ដើមឈើចម្រុះ ជំហាន១ ចំនួន៥ម៉ឺនដើម​ ត្រូ​វបានដាំនៅលើផ្ទៃដីជាង​៤០ហិកតា​ នៅតំបន់អន្លង់អាំង​ «ភ្នំ១៥០០»​ ស្រុកវាលវែង ខេត្តពោធិ៍សាត់

ដើមឈើចម្រុះ ជំហាន១ ចំនួន៥ម៉ឺនដើម​ ត្រូ​វបានដាំនៅលើផ្ទៃដីជាង​៤០ហិកតា​ នៅតំបន់អន្លង់អាំង​ «ភ្នំ១៥០០»​ ស្រុកវាលវែង ខេត្តពោធិ៍សាត់

ឯកឧត្តម កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែ​ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់​, នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤នេះ​ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជន និងប្រជាពលរដ្ឋ ចូលរួមដាំដើមឈើចម្រុះ ជំហាន១ ចំនួន​៥ម៉ឺនដើម លើផ្ទៃដីប្រមាណជាង​៤០ហិកតា នៅតំបន់អន្ទង់អាំង «ភ្នំ១៥០០» ស្ថិតក្នុងឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បន្ទាប់ពីឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងតំណាងក្រុមហ៊ុន Renaissance Minerals (Cambodia) Limited បានមានមតិស្វាគមន៍ និងចំណាប់អារម្មណ៍នោះរួចមក, ឯកឧត្តម កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែ​ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានលើកឡើងថា​ «ភ្នំ១៥០០ ឬ​ផ្លូវបុប្ផាលាក់​ខ្លួន​» ក្នុង​ស្រុក​វាលវែង ត្រូវ​បាន​ចាត់​ទុក​ថា ជា​បេះដូង​របស់​ខេត្ត​ពោធិ៍សាត់់ ដែល​មាន​ទេសភាព​ធម្មជាតិ​ល្អឯក​គ្មានពីរ ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​សំកុស។

ឯកឧត្តម កែវ រតនៈ បន្តថា កន្លងមកយើងបាន​ដកហូត​ដី ​នៅ​តំបន់​អន្ទង់​អាំង ​«ភ្នំ១៥០០» ពីក្រុមប្រជាពលរដ្ឋប្រមាណជាង៩០គ្រួសារ ដែលរស់នៅដោយខុសច្បាប់ ដោយយកដីនោះក្នុង​គោលដៅ​អភិរក្សការពារ និង​បម្រើ​ប្រយោជន៍​រួម ​ដល់​សាធារណជន​ និងបម្រើ​វិស័យ​ទេសចរណ៍ មិនមែនយក​ទៅ​ពុះ​ចែក​គ្នា​នោះទេ។ ទាំងនេះគឺជាការឆ្លើយតប​ទៅ​នឹង​សំណូមពរ​ដ៏ទទូចរបស់​ប្រជាពលរដ្ឋ ក្នុងនិងក្រៅខេត្ត ដែលចង់​ឱ្យ​សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយរំដោះតំបន់​អន្ទង់​អាំង​នោះឱ្យបាន។

ឯកឧត្តមរដ្ឋមន្ត្រីរូបនេះ បានគូសបញ្ជាក់ថា ក្នុងឱកាសអញ្ជើញសម្ពោធឆ្លងចេតិយវត្តមនីរតនារាម កាលពីពេលកន្លងទៅ ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា ក៏​បាន​សម្រេច​យក​តំបន់​អភិរក្ស​នេះ​មក​វិញ ដើម្បី​ធ្វើ​កន្លែង​សម្រាប់​បម្រើ​ប្រយោជន៍​សាធារណៈ តកូនតចៅ​។ ជាក់ស្តែងដូចថ្ងៃនេះ យើងបានធ្វើយុទ្ធនាការជំហាន១ នៃការចាប់ផ្តើមដំបូង ក្នុងការដាំដើមឈើ នៅតំបន់អន្ទង់អាំង «ភ្នំ១៥០០» ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ ដើម្បីប្រែក្លាយកន្លែងនេះ ឱ្យទៅជាគម្របបៃតងដូចមុន និងជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏គួរឱ្យទាក់ទាញ។

