Archive

ឯកឧត្តមបណ្ឌិត សូ ណារ៉ូ៖ នាយករដ្ឋមន្ដ្រីអូស្ដ្រាលី ប្រកាសថា ឆ្នាំ២០៤០ អាស៊ាននឹងក្លាយជាមហាអំណាចលំដាប់លេខ៤

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី តាមរយៈសន្និសីទសារព័ត៌មាន នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំពិសេសអាស៊ាន-អូស្ដ្រាលី នៅទីក្រុងម៉ែលប៊ន ដែលមានការអញ្ជើញចូលរួមពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាដែរនោះ
Read More

ឯកឧត្តមរដ្ឋមន្ដ្រីប្រតិភូ សូ ណារ៉ូ៖ ការចូលរួមរបស់ពលរដ្ឋខ្មែរនៅអូស្រ្តាលី គឺបង្ហាញការពេញចិត្តចំពោះរាជរដ្ឋាភិបាល និងសម្ដេចធិបតី មិនមានការទិញទឹកចិត្តទេ

បន្ទុកកិច្ចការអាស៊ាន បានលើកឡើងថា ការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរនៅអូស្រ្តាលី គឺជាការបង្ហាញការពេញចិត្តចំពោះរាជរដ្ឋាភិបាល ចំពោះសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដោយមិនមានការទិញទឹកចិត្តនោះទេ ហើយការគាំទ្រដ៏ខ្លាំងក្លានេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូង។ ឯកឧត្តមបណ្ឌិតបញ្ជាក់ដូច្នេះគឺក្នុងសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១-៧ ខែមីនា ឆ្នាំ២០២៤
Read More

ឯកឧត្តម តាន ហ្សង់ហ្វ្រង់ស័រ៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី ចាត់ទុកកម្ពុជា ជាប្រទេសមួយអស្ចារ្យ ដែលឆ្លងកាត់របបប្រល័យពូជសាសន៍ ហើយឥឡូវក្លាយជាប្រទេសរឹងមាំ មានសន្តិភាព និងស្ថិរភាពនយោបាយ

(ភ្នំពេញ)៖ នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជុំវិញលទ្ធផល នៃការអញ្ជើញចូលរួមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ឯកឧត្តម តាន ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបន្តលើកឡើងអំពីទស្សនៈរបស់ លោក
Read More

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពីជោគជ័យនៃដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី

(ភ្នំពេញ)៖ នៅរាត្រីឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ប្រទេសកម្ពុជាប្រកបដោយសុវត្ថិភាព ភ្លាមៗអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីជោគជ័យ នៃដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត
Read More