សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ដវិធានការម៉ឺងម៉ាត់បំផុតក្នុងការការពារធនធានធម្មជាតិ ទាំងដីព្រៃ និងបឹងទន្លេសាប

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ដវិធានការម៉ឺងម៉ាត់បំផុតក្នុងការការពារធនធានធម្មជាតិ ទាំងដីព្រៃ និងបឹងទន្លេសាប

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នឹងបន្តវិធានការដោយម៉ឺងម៉ាត់បំផុត ក្នុងការការពារធនធានធម្មជាតិ ទាំងដីព្រៃ និងត្រីក្នុងបឹងទន្លេសាប។

ក្នុងឱកាសអញ្ជើញសម្ពោធ​ដាក់ឲ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ​ដំឡើង​គ្រឿង​បង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ក្នុងខេត្តពោធិ៍សាត់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងប្រដាប់អាវុធ និងកងទ័ពគ្រប់ប្រភេទដែលបានចូលរួមទប់ស្កាត់ដល់អ្នកកាប់ទន្ទ្រានដី និងនេសាទខុសច្បាប់ផងដែរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «យើងត្រូវខិតខំប្រឹងប្រែងទប់ស្កាត់ ការទន្ទ្រានធនធានធម្មជាតិដោយខុសច្បាប់ បើសិនជាចូលមកកាន់បំផ្លាញធនធានដោយគ្មានគោលការណ៍ច្បាស់លាស់ត្រូវអនុវត្តច្បាប់ ព្រោះរដ្ឋមានកាតព្វកិច្ចការពារផលប្រយោជន៍រួម […] ខ្ញុំសូមអរគុណណាស់ចំពោះ កងកម្លាំងប្រដាប់អាវុធ កងទ័ពដែលបានចូលរួមនគរបាល បូកជាមួយអាវុធហត្ថចូលរួមនៅក្នុងការគ្រប់គ្រង ហើយខ្ញុំសុំមើលឲ្យច្បាស់បញ្ជាក់ឲ្យច្បាស់រវាងប្រជានេសាទ ជាមួយអ្នកធ្វើខុសច្បាប់»

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្រោយសភាចូលកងវិញ នឹងអនុម័តច្បាប់ថ្មីដែលទាក់ទងការនេសាទ ដោយគុណអួនស្របច្បាប់ ៣ទៅ៤ដងនៃអួនបច្ចុប្បន្នដែលមានប្រវែង៥០ម៉ែត្រ ដើម្បីបង្កភាពងាយស្រួលដល់ប្រជានេសាទ។ ទន្ទឹមនេះ កងកម្លាំងប្រដាប់អាវុធត្រូវពិនិត្យឲ្យបានច្បាស់ រវាងប្រជានេសាទ និងអ្នកនេសាទខុសច្បាប់។

សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត បានស្នើដល់អ្នកបើកអាជីវកម្មនេសាទធំៗ ត្រូវស្នើសុំច្បាប់ឲ្យបានត្រឹមត្រូវ និងរៀបចំកន្លែងឲ្យបានច្បាស់លាស់ ចៀសវាងផលប៉ះពាល់ ដល់ប្រជានេសាទតូចៗ ដែលប្រកបមុខរបរចិញ្ចឹមជីវិតនៅតាមដងទន្លេ។ លើសពីនេះ សម្ដេចបានស្នើដល់អ្នកនេសាទត្រូវចូលរួមសហការគ្នា ចែករំលែកគ្នា និងចូលរួមទប់ស្កាត់រាល់សកម្មភាពខុសច្បាប់ ការឆក់ ឬមួយការបង់សំណាញ់ក្រឡាល្អិតដែលធ្វើឲ្យមច្ឆាជាតិដាច់ពូជ៕

Related post

ថ្នាក់ដឹកនាំខេត្តស្វាយរៀងនាំយកអំណោយជូនដល់កងទ័ពឈរជើងតំបន់ការពារព្រំដែនកម្ពុជា-​ ថៃ​ សមរភូមិមុខទិសទី៣ យោធភូមិភាគទី៤​ ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ

ថ្នាក់ដឹកនាំខេត្តស្វាយរៀងនាំយកអំណោយជូនដល់កងទ័ពឈរជើងតំបន់ការពារព្រំដែនកម្ពុជា-​ ថៃ​ សមរភូមិមុខទិសទី៣ យោធភូមិភាគទី៤​ ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ

នៅព្រឹកថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង​ និងឯកឧត្តម​ ប៉េង​ ពោធិ៍​សា​ អភិបាលខេត្ត​ និងលោកជំទាវ​ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តនាំយកអំណោយជូនដល់កងទ័ពឈរជើងតំបន់ការពារព្រំដែនកម្ពុជា-​ ថៃ​ សមរភូមិមុខទិសទី៣ យោធភូមិភាគទី៤​ ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ។ ពិធីនេះក៏មានការអញ្ជេីញទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត…
ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ​នៃកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល៖…
កម្ពុជា-ចិន បើកកិច្ចប្រជុំជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ

កម្ពុជា-ចិន បើកកិច្ចប្រជុំជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ

(ព្រះសីហនុ)៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Ling Ji អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួល តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងកិច្ចប្រជុំលើកទី១ របស់ក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ចកម្ពុជា-ចិន។ កិច្ចប្រជុំនេះ…