សម្តេចតេជោ ហ៊ុន សែន រម្លឹកអំពីមូលហេតុចំនួន៤ ដែលធ្វើអោយសម្តេចសម្រេចចិត្តនាំកម្ពុជាចូលអាស៊ាន ហើយជិត៣០ឆ្នាំមកនេះ នៅមានសារសំខាន់ និងតម្លៃនៅឡើយ

សម្តេចតេជោ ហ៊ុន សែន រម្លឹកអំពីមូលហេតុចំនួន៤ ដែលធ្វើអោយសម្តេចសម្រេចចិត្តនាំកម្ពុជាចូលអាស៊ាន ហើយជិត៣០ឆ្នាំមកនេះ នៅមានសារសំខាន់ និងតម្លៃនៅឡើយ

ក្នុងឱកាសថ្លែងបាឋកថា ស្តីពីបញ្ហាអាស៊ាន នៅអគ្គលេខាធិការដ្ឋានអាស៊ាន នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានរម្លឹកអំពីមូលហេតុចំនួន៤ ដែលធ្វើអោយសម្តេចសម្រេចចិត្តដឹកនាំកម្ពុជាចូលអាស៊ាន ហើយដែល៣០ឆ្នាំមកនេះ នៅមានសារសំខាន់ និងតម្លៃនៅឡើយ។

សម្តេចតេជោ ហ៊ុន សែន បានរម្លឹកយ៉ាងដូច្នេះថា៖ «មានមូលហេតុសំខាន់ៗចំនួន៤ ដែលខ្ញុំគិតថា ត្រូវតែចូលជាសមាជិកអាស៊ាន ឱ្យបានហើយកត្តាទាំង៤នេះ នៅតែមានសារៈសំខាន់ដដែលទោះបីជានៅក្រោយពេលជិត៣០ឆ្នាំ នៃការសម្រេចចិត្តក៏ដោយ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកមូលហេតុតទាំង៤ ដែលកម្ពុជា សម្រេចចិត្តចូលអាស៊ាន នោះ គឺទី១៖ គោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិក កត្តានេះ ជាកត្តាធំបំផុតទាក់ទាញកម្ពុជា ជាសមាជិកអាស៊ាន, ទស្សនៈរួមនៃអ្នកដឹកនាំខ្មែរ យើងមានការចងចាំ ថាសោកនាដកម្មរបស់កម្ពុជា មានឫសគល់ចេញពីអន្តរាគមន៍ របស់បរទេស ទៅលើនយោបាយផ្ទៃក្នុងរបស់កម្ពុជានៅពេលដែលឥទ្ធិពលនៃការប្រកួតប្រជែងរវាងមហាអំណាច បានរាលដាលដល់កម្ពុជាហើយមានការលុកដៃចូលជ្រៅទៅក្នុងនយោបាយផ្ទៃក្នុងដែលឈានដល់ការធ្វើរដ្ឋប្រហារ ទម្លាក់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ពេលនោះហើយ ដែលជាចំណុចចាប់ផ្តើមនៃការធ្លាក់ចូលអន្លង់ដ៏សែនជ្រៅ​នៃការបែកបាក់ផ្ទៃក្នុង។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ហើយកម្ពុជា បាត់បង់ការកាន់កាប់លើជោគវាសនាប្រទេសជាតិខ្លួន កម្ពុជា បានក្លាយជាវេទិកានៃសង្គ្រាមដោយតួអង្គតំណាងផង និងជាសង្គ្រាមស៉ីវិលប្រល័យពូជសាសន៍ ជាតិឯងផង។ ចេញពីមេរៀនប្រវត្តិសាស្ត្រនេះគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អាស៊ាន ពិតជាមានភាពទាក់ទាញ ជាពិសេសសម្រាប់កម្ពុជា។

ត្រង់ចំណុចគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងប្រទេសជាសមាជិកអាស៊ាន, ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វាជាកិច្ចការងារដ៏សំខាន់ខ្លាំងណាស់ ពោលគឺមិនគ្រាន់តែសម្រាប់កម្ពុជានោះទេ ប៉ុន្តែ សម្តេចគិតថាគោលការណ៍នេះ វាជាគោលការណ៍ទូទៅដែលប្រទេសទាំងឡាយខិតខំជៀសវាងទៅលើការជ្រៀតជ្រែកក្នុងកិច្ចការរបស់ប្រទេសជាសមាជិករបស់អាស៊ាន។

