ថ្នាក់ដឹកនាំ ​និងមន្ត្រីរាជការ សាលាខេត្តបាត់ដំបង ត្រៀមខ្លួនរួលរាល់អបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

ថ្នាក់ដឹកនាំ ​និងមន្ត្រីរាជការ សាលាខេត្តបាត់ដំបង ត្រៀមខ្លួនរួលរាល់អបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ នេះ បានដឹកនាំមន្រ្តីរាជការសាលាខេត្ត ហាត់សមជាមុនសម្រាប់ថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដើម្បីបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណននេះ ដែលជាគំនិតផ្ដួចផ្ដើមឡើងរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានរៀបរាប់ពីគុណតម្លៃ និងផលប្រយោជន៍យ៉ាងសម្បូរបែបនៃគម្រោងព្រែកជីកហ្វូណនតេជោនេះ ដែលនាំឱ្យសេដ្ឋកិច្ចប្រទេសជាតិកើនឡើងយ៉ាងខ្លាំង និងពលរដ្ឋទូទាំងប្រទេសនឹងទទួលបានផលប្រយោជន៍សេដ្ឋកិច្ចមួយកម្រិតថែមទៀត។

ឯកឧត្តមបន្ថែមថា៖ «ដើម្បីអបអរសាទរមហាព្រឹត្តការណ៍ថ្ងៃបើកការដ្ឋានរដ្ឋបាលខេត្តបានរៀបចំតុបតែងនៅតាមទីសាធារណៈ និងនៅតាមក្រុង ស្រុកទាំងអស់នៃខេត្តបាត់ដំបងបានលើកស្លាក តូច ធំ អបអរសាទរ ដាក់ទង់ជាតិហែរហមផ្លូវ តាមទីវត្តអារាម ក៏នឹងមានការទូងស្គរ សិស្សានុសិស្ស ពលរដ្ឋច្រើនកុះករនឹងចេញមកស្រែកជ័យឃោសអបអរសាទរនៅថ្ងៃបើកការដ្ឋានស្អែកនេះ»។

ចំពោះកងកម្លាំងគ្រប់ប្រភេទក៏បានរៀបចំ ផ្នែកសណ្ដាប់ធ្នាប់ សន្តិសុខសង្គមនៅថ្ងៃបើកការដ្ឋាន, ឯកឧត្តមអភិបាលខេត្តបានបន្តថា ការបានរៀបចំទុករួចជាស្រេចនេះក្នុងនាមមន្រ្តីរាជការ និងប្រជាពលរដ្ឋរីករាយសប្បាយចិត្តនាំគ្នាត្រៀមអបអរសាទរមហាព្រឹត្តការណ៍គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃស្អែកនេះផងដែរ។

បាំងតែមួយថ្ងៃទៀតប៉ុណ្ណោះ «គម្រោងព្រែកជីកហ្វូណនតេជោ» នឹងត្រូវបើកការដ្ឋានជាផ្លូវការក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

គម្រោងព្រែកជីកហ្វូណនតេជោ គឺជាផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជាអត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕

អត្ថបទ​ដោយ៖ Nou Seyha

Related post

លោកកស្រី​ Paetongtarn Shinawatra : ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង

លោកកស្រី​ Paetongtarn Shinawatra : ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង

ដោយផ្តេីមជាមួយនូវឃ្លាដ៏គួរឲ្យចាប់អារម្មណ៍​គឺ​ “​ ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង​ “​ លោកកស្រី​ Paetngtarn Shinawatra បានបង្ហោះលេីបណ្តាញហ្វេសប៊ុកផ្លូវការរបស់ខួន​ នាវេលាម៉ោង​ ៤:៣០​ នាទីល្ងាច​ ថ្ងៃ​ទី​ ១១​ ​ខែមិថុនា​ ឆ្នាំ​២០២៥​ ស្តីអំពី​សកម្មភាព​ចុះសួរសុខទុក្ខ​កងទ័ព​ថៃ​នាស្រុកកាចែត​ ខេត្ត​សុរិន្ទ​ ដែលជាខេត្តជាប់ព្រំដែននឹងខេត្ត​ឧត្តរមានជ័យ​ នាច្រកអូរស្មាច់​ ។…
រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវឱ្យមន្ត្រី-បុគ្គលិកទាំងអស់ ត្រៀមខ្លួនជួយគាំទ្រដល់អ្នកផ្តល់សេវានៅជួរព្រំដែនទាំងស្មារតី និងសម្ភារៈ ជាពិសេសក្នុងគ្រាអាសន្ន

រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវឱ្យមន្ត្រី-បុគ្គលិកទាំងអស់ ត្រៀមខ្លួនជួយគាំទ្រដល់អ្នកផ្តល់សេវានៅជួរព្រំដែនទាំងស្មារតី និងសម្ភារៈ ជាពិសេសក្នុងគ្រាអាសន្ន

(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវឱ្យសហភាតរៈទាំងអស់ត្រៀមខ្លួន ជួយគាំទ្រដល់អ្នកផ្តល់សេវានៅជួរព្រំដែនទាំងស្មារតី និងសម្ភារៈជាពិសេសក្នុងគ្រាអាសន្ន។ ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ក្នុងឳកាសធ្វើបទបាឋកថា ក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទ ក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣,៤៧២នាក់…
កម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ

កម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ

(នីស, បារាំង)៖ នៅទីក្រុងនីស ប្រទេសបារាំង កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានសិទិ្ធប្រទានពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ ការចុះហត្ថលេខានេះ…