នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសពលោកព្រិន្ទបាលឯក សួន រ៉ាន ដែលពលីជីវិតនៅសមរភូមិមុំបី ខេត្តព្រះវិហារ

នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកព្រិន្ទបាលឯក សួន រ៉ាន ដែលបានពលីជីវិតនៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
Read More

តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ យោធភូមិភាគទី៤ បានរៀបចំពិធី អប់រំផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត សភាពការណ៍ទូទៅថ្មីៗ និងប្រវត្តិសាស្ត្រយោធា ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី និត ណារ៉ុង

ឧត្តរមានជ័យ ៖នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ អញ្ជើញចុះអប់រំផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្តសភាពការណ៍ទូទៅថ្មីៗ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ យោធភូមិភាគទី៤ ដើម្បីផ្សព្វផ្សាយឱ្យយោធិនទាំងអស់កាន់តែយល់ជ្រួតជ្រាបអំពីគោលជំហរ តួនាទី
Read More

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ១៧

ថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា គ.ស.២០២៥ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គអប់រំនយោ​បាយរបស់គណបក្ស
Read More

នាយិការរដ្ឋមន្ត្រីថៃ Paetongtarn Shinawatra ចាប់ផ្ដើមធ្វើទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសវៀតណាមរយៈពេលពីរថ្ងៃ

នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​ររបស់ លោកស្រី នាយិការរដ្ឋមន្ត្រីថៃ ទៅកាន់ប្រទេស​វៀតណាមចាប់​តាំង​ពី​លោកស្រី​ចូល​កាន់​តំណែង​ជា​នានាយិការរដ្ឋមន្ត្រី​ថៃ​កាលពី​ខែ​សីហា​ឆ្នាំ​មុន។ ដំណើរទស្សនកិច្ចនេះដែរមានរយៈពេលពីរថ្ងៃគិតចាប់ពីថ្ងៃទី 15-16 ឧសភា 2025 នៅបើយោងការចេញផ្សាយដោយ The Saigon Times ។ លោកស្រី Paetongtarn
Read More

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាតាមទូរសព្ទជាមួយ លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី អបអរសាទរជាមួយនឹងជោគជ័យរបស់គណបក្សសកម្មភាពប្រជាជន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា​នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាតាមទូរសព្ទជាមួយ លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ដើម្បីអបអរសាទរជាមួយនឹងជោគជ័យរបស់គណបក្សសកម្មភាពប្រជាជន (People’s Action Party)
Read More

រដ្ឋសភាកម្ពុជា-ឡាវ ប្តេជ្ញាបន្តថែរក្សាលើកកម្ពស់ទំនាក់ទំនងជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីសេចក្តីសុខ និងការរីកចម្រើនរបស់ពលរដ្ឋទាំងសងខាង

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអនុញ្ញាតឱ្យ នាយឧត្តមសេនីយ៍ វង្សស័ក្ក ផាន់ថាវង្ស (Vongsack Phanthavong) ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខ រដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាឡាវ-កម្ពុជា ចូលជួបសម្តែងការគួរសម
Read More

សម្ដេចតេជោ ហ៊ុន សែន បង្ហើបអំពីអាថ៌កំបាំង ថតវីដេអូ ៤៨ម៉ោង និយាយពីរឿងរ៉ាវប្រវត្តិសាស្ត្រកម្ពុជា ដែលវីដេអូត្រូវបានចែកចាយដល់ដៃកូនៗសម្ដេចអស់ហើយ និងអ្នកទុកចិត្ដមួយចំនួន

ថ្លែងចេញពីប្រទេសឥណ្ដូនេស៊ី, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហើបអំពីអាថ៌កំបាំងថតវីដេអូរយៈពេល៤៨ម៉ោង ដើម្បីនិយាយអំពីរឿងរ៉ាវប្រវត្តិសាស្ត្រកម្ពុជា ហើយរឿងនេះ​ បានបោះពុម្ពជាសៀវភៅហើយ ដោយនឹងដាក់ឱ្យផ្សព្វផ្សាយនៅរយៈពេល១០ឆ្នាំទៀត។ ការបង្ហើបឲ្យដឹងបែបនេះ ក្នុងឱកាសដែល
Read More

ជំនួបជាមួយសម្តេចនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីបរិស្ថានកូរ៉េ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យធនធានទឹកជាមួយកម្ពុជា

រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Kim Wansup រដ្ឋមន្ត្រីក្រសួងបរិស្ថានកូរ៉េខាងត្បូង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសជំនួបនេះ
Read More

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យ មេដឹកនាំអាស៊ានជំនាន់ថ្មី បង្កើតអនុស្សាវរីយ៍ជាមួយគ្នាឱ្យបានច្រើន ដើម្បីរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបង្កើតភាពសុខដុមក្នុងតំបន់

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ បានថ្លែងជំរុញឱ្យមេដឹកនាំអាស៊ានជំនាន់ថ្មី បង្កើតអនុស្សាវរីយ៍ជាមួយគ្នាឱ្យបានច្រើន ដើម្បីរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបង្កើតភាពសុខដុមក្នុងតំបន់។ នៅអគ្គលេខាធិការដ្ឋានអាស៊ាន, សម្ដេចប្រធានព្រឹទ្ធសភា បានថ្លែងពីការពង្រឹងទំនាក់ទំនងជាមួយ
Read More

សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានមិនមែនត្រឹមជាតួអង្គសំខាន់សម្រាប់តំបន់ទៀតទេ ពេលនេះអាស៊ានបានក្លាយជាតួអង្គសម្របសម្រួល និងរៀបចំសណ្តាប់ធ្នាប់ពិភពលោក នៅថ្ងៃខាងមុខ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា អាស៊ានមិនមែនត្រឹមតែជាតួអង្គសំខាន់សម្រាប់តំបន់នោះឡើយ ពេលនេះអាស៊ានបានក្លាយជាតួអង្គសម្របសម្រួលសកល ហើយទៅថ្ងៃអនាគត អាស៊ាន​នឹងអាចផ្លាស់ប្តូរតួនាទី​ការធ្វើ​ប្រតិកម្មចំពោះពិភពលោក ទៅជាអ្នកដែលមានលទ្ធភាពជួយរៀបចំសណ្តាប់ធ្នាប់ពិភពលោកថែមទៀត។ ថ្លែងក្នុងបឋកថាស្តីពីបញ្ហាអាស៊ាន នៅអគ្គលេខាធិការដ្ឋានអាស៊ាន នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ
Read More