*ទី២៖ ស្មារតីសហគមន៍ គឺធ្វើការតាមគោលការណ៍កុងសង់ស៉ីស រឿងនេះសំខាន់ខ្លាំងណាស់ ដើម្បីធានាថាប្រទេសជាសមាជិកទាំងអស់ មានសិទ្ធិស្មើគ្នា គ្មានប្រទេសតូច គ្មានប្រទេសធំ គ្មានប្រទេសអ្នកមាន គ្មានប្រទេសអ្នកក្រ គ្មានប្រទេសចាស់ គ្មានប្រទេសថ្មី។ ហើយអាស៊ាន មិនបានធ្វើការតាមរយៈការបោះឆ្នោតយកសំលេងភាគច្រើននោះទេ ព្រោះការនេះនឹងនាំឱ្យមានការបែកបាក់ផ្ទៃក្នុងអាស៊ាន ត្បិតតែពេលខ្លះគោលការណ៍ស្មារតីសហគមន៍ អាចបង្កើតឱ្យមានភាពតានតឹងខ្លះ ប៉ុន្តែ បើវាយតម្លៃជារួមលើប្រវត្តិសាស្ត្រ យើងឃើញថាគោលការណ៍នេះ គឺជាមូលដ្ឋានរឹងមាំនៅក្នុងការធានាឯកភាព និងសាមគ្គីភាពយូរអង្វែងរបស់អាស៊ាន បើទោះបីជាត្រូវឆ្លងកាត់វិញ្ញាសារ លំបាកយ៉ាងណាក៏ដោយ។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានលលើកឡើងថា យើងពិតជាបានស្តាប់លឺនៃការធ្វើអត្ថាធិប្បាយ ដែលចង់សើររើគោលការណ៍កុងសង់ស៉ីស និងការចោទប្រកាន់ដោយប្រយោលថាប្រទេសចូលថ្មីបំពានសិទ្ធិវេតូ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ត្រង់ចំណុចនេះ ត្រូវបានសម្តេចចោទជាសំណួរត្រឡប់ទៅវិញថា តើជាការពិតមែន ឬ ដែលប្រទេសសមាជិកដើមមានជំហរឯកភាពគ្នាលើគ្រប់បញ្ហានៅក្នុងតំបន់នោះ​ ពិតជាមិនអាចទៅរួចនោះទេ ដូច្នេះ ហើយបិតាស្ថាបនិកអាស៊ាន ក៏បានប្រមើលមើលទិដ្ឋភាពបែបនេះដែលនៅពេលដែលពួកគាត់រៀបចំឱ្យមានគោលការណ៍កុងសង់ស៉ីស។ ខណៈតំបន់អាស៊ាន មានភាពចម្រុះខ្លាំង ហើយប្រទេសនីមួយៗសុទ្ធតែមានការពិចារណាលើផលប្រយោជន៍តំបន់ ទន្ទឹមគ្នានឹងផលប្រយោជន៍ប្រទេស ដែលការថ្លឹងថ្លែងទាំងនេះពិតជាមិនអាចដូចគ្នា ឥតខ្ចោះនៅគ្រប់កាលៈទេសៈនោះទេ។

ការធានាឯកភាពក្នុងតំបន់ សាមគ្គីភាព ក្នុងភាពចម្រុះ និងភាពស្អិតរមួតស្ថាប័ន ត្រូវការកាវបិតដែលមានប្រសិទ្ធភាព​ និងប្រកបដោយបញ្ញាញ្ញាណ នោះគឺគោលការណ៍កុងសង់ស៉ីសនេះឯង។ តាមពិតការអនុវត្តជាក់ស្តែងកង់សង់ស៉ីស មិនមែនរឹងតឹងនោះទេ ឧបមាថាថ្ងៃនេះ យើងមិនអាចមានកុងសង់ស៉ីស លើគោលជំហរណាមួយ យើងអាចស្ទាបស្ទង់ដឹងតើបន្ទាត់ក្រហម នៃគោលជំហររបស់ប្រទេសពាក់ព័ន្ធផ្សេងទៀតនោះ គឺជាអ្វី? ដូច្នេះ នេះគឺជាសិល្បៈដែលមានលក្ខណៈជាស្ថាប័នរបស់អាស៊ាន នៅក្នុងការកែសម្រួល សម្របសម្រួល អត្ថន័យ ខ្លឹមសារ ឬមធ្យោបាយណាមួយ នៃគោលជំហរដែលសមាជិកទាំងអស់អាចទទួលយកបាន។

*ទី៣៖ ការអនុវត្តន៍សេដ្ឋកិច្ចសង្គម ទាក់ទងសមាហរណកម្ម៖ សម្តេចនាយករដ្ឋមន្ត្រី បានពន្យល់ថា ប្រទេសជាសមាជិក និងកម្ពុជាទទួលបានប្រយោជន៍យ៉ាងច្រើន តាមរយៈការពង្រឹងភាពតភ្ជាប់ទាំងរូបវ័ន្ត និងផ្នែកទន់ ការគិតគូររួមគ្នា ដើម្បីជំរុញដែលមានប្រយោជន៍រួម និងការបំព្រួញគម្លាតនៃការអភិវឌ្ឍ យើងបានជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលពង្រឹងភាពតភ្ជាប់ ក្នុងតំបន់ ដើម្បីបង្កើនការផ្លាស់ប្តូរទំនិញ និងប្រជាជន។ ការលើកលែងទិដ្ឋការនៃការបម្លាស់ទីរបស់ប្រជាជននៅក្នុងតំបន់ទាំងមូលតែម្តង។ ការកាត់បន្ថយគម្លាតរវាងអាស៊ានចាស់ និងអាស៊ានថ្មី តាមរយៈគំនិតផ្តួចផ្តើមសមាហរណកម្ម អាស៊ានដែលបានចាប់ផ្តើមពីឆ្នាំ២០០០មក ជាពិសេសលើការពង្រឹងសមត្ថភាពស្ថាប័ន បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា មីយ៉ាន់ម៉ា និងឡាវ ដែលត្រូវការធ្វើសមហរណកម្ម ដើម្បីកាត់បន្ថយគម្លាតជាមួយប្រទេសសមាជិកមានការអភិវឌ្ឍច្រើនជាង។

