ក្រសួងសាធារណការ បើកកិច្ចប្រជុំក្រុមការងារវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកនៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យ លើសេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងក្រសួងមហាផ្ទៃ និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី១៨
Read More

លោកជំទាវ ម៉ែន នារីសោភ័គ បន្ដដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយ ដើម្បីឈានឆ្ពោះទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានបន្ដដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយស្តីពី «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដើម្បីឈានឆ្ពោះខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ដល់សាមណសិស្ស និងនិស្សិតចំនួន
Read More

ទេសាភិបាលធនាគារជាតិ៖ ការបញ្ជូនកូនទៅសាលារៀន ដូចជាការសន្សំប្រាក់ឱ្យកូន ចៀសផុតពីភាពក្រីក្រ និងផ្ដល់អនាគតភ្លឺស្វាង

លោកជំទាវបណ្ឌិត ជា​ សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបន្ដលើកទឹកចិត្តឲ្យមាតាបិតា ឬអាណាព្យាបាលសិស្ស បញ្ជូនកូនទៅសាលាឲ្យបានគ្រប់គ្នា ព្រោះការបញ្ជូនកូនមកសាលា ដូចជាការសន្សំប្រាក់ឱ្យកូន នឹងជួយស្រោចស្រង់ជីវភាពឱ្យផុតពីភាពក្រីក្រ ដោយប្រសិទ្ធភាព និងផ្ដល់អនាគតភ្លឺស្វាង។ លោកជំទាវបណ្ឌិត ជា សិរី
Read More

សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់បទបញ្ជាឱ្យត្រួតពិនិត្យ និងណែនាំពីលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវ ក្រោយផ្ទុះសកម្មភាពយុវជន និងកុមាររាំលេងតាមដងផ្លូវ ទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្ត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ តាមរយៈបណ្តាញ Facebook ផ្លូវការ បានដាក់បទបញ្ជាឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត
Read More

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ៦ខែមកនេះ រោងចក្រសហគ្រាសបានបើកថ្មី ៣,៣១៣ ក្នុងនោះវិស័យកាត់ដេរ ១៦៤រោងចក្រ ដែលបានបង្កើតការងារថ្មី ៧៧,២០៩នាក់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រយៈពេល៦ខែមកនេះ ពោលគិតចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ មានរោងចក្រសហគ្រាស
Read More

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ លទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភា បង្ហាញពីភាពចាស់ទុំផ្នែកនយោបាយ និងវឌ្ឍនភាពនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាកិច្ចចាប់ផ្ដើមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅនេះ ដែលមានគណបក្សនយោបាយចំនួន៤ចូលរួម
Read More

ស្ថានីយត្រួតពិនិត្យវិទ្យុសកម្មចំនួន៨ ត្រូវបានដំឡើងនៅរាជធានី-ខេត្តចំនួន៨ ដើម្បីវាយតម្លៃកម្រិតវិទ្យុសកម្មនៅទូទាំងប្រទេសកម្ពុជា

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Igor Driesmans និងរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ បានរួមគ្នាសម្ពោធស្ថានីយ៍ត្រួតពិនិត្យអត្រាកម្រិតជាតិវិទ្យុសកម្មថ្មីចំនួន៨ នៅទូទាំងរាជធានី និងខេត្តជាប់ព្រំដែនកម្ពុជា ដើម្បីជំរុញសមត្ថភាពជាតិសម្រាប់ការឆ្លើយតបទាន់ពេលវេលា ទៅនឹងហានិភ័យពីជាតិវិទ្យុសកម្មក្នុងធាតុអាកាស។ ពិធីប្រគល់-ទទួល
Read More

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សកម្មភាពសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងរយៈពេល៦ខែនេះ គឺបានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន៦និងវិធានការគន្លឹះចំនួន៥ ដើម្បីជំរុញនិងបង្កើនល្បឿនលើការកែទម្រង់

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សកម្មភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលជាង៦ខែកន្លងមកនេះ គឺរាជរដ្ឋាលភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយ អាទិភាពចំនួន៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣
Read More

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ៦ខែមកនេះ កម្ពុជានាំចេញបាន១១.៨ពាន់លានដុល្លារ កើន១.៦ពាន់លានដុល្លារ ដែលបង្ហាញថា សេដ្ឋកិច្ចកម្ពុជាមានកំណើន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានលើកឡើងថា រយៈពេល៦ខែមកនេះ កម្ពុជានាំចេញបាន ក្នុងទំហំទឹកប្រាក់១១.៨ពាន់លានដុល្លារ កើនជាង១.៦ពាន់លានដុល្លារ ស្មើនឹង១៦.៥៧ភាគរយ ដែលបង្ហាញថា សេដ្ឋកិច្ចកម្ពុជាមានកំណើន។
Read More

កម្ពុជា- ចិន បើកកិច្ចប្រជុំពិភាក្សាការងារលើយន្ដការសហប្រតិបត្តិការផ្លូវដែកកម្ពុជា-ចិន

លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងពាក់ព័ន្ធនឹងការងារផ្លូវដែក តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រជុំពិភាក្សាការងារតាមប្រព័ន្ធវីដេអូពីចម្ងាយ ជាមួយគណៈប្រតិភូនៃគណៈកម្មការជាតិអភិវឌ្ឍន៍ និងកែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន (NDRC) ដឹកនាំដោយលោកស្រី Zhang Jianhua
Read More