ឧត្តមសេនីយ៍ត្រី គុជ នាង អញ្ជើញផ្សព្វផ្សាយ សភាពការណ៍ថ្មីៗ និង អប់រំចិត្តសាស្រ្តដល់ នាយ- ពលទាហាន

ឧត្តមសេនីយ៍ត្រី គុជ នាង អញ្ជើញផ្សព្វផ្សាយ សភាពការណ៍ថ្មីៗ និង អប់រំចិត្តសាស្រ្តដល់ នាយ- ពលទាហាន

ថ្ងៃចន្ទ ទី៥ ខែ ឧសភា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ បានអញ្ជើញដឹកនាំពិធីគោរពទង់ជាតិ និងធ្វើការផ្សព្វផ្សាយបែងចែកផែនការណ៍ការងារ នៅទីបញ្ជាការកងពល ដោយមានការចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ក្នុងទីបញ្ជាការកងពល។

ក្រោយពេលគោរពទង់ជាតិ ឧត្តមសេនីយ៍ បានធ្វើការអប់រំចិត្តសាស្ត្រដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅក្រោមឱវាទទាំងអស់ឱ្យមានស្មារតីស្នេហាជាតិ មាតុភូមិ របស់ខ្លួន មានការសាមគ្គីភាព ការពារដាច់ខាតនូវការឈ្លានពានរបស់ពួកអមិត្ត និងមានការភ្ញាក់រលឹកម្ចាស់ការត្រួតពិនិត្យ អំពីការរៀបចំគ្រឿងបំពាក់ សម្ភារៈអន្តរាគមន៍ឱ្យបានគ្រប់គ្រាន់ទៅតាមឯកតារបស់ថ្នាក់លើដែលបានកំណត់ ព្រមទាំងពង្រឹងសមត្ថភាពផ្នែកយោធា តាមរយៈការហ្វឹកហ្វឺនរៀនសូត្រ ការហាត់បាញ់ទៅតាមប្រភេទកាំភ្លើងនីមួយៗ។

ចុងបញ្ចប់លោកបានណែនាំឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើរទាំងឡាយណាដែលប្រាស់ចាកពីច្បាប់របស់ប្រទេស៕

Related post

កិច្ចពិភាក្សាព្រំដែនបន្ទាន់៖ Phumtham ហោះមកកម្ពុជា។

កិច្ចពិភាក្សាព្រំដែនបន្ទាន់៖ Phumtham ហោះមកកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai រួមជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Gen Natthaphon Nakpanich អគ្គសេនាធិការកងទ័ពភូមិន្ទថៃ លោកឧត្តមសេនីយ៍ Thongchai Rodyoi និងគណៈប្រតិភូយោធាថៃ បានជួបពិភាក្សាទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា…
លោកស្រី​ Paetongtarn Shinawatra: ខ្ញុំ​នឹងមិនប្រគល់ទឹកដីថៃសូម្បី​ មួយអ៊ីញការ៉េមកឲ្យកម្ពុជា​

លោកស្រី​ Paetongtarn Shinawatra: ខ្ញុំ​នឹងមិនប្រគល់ទឹកដីថៃសូម្បី​ មួយអ៊ីញការ៉េមកឲ្យកម្ពុជា​

នាយករដ្ឋមន្រ្តី Paetongtarn Shinawatra កាលពីថ្ងៃពុធបានធានាដល់សាធារណជនថា រដ្ឋាភិបាលរបស់លោកស្រីនឹងមិនប្រគល់ទឹកដីថៃសូម្បីតែមួយអ៊ីញការ៉េមកឱ្យកម្ពុជា។ លោកស្រីបានអំពាវនាវឱ្យមានឯកភាពជាតិ និងការអត់ធ្មត់ ខណៈដែលការចរចាជាផ្លូវការនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ . ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ លោកស្រី​ Paetongtarn បានសង្កត់ធ្ងន់ថា បញ្ហាព្រំដែននឹងត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈយន្តការដែលបានបង្កើតឡើង ពោលគឺគណៈកម្មាធិការព្រំដែនរួម (JBC) និងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ 2000 (MoU 43)…
សម្តេចតេជោ ហ៊ុន សែន៖ ភាពរឹងមាំនៃទំនាក់ទំនង​កងទ័ព​កម្ពុជា-វៀត​ណាម ជួយជំរុញទំនាក់ទំនងរវាងប្រទេស និងប្រទេស

សម្តេចតេជោ ហ៊ុន សែន៖ ភាពរឹងមាំនៃទំនាក់ទំនង​កងទ័ព​កម្ពុជា-វៀត​ណាម ជួយជំរុញទំនាក់ទំនងរវាងប្រទេស និងប្រទេស

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើក​ឡើង​ថាភាពរឹងមាំនៃទំនាក់ទំនងរវាងកងទ័ពកម្ពុជា និងវៀតណាម ជា​ចំណែកជួយជំរុញដល់ទំនាក់ទំនង ក៏ដូចជាវិស័យដទៃទៀតរវាងកម្ពុជា និងវៀតណាមផងដែរ។ សម្តេចតេជោ បានគូសរំលេចបែបនេះ ក្នុងជំនួបជាមួយនាយឧត្ដម​សេនីយ៍ ង្វៀន តិន គឿង អនុរដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស​វៀតណាម អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម នៅវិមាន៧មករា នាព្រឹកថ្ងៃពុធ ទី៤ ខែមិថុនា…