និងទី៤៖ ច្រកទ្វារការទូតរបស់កម្ពុជា៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាស៊ាន មានដៃគូច្រើនដូច្នេះ នៅពេលកម្ពុជា ក្លាយជាសមាជិកអាស៊ាន បានន័យថាកម្ពុជា ក៏ក្លាយទៅជាដៃគូជាមួយបណ្តាប្រទេសទាំងនោះ ដោយស្វ័យប្រវត្តិ។ អាស៊ាន គឺជាច្រកទ្វារនៃកាលានុវត្តភាព ការទូតរបស់កម្ពុជា។ តាមរយៈនេះកិច្ចសហប្រតិបត្តិការរបស់អាស៊ាន ជាមួយដៃគូខាងក្រៅកាន់តែវិជ្ជមានជឿនលឿន ទាំងលើវិសាលភាព និងជម្រៅនៃកិច្ចសហប្រតិបត្តិការ។ បើទោះបីកម្ពុជាបានទាញប្រយោជន៍ច្រើនពីការចូលជាសមាជិកអាស៊ានយ៉ាងណាក្តី តែកម្ពុជា ក៏បានរួមចំណែកយ៉ាងច្រើននៅក្នុងការធ្វើសេចក្តីសម្រេចនានា នៅក្នុងក្របខណ្ឌតំបន់មួយនេះ។

សូមបញ្ជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ជាសមាជិក រួមមានថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ព្រុយណេ វៀតណាម មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ដែលបានចូលជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ក្នុងពេលកិច្ចប្រជុំនៅក្នុងប្រទេសវៀតណាម។

អាស៊ាន ជាអង្គការតំបន់ដែលបានជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល និងជួយសម្រួលការធ្វើសមាហរណកម្មក្នុងចំណោមសមាជិកទាំងអស់ ចាប់តាំងពីការបង្កើតឡើងដំបូងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧។ គោលបំណងសំខាន់នៃអង្គការនេះ គឺការជំរុញនូវកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការវិវត្តសង្គមសម្រាប់សមាជិកទាំងអស់ រួមជាមួយការការពារស្ថិរភាពនៅក្នុងតំបន់ និងការផ្ដល់យន្តការមួយសម្រាប់ប្រទេសជាសមាជិកដើម្បីដោះស្រាយទំនាស់ដោយសន្តិវិធី៕

Related post

កម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ

កម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ

(នីស, បារាំង)៖ នៅទីក្រុងនីស ប្រទេសបារាំង កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានសិទិ្ធប្រទានពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ ការចុះហត្ថលេខានេះ…
សម្តេចមហាបវរធិបតី និងប្រធានាធិបតីបារាំង Emanuel Macron ជួបពិភាក្សាការងារ

សម្តេចមហាបវរធិបតី និងប្រធានាធិបតីបារាំង Emanuel Macron ជួបពិភាក្សាការងារ

(នីស, បារាំង)៖ នៅល្ងាចថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ មុននឹងបញ្ចប់ការងារនិវត្តន៍មកមាតុភូមិវិញនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីបារាំង នៅទីក្រុងនីស ប្រទេសបារាំង។ សម្តេចបវរធិបតី បានលើឡើងថា បារាំងជាមិត្តល្អរបស់កម្ពុជា…
សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឆាំងក្បត់ជាតិទាំងមេទាំងកូន, បើអាជ្ញាធរថៃ មិនឃុបឃិតទេ គួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់

សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឆាំងក្បត់ជាតិទាំងមេទាំងកូន, បើអាជ្ញាធរថៃ មិនឃុបឃិតទេ គួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់ទុកថា សកម្មភាពរបស់ សមាជិកក្រុមប្រឆាំងម្នាក់ស្នាក់នៅប្រទេសថៃ ដែលក្លែងបន្លំធ្វើជាកងទ័ពជួរមុខ ហើយផលិតវីដេអូបំបាក់ទឹកចិត្តកងទ័ព គឺជាអំពើក្បត់ជាតិ ដែលក្បត់ជាតិទាំងមេទាំងកូនចៅតែម្តង។ តាមបណ្តាញសង្គម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ បានចែករំលែកសេចក្តីប្រកាសរបស់​ស្នងការដ្ឋននគរបាលរាជធានីភ្នំពេញ និងរូបភាពជនខាងលើនេះ ដោយសម្តេចបានបញ្ជាក់ដូច្នេះថា៖ «អំពើក្បត់ជាតិគឺបែបនេះឯងទាំងមេទាំងកូនគឺដូចគ្នា។ ប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេស…