លោកជំទាវ នាយឧត្ដមសេនីយ៍ ដាំ ដារីនី ជួបសំណេះសំណាល និងសាកសួរសុខទុក្ខ កងទ័ព និងគ្រួសារ នៅទិសប្រាសាទតាក្របី

ខេត្តឧត្ដរមានជ័យ៖ នៅរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ប៊ូ បោន មេបញ្ជាការរង ប្រចាំទិសប្រាសាទតាក្របី តំណាងឯកឧត្ដម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ បានដឹកនាំកម្លាំងទទួលបដិសណ្ឋារកិច្ច លោកជំទាវ នាយឧត្ដមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងប្រតិភូអមដំណើរ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ កងទ័ព និងគ្រួសារកងទ័ពដែលឈរជើងការពារតាមខ្សែបន្ទាត់ ព្រំដែនកម្ពុជា-ថៃ ទិសប្រាសាទតាក្របី។

ក្នុងឱកាសដ៏ថ្លៃថ្លានោះ លោកជំទាវ នាយឧត្ដមសេនីយ៍ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជូនដល់កងទ័ព និងគ្រួសារទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ប្ដេជ្ញាការពារ បុព្វហេតុជាតិ អធិបតេយ្យភាព បូរណភាពទឹកដីនិងរក្សាបាននូវសុខសន្ដិភាព ជូនជាតិ មាតុភូមិ។

ទន្ទឹមនឹងនោះដែរ លោកជំទាវ នាយឧត្ដមសេនីយ៍ ក៏បានជូនពរដល់កងទ័ព និងគ្រួសារទ័ព សូមឱ្យមានសុខភាពល្អ ព្រមទាំងឧបត្ថម្ភនូវសម្ភារៈ និងថវិកាមួយចំនួនផងដែរ៕

Related post

សម្តេច​ធិបតី​ ហ៊ុន​ម៉ាណែត​ ឆ្លេីយតបចំពោះការគម្រាមផ្តាច់​អគ្គិសនី​ និង​ អ៊ីនធឺណិត​ មកកម្ពុជាពីសំណាក់ក្រុមជ្រុលនិយមថៃ

សម្តេច​ធិបតី​ ហ៊ុន​ម៉ាណែត​ ឆ្លេីយតបចំពោះការគម្រាមផ្តាច់​អគ្គិសនី​ និង​ អ៊ីនធឺណិត​ មកកម្ពុជាពីសំណាក់ក្រុមជ្រុលនិយមថៃ

ថ្មីៗនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើននៅប្រទេសថៃ ពាក់ព័ន្ធទៅនឹងការគំរាមពីសំណាក់ក្រុមជ្រុលនិយមមួយចំនួននៅប្រទេសថៃឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជា។ ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទើបរាយការណ៍មកខ្ញុំថា ចាប់ពីម៉ោង ១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា និងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារយើងមានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង។ ដោយឡែកឯកឧត្តម…
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយជាស្បៀងអាហារ​ និងសម្ភារ:ប្រើប្រាស់ចាំបាច់នានា​ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ នាថ្ងៃទី ១២​ ខែមិថុនា​ ឆ្នាំ ២០២៥៕
លោកកស្រី​ Paetongtarn Shinawatra : ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង

លោកកស្រី​ Paetongtarn Shinawatra : ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង

ដោយផ្តេីមជាមួយនូវឃ្លាដ៏គួរឲ្យចាប់អារម្មណ៍​គឺ​ “​ ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង​ “​ លោកកស្រី​ Paetngtarn Shinawatra បានបង្ហោះលេីបណ្តាញហ្វេសប៊ុកផ្លូវការរបស់ខួន​ នាវេលាម៉ោង​ ៤:៣០​ នាទីល្ងាច​ ថ្ងៃ​ទី​ ១១​ ​ខែមិថុនា​ ឆ្នាំ​២០២៥​ ស្តីអំពី​សកម្មភាព​ចុះសួរសុខទុក្ខ​កងទ័ព​ថៃ​នាស្រុកកាចែត​ ខេត្ត​សុរិន្ទ​ ដែលជាខេត្តជាប់ព្រំដែននឹងខេត្ត​ឧត្តរមានជ័យ​ នាច្រកអូរស្មាច់​ ។…