ឯកឧត្តមក៏សូមឱ្យមានការចូលរួមទាំងអស់គ្នា ក្នុងការការពារថែរក្សាព្រៃឈើដែលនៅសេសសល់ និងត្រូវថែរក្សាឱ្យបានធំធាត់ ចំពោះដើមឈើដែលបានដាំទាំងប៉ុន្មាន ព្រោះថាព្រៃឈើអស់នេះនឹងក្លាយជាជម្រកសត្វព្រៃ ជារបាំងការពារខ្យល់ ធ្វើឱ្យមានភ្លៀងទៀងទាត់ កាត់បន្ថយគ្រោះទឹកជំនន់ និងបាតុភូតធម្មជាតិផ្សេងៗ។

សូមជម្រាបជូនថា ផ្លូវអន្ទង់អាំង​ «ភ្នំ១៥០០» ស្រុកវាលវែង ខេត្តពោធិ៍សាត់​ ត្រូវបានសម្តេចតេជោ​ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រសិទ្ធិនាមថាជា «ផ្លូវបុប្ផាលាក់ខ្លូន» គិតផ្លូវត្រង់ មានចំងាយជាង៤គីឡូម៉ែត្រ បើបត់បែនតាមផ្លូវមានចម្ងាយ ជាង​១០គីឡូម៉ែត្រ ពីជើងភ្នំដល់ចង្កេះភ្នំ៕

អត្ថបទ​ដោយ៖ Nou Seyha

Related post

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងសហប្រធាន ICAPP ដឹកនាំកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ «ការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងបរិបទឌីជីថល ដើម្បីថែរក្សាសន្តិភាព»

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងសហប្រធាន ICAPP ដឹកនាំកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ…

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក Mushahid Hussain Sayed សហប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ «ការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងបរិបទឌីជីថល ដើម្បីថែរក្សាសន្តិភាព»…
ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញថ្លែងបិទមហាសន្និបាត ICAPP លើកទី១២

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញថ្លែងបិទមហាសន្និបាត ICAPP លើកទី១២

មហាសន្និបាត នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែលធ្វើឡើងនៅកម្ពុជារយៈពេល៣ថ្ងៃ បានឈានដល់ការបិទបញ្ចប់ហើយ​នៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ពិធីបិទនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី ១២។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ICAPP…
ថ្ងៃនេះខួបលើកទី២៦ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន រួចជីវិតពីការប៉ុនប៉ងធ្វើឃាត នៅទីក្រុងសៀមរាប, សម្តេចមិនផ្តល់ឱកាសឱ្យក្រុមឃាតករលាក់មុខ ដែលជាភេរវករ បំផ្លាញជាតិ និងប្រជាជនតទៅទៀតទេ

ថ្ងៃនេះខួបលើកទី២៦ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន រួចជីវិតពីការប៉ុនប៉ងធ្វើឃាត នៅទីក្រុងសៀមរាប, សម្តេចមិនផ្តល់ឱកាសឱ្យក្រុមឃាតករលាក់មុខ ដែលជាភេរវករ បំផ្លាញជាតិ…

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហោះសារបញ្ជាក់ថា នៅថ្ងៃនេះ ជាខួបលើកទី២៦ឆ្នាំ ដែលសម្តេចបានរួចជីវិតពីការប៉ុនប៉ងធ្វើឃាត នៅក្រុងសៀមរាប កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨។ ជាមួយនឹងការរំលឹកខួប២៦ឆ្នាំនេះ នៃការរួចជីវិតពីការប៉ុនប៉ងសម្លាប់សម្តេច ពីសំណាក់ពួកឃាតករលាក់មុខនេះ សម្តេចតេជោបានអរព្រះគុណ ដល់គុណបុណ្យវត្ថុស័ក្តិសិទ្ធក្នុងលោក ដែលតាមការពារសម្តេច…