មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក បានអប់រំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ស្ថិតនៅក្រោមឱវាទ ឱ្យមានការយល់ច្បាស់ក្នុងតួនាទី។
- ការពារជាតិ
- July 31, 2024
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក បានអប់រំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ស្ថិតនៅក្រោមឱវាទ ឱ្យមានការយល់ច្បាស់ក្នុងតួនាទី។
ខេត្តកំពង់ស្ពឺ៖ ទីបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ នៅក្នុងពិធីគោរពទង់ជាតិត្រួតពិនិត្យចំនួនទ័ពប្រចាំសប្តាហ៍ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានពន្យល់ការអនុវត្តលើការងារ ការសាងសង់ព្រែកជិកហ្វូណនតេជោ ដែលផ្ដួចផ្ដើមឡើងប្រកបដោយគំនិតចក្ខុវិស័យ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងការសាងសង់ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ឈរ សុខ បានមានប្រសាសន៍ថា៖ កម្ពុជាយើងកសាងព្រែកហ្វូណនតេជោនេះឡើងគឺមានផលប្រយោជន៍ជាច្រើនដូចជា ធនធានធម្មជាតិ ទឹកសម្រាប់ប្រជាពលរដ្ឋយើងប្រើប្រាស់តាមតម្រូវការ ជាពិសេសគឺវាមានសក្ដានុពលយ៉ាងធំធេងសម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវទឹក នូវផលិតផលគ្រប់បែបយ៉ាងទៅកាន់កំពង់ផែសមុទ្រ ដូច្នេះយើងជាកងយោធពលខេមរភូមិន្ទ គ្រប់រូបដាច់ខាតត្រូវគាំទ្រយ៉ាងពេញទំហឹងតាមគ្រប់រូបភាព នៅការសាងសង់ព្រែកជីកជាប្រវត្តិសាស្ត្រនេះ។
នៅចុងបញ្ចប់ឧត្តមសេនីយ៍ទោ ឈរ សុខ បានណែនាំដល់នាយទាហាននាយទាហានរង និងពលទាហាន ក្នុងកងពលតូចដឹកជញ្ជូនលេខ៩០ ទាំងអស់ត្រូវបំផុសដល់សាច់ញាតិក្រុមគ្រួសារឱ្យចូលរួមអបអរសាទរដល់ដំណើរការបើកការដ្ឋាននៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។