កម្ពុជា-ចិន បន្តបើកកិច្ចប្រជុំដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ»

កម្ពុជា-ចិន បន្តបើកកិច្ចប្រជុំដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ»

គណៈកម្មការអន្តរក្រសួងដើម្បជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ» បានបន្តបើកកិច្ចប្រជុំជាមួយគណៈប្រតិភូគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពន្យល់ និងបកស្រាយឱ្យបានលម្អិតបន្ថែមអំពីគម្រោងព្រែកជីកហ្វូណនតេជោ ជូនដល់គណៈប្រតិភូចិន និងដើម្បជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ» ឱ្យបានកាន់តែឆាប់រហ័ស។

កិច្ចប្រជុំនេះបានធ្វើឡើងនារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងលោកស្រី ចាង ជានហួរ (Ms. Zhang Jianhua) អគ្គនាយិការងនៃនាយកដ្ឋានមូលធនអន្តរជាតិ និងការវិនិយោគក្រៅប្រទេស នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួមពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក លោកស្រី ជាសមាជិក សមាជិកានៃគណៈកម្មការអន្តរក្រសួង តំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីធ្វើការពន្យល់ និងបកស្រាយឱ្យបានលម្អិតបន្ថែមអំពី គម្រោងព្រែកជីកហ្វូណនតេជោ ជូនដល់គណៈប្រតិភូគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ នៃសាធារណរដ្ឋប្រជាមានិតចិន ដោយបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាបានធ្វើការសិក្សាយ៉ាងលម្អិតគ្រប់ជ្រុងជ្រោយលើគម្រោងមួយនេះអស់រយៈពេលប្រមាណ ២៦ខែ ដោយមានការចូលរួមពីជំនាញការបច្ចេកទេសជាន់ខ្ពស់សរុប ៤៨នាក់ ដែលសុទ្ធសឹងជាអ្នកដែលមានជំនាញនិងបទពិសោន៍ជាច្រើនឆ្នាំលើវិស្វកម្មសំណង់ផ្លូវទឹក វិស្វកម្មបូមស្តារព្រែកជីក ការរចនាប្លង់សាងសង់ផ្លូវទឹក វិភាគជលសាស្រ្ត បរិស្ថាន សេដ្ឋកិច្ច-សង្គម និងគ្រប់ទិដ្ឋភាពជំនាញបច្ចេកទេស លើគ្រប់វិស័យដែលពាក់ព័ន្ធ។

ជាមួយនឹងការសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណនិងអត្រានៃរំហូរទឹកសាបដែលត្រូវហូរចេញទៅសមុទ្របានផងដែរ ដែលមិនអាចបង្ករឱ្យមានផលប៉ះពាល់លើផ្នែកបរិស្ថានក្នុងប្រទេស ឬបង្កផលប៉ះពាល់ជាអវិជ្ជមានឆ្លងដែនទៅប្រទេសជិតខាងបានឡើយ។

គម្រោងនេះនឹងជួយរក្សាលំនឹងចីរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងបង្កើតជម្រកចម្រុះគ្រប់ប្រភេទដែលមានសារៈប្រយោជន៍សម្រាប់ការកកើតនៃពពួកវារីជាតិ និងមច្ឆជាតិគ្រប់ប្រភេទ កាត់បន្ថយទឹកជំនន់នៅខេត្តចំនួន៥ នៅក្នុងប្រទេសកម្ពុជា។

បន្ទាប់ពីបានស្តាប់ការពន្យល់យ៉ាងក្បោះក្បាយ និងការបង្ហាញទិន្នន័យជាក់លាក់ ភាគីគណៈប្រតិភូគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះគម្រោងនេះ ហើយសង្ឃឹមថាគម្រោងនេះនឹងលេចរូបរាងឡើងដើម្បីកែប្រែមុខមាត់កម្ពុជានាពេលអនាគតឆាប់ៗផងដែរ៕

Related post

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី…

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏នក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង គម្រប់ ៧២ព្រះវស្សា យាងចូល ៧៣ព្រះវស្សា
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី សូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧២ យាងចូល ៧៣ព្រះវស្សា

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី សូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧២ យាងចូល ៧៣ព្រះវស្សា

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសមាជិក សមាជិក និងមន្រ្តីរាជការរដ្ឋសភាទាំងអស់ សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតអំពី ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សូមក្រាបបង្គំទូលថ្វាយនូវ ព្រះសព្ទសាធុការពរ បវរសួស្ដី សិរីមង្គលមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមរាជ្យសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ ភាពចម្រុងចម្រើនសម្បូរសប្បាយ ថ្កុំថ្កើន…
ឯកឧត្តម វ៉ាង វិនពីន៖ ចិនគាំទ្រភាពស្របច្បាប់របស់កម្ពុជា និងជួយកម្ពុជាប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងពីខាងក្រៅ

ឯកឧត្តម វ៉ាង វិនពីន៖ ចិនគាំទ្រភាពស្របច្បាប់របស់កម្ពុជា និងជួយកម្ពុជាប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងពីខាងក្រៅ

ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា ប្រទេសចិនគាំទ្រភាពស្របច្បាប់របស់កម្ពុជាជានិច្ច ហើយចិនក៏នឹងជួយកម្ពុជាប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងពីខាងក្រៅ។ បន្ថែមពីនេះ ចិននឹងជួយផ្សព្វផ្សាយពីកម្ពុជា ដើម្បីនាំអ្នកទេសចរណ៍ចិន មកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀតផងដែរ។ ឯកឧត្តម វ៉ាង វិនពីន បានបញ្ជាក់បែបនេះនៅព្រឹកថ្ងៃទី១៣ ខែឧសភា…