មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញដឹកនាំ នាយទាហាន-ពលទាហាន ធ្វើលំហាត់យុទ្ធដំណើរទ័ព

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញដឹកនាំ នាយទាហាន-ពលទាហាន ធ្វើលំហាត់យុទ្ធដំណើរទ័ព

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញដឹកនាំ នាយទាហាន-ពលទាហាន ធ្វើលំហាត់យុទ្ធដំណើរទ័ព

ខេត្តបន្ទាយមានជ័យ៖ យប់ថ្ងៃចន្ទ ៣ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញដឹកនាំ នាយទាហាន ពលទាហាន អង្គភាពចំណុះកងពល ធ្វើលំហាត់យុទ្ធដំណើរទ័ព ដោយថ្មើរជើង ចំងាយ ៧គីឡូម៉ែត្រ ដោយឆ្លងកាត់ឧបសគ្គធម្មជាតិមួយចំនួន។

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានមានប្រសាសន៍បញ្ជាក់ថា ស្ថិតនៅក្នុងកាលៈទេសៈប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ គឺជាឱកាស សំរាប់កងទ័ពធ្វើការហ្វឹកហ្វឺន ពង្រឹងសមត្ថភាពជំនាញយុទ្ធវិធី កងទ័ពឲ្យបានស្ទាត់ជំនាញ ធានាបានទាំងបរិមាណ គុណភាព និងឆន្ទះ មនសិការ ស្នេហាជាតិ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់កងទ័ព ដែលជាខឿនការពារជាតិ ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

ក្រៅពីការងារហ្វឹកហ្វឺនពង្រឹងសមត្ថភាព កងកម្លាំអត្រូវត្រៀមអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង មាន សម្ភារ មធ្យោបាយ សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះ ដោយគ្រោះមហន្តាយធម្មជាតិផ្សេងៗ ឲ្យបានទាន់ពេលវេលាផងដែរ៕

ប្រភព​៖ កងទ័ព​ជើង​គោក នៃកងយុទ្ពពលខេមរភូមិន្ទ

Related post

ក្រុមហ៊ុន Vietnam Airlines និង Scandinavian Airlines ចូលជាដៃគូសហការ Codeshare

ក្រុមហ៊ុន Vietnam Airlines និង Scandinavian Airlines ចូលជាដៃគូសហការ Codeshare

  Vietnam Airlines និង SAS – Scandinavian Airlines បានប្រកាសកិច្ចព្រមព្រៀងចែករំលែកកូដថ្មីមួយដែលនឹងតភ្ជាប់ Scandinavia និងវៀតណាមកាន់តែជិតស្និទ្ធជាងពេលមុនៗ។ ភាពជាដៃគូដែលត្រូវបានបង្កើតឡើងរវាងសមាជិក SkyTeam ពីរគឺត្រូវបានរចនាឡើងដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ ពង្រីកការតភ្ជាប់ និងផ្តល់ជូនអ្នកដំណើរនូវលទ្ធភាពរកប្រាក់ និងប្តូរយកពិន្ទុ SAS EuroBonus ឬ LotusMiles…
កម្ពុជា បដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលថៃគូសជាឯកតោភាគី​​ យកមកជាសំអាងរឿងព្រំដែន ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន(JBC)!

កម្ពុជា បដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលថៃគូសជាឯកតោភាគី​​ យកមកជាសំអាងរឿងព្រំដែន ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន(JBC)!

កម្ពុជាបានបង្ហាញជំហរបដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទី ដែលភាគីថៃបានគូសជាឯកតោភាគី ហើយយកមកប្រើប្រាស់ជាសំអាង ដែលជាប្រភពចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន និងទៅអនាគត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ពាក់ព័ន្ធនឹងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន(JBC) ដែលបានរៀបចំឡើងរវាងភាគី កម្ពុជា-ថៃ ដោយភាគីកម្ពុជា​ដឹកនាំដោយ​លោក ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា និងលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ ទីប្រឹក្សាក្រសួងការបរទេសថៃ…
ភាគីកម្ពុជា-ថៃ ឯកភាពគ្នាលើរបៀបវារៈ ៤ចំណុចសំខាន់

ភាគីកម្ពុជា-ថៃ ឯកភាពគ្នាលើរបៀបវារៈ ៤ចំណុចសំខាន់

(ភ្នំពេញ)៖ ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន JBC ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ពេញមួយថ្ងៃ និងបន្តឈានដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥, ភាគីកម្ពុជា-ថៃ បានឯកភាពអនុម័តលើរបៀបវារៈ ៤ចំណុចសំខាន់ ដូចខាងក្រោម៖ ទី១៖ ពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៤ របស់គណៈកម្មការបច្ចេកទេសចម្រុះព្រំដែន JTSC កម្ពុជា-ថៃ ថៃ-កម្ពុជា…