រដ្ឋសភា កើតចេញពីប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋ

រដ្ឋសភា កើតចេញពីប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋ

ភ្នំពេញ)៖ រដ្ឋសភានីតិកាលទី៧ បានប្រសូតចេញពីការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលជាព្រឹត្តការណ៍ប្រវត្តិសាស្រ្ត ដែលមានពលរដ្ឋជាង ៨៤% នៃចំនួនពលរដ្ឋ បានចេញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឈរឈ្មោះមកពីគណបក្សចំនួន១៨។ ពលរដ្ឋជាង ៨២% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ពោលទទួលបាន១២០ អាសនៈនៅក្នុងរដ្ឋសភាដែលមាន១២៥អាសនៈ។ ចំណែកគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបាន ចំនួន៥អាសនៈ។

ឈរលើមូលដ្ឋាននេះ ថ្នាក់ដឹកនាំកម្ពុជា ជាពិសេសថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ បានផ្ទេរអាណត្តិដឹកនាំដល់យុវជនថ្នាក់ដឹកនាំជំនាន់ក្រោយ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាយុវជនប្រកបដោយសក្តានុពល វាងវៃ សកម្ម និងស្វាហាប់ ទំាងកម្លាំងប្រាជ្ញា និងស្មារតី។

សម័យប្រជុំដំបូងរដ្ឋសភានីតិកាលទី៧ បានបើកសម័យប្រជុំនៅថ្ងៃទី២២ ខែសីហាឆ្នាំ២០២៣ ក្រោមព្រះរាជាធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី រដ្ឋសភានីតិកាលទី៧ ប្តេជ្ញាចិត្តយ៉ាងមោះមុតនៅក្នុងការបម្រើប្រទេសជាតិនិងពលរដ្ឋ ពង្រឹងមុខងារស្នូលរបស់ខ្លួនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ លើកកម្ពស់អភិបាលកិច្ចល្អ ធ្វើទំនើបកម្មស្ថាប័ន ឆ្ពោះទៅជារដ្ឋសភាឌីជីថល ស្របតាមការជឿនលឿនសម័យបច្ចេកវិទ្យា ដើម្បីប្រសិទ្ធភាពនិងប្រសិទ្ធផលកាន់តែខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ។ ជាមួយគ្នានេះ រដ្ឋសភានីតិកាលទី៧ បានរួមសហការជាមួយរាជរដ្ឋាភិបាល យកពលរដ្ឋជាស្នូល ធ្វើយ៉ាងណានាំនាវាកម្ពុជា បន្តរក្សាបាន នូវសុខសន្តិភាពពេញលេញ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យក្នុងការប្រែក្លាយខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងពិធីស្វាគមន៍ និងការផ្តល់ព័ត៌មានអំពីសេវាសំខាន់ៗជូនតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កាលពី ចុងឆ្នាំ២០២៣ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា “ប្រជាពលរដ្ឋម្ចាស់ឆ្នោតបានបោះឆ្នោតជ្រើសតាំង យើងឱ្យមកធ្វើជាតំណាងរបស់ពួកគាត់។ ក្នុងនាមជាតំណាងរាស្រ្ត យើងចាំបាច់ត្រូវធ្វើជាតំណាងដ៏ល្អ និងត្រូវបម្រើប្រជាពលរដ្ឋរបស់យើងយ៉ាងពិតប្រាកដ ដោយតម្កល់នូវផលប្រយោជន៍របស់ពួកគាត់ដំបូងគេបង្អស់ នៅពេលធ្វើការសម្រេចចិត្ត និងដាក់ចេញនូវវិធានការណ៍ណាមួយ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា «មានការងារនេះស្តាប់ទៅហាក់ដូចជាស្រួលនិយាយ តែពិបាកធ្វើ។ គោលការណ៍គ្រឹះនោះ គឺយើងចាំបាច់ត្រូវមានភាពស្មោះត្រង់ចំពោះខ្លួនឯង និងប្រជាពលរដ្ឋរបស់យើង»

អត្ថបទ​ដោយ៖ Met Kimau

Related post

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងសហប្រធាន ICAPP ដឹកនាំកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ «ការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងបរិបទឌីជីថល ដើម្បីថែរក្សាសន្តិភាព»

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងសហប្រធាន ICAPP ដឹកនាំកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ…

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក Mushahid Hussain Sayed សហប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ «ការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងបរិបទឌីជីថល ដើម្បីថែរក្សាសន្តិភាព»…
ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញថ្លែងបិទមហាសន្និបាត ICAPP លើកទី១២

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញថ្លែងបិទមហាសន្និបាត ICAPP លើកទី១២

មហាសន្និបាត នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែលធ្វើឡើងនៅកម្ពុជារយៈពេល៣ថ្ងៃ បានឈានដល់ការបិទបញ្ចប់ហើយ​នៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ពិធីបិទនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី ១២។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ICAPP…
ថ្ងៃនេះខួបលើកទី២៦ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន រួចជីវិតពីការប៉ុនប៉ងធ្វើឃាត នៅទីក្រុងសៀមរាប, សម្តេចមិនផ្តល់ឱកាសឱ្យក្រុមឃាតករលាក់មុខ ដែលជាភេរវករ បំផ្លាញជាតិ និងប្រជាជនតទៅទៀតទេ

ថ្ងៃនេះខួបលើកទី២៦ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន រួចជីវិតពីការប៉ុនប៉ងធ្វើឃាត នៅទីក្រុងសៀមរាប, សម្តេចមិនផ្តល់ឱកាសឱ្យក្រុមឃាតករលាក់មុខ ដែលជាភេរវករ បំផ្លាញជាតិ…

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហោះសារបញ្ជាក់ថា នៅថ្ងៃនេះ ជាខួបលើកទី២៦ឆ្នាំ ដែលសម្តេចបានរួចជីវិតពីការប៉ុនប៉ងធ្វើឃាត នៅក្រុងសៀមរាប កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨។ ជាមួយនឹងការរំលឹកខួប២៦ឆ្នាំនេះ នៃការរួចជីវិតពីការប៉ុនប៉ងសម្លាប់សម្តេច ពីសំណាក់ពួកឃាតករលាក់មុខនេះ សម្តេចតេជោបានអរព្រះគុណ ដល់គុណបុណ្យវត្ថុស័ក្តិសិទ្ធក្នុងលោក ដែលតាមការពារសម្តេច…