:ប្រើប្រាស់ចាំបាច់នានា​ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ នាថ្ងៃទី ១២​ ខែមិថុនា​ ឆ្នាំ ២០២៥៕
លោកកស្រី​ Paetongtarn Shinawatra : ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង

លោកកស្រី​ Paetongtarn Shinawatra : ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង

ដោយផ្តេីមជាមួយនូវឃ្លាដ៏គួរឲ្យចាប់អារម្មណ៍​គឺ​ “​ ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង​ “​ លោកកស្រី​ Paetngtarn Shinawatra បានបង្ហោះលេីបណ្តាញហ្វេសប៊ុកផ្លូវការរបស់ខួន​ នាវេលាម៉ោង​ ៤:៣០​ នាទីល្ងាច​ ថ្ងៃ​ទី​ ១១​ ​ខែមិថុនា​ ឆ្នាំ​២០២៥​ ស្តីអំពី​សកម្មភាព​ចុះសួរសុខទុក្ខ​កងទ័ព​ថៃ​នាស្រុកកាចែត​ ខេត្ត​សុរិន្ទ​ ដែលជាខេត្តជាប់ព្រំដែននឹងខេត្ត​ឧត្តរមានជ័យ​ នាច្រកអូរស្មាច់​ ។…
រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវឱ្យមន្ត្រី-បុគ្គលិកទាំងអស់ ត្រៀមខ្លួនជួយគាំទ្រដល់អ្នកផ្តល់សេវានៅជួរព្រំដែនទាំងស្មារតី និងសម្ភារៈ ជាពិសេសក្នុងគ្រាអាសន្ន

រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវឱ្យមន្ត្រី-បុគ្គលិកទាំងអស់ ត្រៀមខ្លួនជួយគាំទ្រដល់អ្នកផ្តល់សេវានៅជួរព្រំដែនទាំងស្មារតី និងសម្ភារៈ ជាពិសេសក្នុងគ្រាអាសន្ន

(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវឱ្យសហភាតរៈទាំងអស់ត្រៀមខ្លួន ជួយគាំទ្រដល់អ្នកផ្តល់សេវានៅជួរព្រំដែនទាំងស្មារតី និងសម្ភារៈជាពិសេសក្នុងគ្រាអាសន្ន។ ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ក្នុងឳកាសធ្វើបទបាឋកថា ក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទ ក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣,៤៧២នាក់…