ស្ថាប័ននីតិប្បញ្ញតិ្តកម្ពុជា-ចិន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការពូនជ្រំមិត្តភាពដែកថែប ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាជនទាំងសងខាង

ស្ថាប័ននីតិប្បញ្ញតិ្តកម្ពុជា-ចិន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការពូនជ្រំមិត្តភាពដែកថែប ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាជនទាំងសងខាង

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម សូរ៉ាត ហ្សាគៀរ (Shohrat Zakir) អនុប្រធានគណៈកម្មាធិការអចិន្រ្ដៃយ៍ នៃសភាប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានឯកភាពនិងប្តេជ្ញាចិត្តរួមគ្នានៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិការរដ្ឋសនៃភាប្រទេសទំាងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅទំាងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដែលនឹងនាំមកនូវផលប្រយោជន៍ជូនដល់ប្រទេស និងប្រជាជនទំាងសងខាង។ ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទំាងពីរបានធ្វើឡើងនៅក្នុងឱកាស សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សូរ៉ាត ហ្សាគៀរ នាព្រឹកថ្ងៃទី២២ ខែឧសភាឆ្នាំ ២០២៤ នៅវិមានរដ្ឋសភា ខណៈពេល ឯកឧត្តម កំពុងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់រដ្ឋសភាកម្ពុជា។
ឯកឧត្តម សូរ៉ាត ហ្សាគៀរ បានថ្លែងអំណរគុណ សម្តេចប្រធានរដ្ឋសភាកម្ពុជា ដែលបានទទួលស្វាគមន៍ ឯកឧត្តម និងគណៈប្រតិភូប្រកបដោយភាពកក់ក្តៅជាទីបំផុត។ ក្នុងនាមសភាតំណាងប្រជាជនចិនទូទាំងប្រទេស ឯកឧត្តម បានចូលរួមអបអរសារទរជាថ្មីចំពោះ សម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភា ក្នុងអាណត្តិទី៧នេះ។ ឯកឧត្តមអនុប្រធានសភាប្រជាជនចិនទូទំាងប្រទេស បានកោតសរសើរ និងវាយតម្លៃខ្ពស់ពីការរីកចម្រើនក៏ដូចជាសោភ័ណភាពទីក្រុង ភាពរួសរាយរាក់របស់ប្រជាជនខ្មែរ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបានយ៉ាងស្រស់បំព្រងរបស់រាជធានីភ្នំពេញ។ ឯកឧត្តមបានគូសបញ្ជាក់ថា ពលរដ្ឋកម្ពុជា បានរស់នៅក្នុងសុខសន្តិភាព ជាមួយក្តីសប្បាយរីករាយ និងការអភិវឌ្ឍរបស់ប្រទេសជាតិបន្តកើនឡើងជាលំដាប់។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិន នាពេលនេះ ពិតជាមានសារៈសំខាន់ជាប្រវត្តិសាស្រ្ដ។ ដំណើរទស្សនកិច្ចនេះបានចូលរួមចំណែកយ៉ាងខ្លាំងដល់ការបន្តពង្រឹង ពង្រីក និងលើកកម្ពស់បន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និង ”កិច្ចសហប្រតិបត្ដិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” នៃប្រទេសទាំងពីរ ក៏ដូចជាការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ តាមរយៈការអនុវត្តកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយមានវិស័យអាទិភាពចំនួន០៦ រួមមាន៖ (១) កិច្ចសហប្រតិបត្តិការនយោបាយ (២) គុណភាព និងសមត្ថភាពផលិតកម្ម (៣) កសិកម្ម (៤) ថាមពល (៥) សន្តិសុខ និង (៦) ការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ សម្តេចប្រធានរដ្ឋសភា ក៏បានគូសបញ្ជាក់ថា ការរីកចម្រើនរបស់កម្ពុជាមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែករបស់មិត្តចិនបានទេ។
សម្តេចរដ្ឋសភាធិបតី មានជំនឿយ៉ាងមុតមាំថា ស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទាំងពីរ នឹងខិតខំប្រឹងប្រែងជាមួយគ្នាបន្ថែមទៀតក្នុងការអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដើម្បីផ្ដល់ជាផលប្រយោជន៍រួមរបស់ប្រជាជន។ ជាមួយគ្នានេះ សម្តេចបានស្នើភាគីចិនជួយគំាទ្រដល់គម្រោងអភិវឌ្ឍស្ថាប័នរដ្ឋសភាកម្ពុជាទៅជារដ្ឋសភាឌីជីថលនិ ងការស្តារហេដ្ឋារចនាសម្ព័ន្ធការិយាល័យតំណាងរាស្រ្តទំាង២៥ខេត្ត-រាជធានី។
ឯកឧត្តម សូរ៉ាត ហ្សាគៀរ បានគូសបញ្ជាក់ថារដ្ឋសភាចិននឹងបន្តគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា លើគ្រប់វិស័យ រួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធ វិស័យកសិកម្ម ការនាំចូលកសិផលពីកម្ពុជា វិស័យថាមពល បច្ចេកវិទ្យា សន្តិសុខ អប់រំ សុខាភិបាលជាដើម។ ឯកឧត្តម បានសន្យាថានឹងខិតខំជំរុញ លើកទឹកចិត្ត និងផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជា ដល់វិនិយោគិននិងប្រជាជនចិន បានបន្តមកបណ្តាក់ទុន និងធ្វើដំណើរទេសចរណ៍នៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម បានគំាទ្រដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិរដ្ឋសភាប្រទេសទំាងពីរ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំ ការផ្លាស់ប្តូរបទពិសោធគណៈកម្មការជំនាញ ក្រុមមិត្តភាព ក្រុមសមាជិកសភាវ័យក្មេងនិងកម្រិតអគ្គលេខាធិការដ្ឋានរដ្ឋសភាជាដើម។
ភាគីចិនក៏បានបញ្ជាក់ពីការរង់ចំាទទួលស្វាគមន៍នូវ ព្រះរាជដំណើរទស្សនកិច្ចរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាពិសេសដំណើរទស្សនកិច្ចរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ស្តេចយាង និងអញ្ជើញទៅកាន់ប្រទេសចិនក្នុងពេលឆាប់ៗខាងមុខនេះ៕

Related post

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់នឹងវិបត្តិ

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន…

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយ ចីរភាព បរិយាបន្ន សមធម៌ និងភាពធន់នឹងវិបត្តិ។ ការលើកឡើងបែបនេះរបស់ឯកឧត្តមរដ្ឋមន្រ្ដី ហេង សួរ បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមិថុនា…
អនុវត្តតាមបទបញ្ជានាយករដ្ឋមន្ដ្រី, អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ពលករត្រលប់មកពីថៃ

អនុវត្តតាមបទបញ្ជានាយករដ្ឋមន្ដ្រី, អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ពលករត្រលប់មកពីថៃ

នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់ពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ដោយរដ្ឋបាលខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជូនពលករ ធ្វើការចុះឈ្មោះដើម្បីផ្តល់ការងារ និងត្រៀមរថយន្តក្រុង សម្រាប់ជូនបងប្អូនវិលត្រលប់ទៅស្រុកកំណើតវិញ ដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុងទូទាំងប្រទេសកម្ពុជា។ ចំពោះករណីពលករខ្មែរ កំពុងស្ថិតនៅក្នុងប្រទេសថៃ…
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»។…