ឯកឧត្តម ហេង សួរ បើកវេទិកាពិភាក្សាជាមួយថ្នាក់ដឹកនាំសហជីពប្រចាំត្រីមាស ដើម្បីរួមគ្នាកសាងវឌ្ឍនភាពសម្រាប់វិស័យ និងសង្គមជាតិឱ្យកាន់តែប្រសើរបន្ថែមទៀត

ឯកឧត្តម ហេង សួរ បើកវេទិកាពិភាក្សាជាមួយថ្នាក់ដឹកនាំសហជីពប្រចាំត្រីមាស ដើម្បីរួមគ្នាកសាងវឌ្ឍនភាពសម្រាប់វិស័យ និងសង្គមជាតិឱ្យកាន់តែប្រសើរបន្ថែមទៀត

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីពប្រមាណ២០០នាក់ ដែលមកពីវិស័យការងារ ទេសចរណ៍ សំណង់ និងកំសាន្តជាដើម។ វេទិកាពិភាក្សាដែលធ្វើឡើងនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគោលបំណងដើម្បីពិភាក្សា ចែករំលែកព័ត៌មាន និងស្វែងយល់ពីវឌ្ឍនភាព និងគោលនយោបាយថ្មីៗដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងគិតគូរដល់កម្មករនិយោជិត ក៏ដូចជាការស្តាប់បញ្ហាប្រឈមផ្សេងៗក្នុងវិស័យពីតំណាងសហជីពផងដែរ។

មុននឹងបើកកិច្ចពិភាក្សា និងស្តាប់មតិយោបល់ពីសហជីព ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងពង្រឹងសមត្ថភាព និងការយល់ដឹងអំពីច្បាប់ស្តីពីការងារ និងច្បាប់ពាក់ព័ន្ធដើម្បីជួយឱ្យសហជីពបំពេញតួនាទីប្រកបដោយទំនួលខុសត្រូវខ្ពស់ និងកាន់តែមានតម្លាភាពក្នុងការការពារសិទ្ធិ និងអត្ថប្រយោជន៍ដែលស្របតាមច្បាប់ជូនកម្មករនិយោជិត។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់នៃប្រសិទ្ធភាពរបស់អង្គការវិជ្ជាជីវៈ តំណាងឱ្យកម្មករនិយោជិត ដែលនឹងរួមចំណែកយ៉ាងសំខាន់ដើម្បីភាពប្រសើរឡើងជាលំដាប់ក្នុងវិស័យកាត់ដេរ និងវិស័យផ្សេងៗទៀតក្នុងប្រព័ន្ធដែលជាចំណុចគន្លឹះសំខាន់នៃភាពសុខដុមនីយកម្មក្នុងផ្នែកទំនាក់ទំនងវិជ្ជាជីវៈ នៅតាមរោងចក្រ សហគ្រាសដែលនឹងនាំដល់ការរក្សានូវការវិនិយោគ និងទាក់ទាញវិនិយោគបន្ថែម ដែលមានទិសដៅក្នុងការកសាងជីវភាពកម្មករនិយោជិតឱ្យកាន់តែប្រសើរ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យសហជីពនៅកម្ពុជាមិនគួរមានការរើសអើងតាមរយៈការប្រើប្រាស់ពាក្យសហជីពឯករាជ្យ ឬមិនឯករាជ្យដែលនឹងនាំឱ្យមានការបែកបាក់ក្នុងសង្គម។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យសហជីពបន្តជួយ និងផ្សព្វផ្សាយនូវកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃដែលមានទិសដៅបង្កើនសមត្ថភាពនិងផលិតភាព ឬបង្កើតជំនាញថ្មីដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់វឌ្ឍនភាពរបស់កម្មករនិយោជិត។

គួររំលឹកថា ជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសហជីពនាពេលនេះ គឺជាយន្តការសន្ទនា និងពិភាក្សារវាងរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំសហជីព ដែលក្រសួងការងារដាក់ចេញជាជំនួបជារៀងរាល់ត្រីមាសដើម្បីចែករំលែកព័ត៌មាន និងស្វែងយល់ពីគោលនយោបាយ វឌ្ឍនភាព និងក្តីកង្វល់ ដើម្បីបន្តជំរុញវឌ្ឍនភាពក្នុងវិស័យ និងសង្គមឱ្យកាន់តែប្រសើរបន្ថែមទៀត៕

អត្ថបទ​ដោយ៖ Nou Seyha

Related post

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងសហប្រធាន ICAPP ដឹកនាំកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ «ការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងបរិបទឌីជីថល ដើម្បីថែរក្សាសន្តិភាព»

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងសហប្រធាន ICAPP ដឹកនាំកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ…

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក Mushahid Hussain Sayed សហប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ «ការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងបរិបទឌីជីថល ដើម្បីថែរក្សាសន្តិភាព»…
ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញថ្លែងបិទមហាសន្និបាត ICAPP លើកទី១២

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញថ្លែងបិទមហាសន្និបាត ICAPP លើកទី១២

មហាសន្និបាត នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែលធ្វើឡើងនៅកម្ពុជារយៈពេល៣ថ្ងៃ បានឈានដល់ការបិទបញ្ចប់ហើយ​នៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ពិធីបិទនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី ១២។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ICAPP…
ថ្ងៃនេះខួបលើកទី២៦ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន រួចជីវិតពីការប៉ុនប៉ងធ្វើឃាត នៅទីក្រុងសៀមរាប, សម្តេចមិនផ្តល់ឱកាសឱ្យក្រុមឃាតករលាក់មុខ ដែលជាភេរវករ បំផ្លាញជាតិ និងប្រជាជនតទៅទៀតទេ

ថ្ងៃនេះខួបលើកទី២៦ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន រួចជីវិតពីការប៉ុនប៉ងធ្វើឃាត នៅទីក្រុងសៀមរាប, សម្តេចមិនផ្តល់ឱកាសឱ្យក្រុមឃាតករលាក់មុខ ដែលជាភេរវករ បំផ្លាញជាតិ…

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហោះសារបញ្ជាក់ថា នៅថ្ងៃនេះ ជាខួបលើកទី២៦ឆ្នាំ ដែលសម្តេចបានរួចជីវិតពីការប៉ុនប៉ងធ្វើឃាត នៅក្រុងសៀមរាប កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨។ ជាមួយនឹងការរំលឹកខួប២៦ឆ្នាំនេះ នៃការរួចជីវិតពីការប៉ុនប៉ងសម្លាប់សម្តេច ពីសំណាក់ពួកឃាតករលាក់មុខនេះ សម្តេចតេជោបានអរព្រះគុណ ដល់គុណបុណ្យវត្ថុស័ក្តិសិទ្ធក្នុងលោក ដែលតាមការពារសម្តេច…