សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ដាក់ចេញវិធានការអាទិភាពសំខាន់ៗ ចំនួន៨ចំណុច ដើម្បីសម្រេចចក្ខុវិស័យបន្ដពង្រឹងសមភាពយេនឌ័រ

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ដាក់ចេញវិធានការអាទិភាពសំខាន់ៗ ចំនួន៨ចំណុច ដើម្បីសម្រេចចក្ខុវិស័យបន្ដពង្រឹងសមភាពយេនឌ័រ

(ភ្នំពេញ)៖ ដើម្បីសម្រេចនូវចក្ខុវិស័យក្នុងការបន្ដពង្រឹងសមភាពយេនឌ័រ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវវិធានការអាទិភាពសំខាន់ៗមួយចំនួន។ នេះបើតាមការអះអាងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត តាមរយៈសុន្ទរកថា ក្នុងឱកាសអបអរសាទរខួបទី១១៣ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៤ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីវភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ព្រមទាំងបានដាក់ចេញនូវក្របខ័ណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលជាផែនទីបង្ហាញផ្លូវ និងជាក្របខ័ណ្ឌការងារ នៃការគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងការទាញយកប្រយោជន៍ជាអតិបរមា ពីបច្ចេកវិទ្យាឌីជីថល ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៥០។

ក្នុងន័យនេះ ត្រូវធានាថាការពង្រឹងសមភាពយេនឌ័រនៅតែបន្តជាកិច្ចការអាទិភាព និងកាន់តែចាំបាច់ ដើម្បីឲ្យស្រ្តី និងក្មេងស្រីគ្រប់រូប ទទួលបាននូវកាលានុវត្តភាពពេញលេញ និងប្រកបដោយសមភាពនៅក្នុងគ្រប់ទិដ្ឋភាព ទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម ព្រមទាំងទទួលបាននូវសិទ្ធិចូលរួមដោយស្មើភាព និងជាដៃគូមិនអាចខ្វះបាន ជាមួយនឹងបុរសនៅក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិ ជាពិសេស នៅក្នុងរបៀបវារៈនៃការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងសង្គម និងសេដ្ឋកិច្ចកម្ពុជា។

ដើម្បីសម្រេចចក្ខុវិស័យនេះ រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវវិធានការអាទិភាពសំខាន់ៗដូចខាងក្រោម៖

*ទី១៖ រាជរដ្ឋាភិបាល នឹងដាក់ចេញនូវគោលនយោបាយជាតិស្ដីពីសមភាពយេនឌ័រ ដើម្បីពង្រឹងនិងពង្រីក វិសាលភាពក្នុងការបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រីគ្រប់រូប នៅក្នុងក្របខ័ណ្ឌគោលនយោបាយ និងនៅក្នុងសង្គម តាមរយៈការដាក់ចេញនូវអភិក្រមក្នុងការធ្វើបរិវត្តកម្មយេនឌ័រ ដោយផ្តោតលើការបង្កើនការវិនិយោគ លើសមភាពយេនឌ័រ ការលើកកម្ពស់ផ្នត់គំនិតជាវិជ្ជមាន និងការពង្រឹងប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ដើម្បី លើកកម្ពស់គណនេយ្យភាពចំពោះស្រ្តី និងសាធារណជន។

*ទី២៖ រាជរដ្ឋាភិបាល កំពុងបន្តដាក់ចេញ និងជំរុញការអនុវត្តវិធានការគោលនយោបាយគាំទ្រដល់សហគ្រិនស្ត្រី ដែលដឹកនាំសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម, លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី និងគាំទ្រដល់ការចូលរួម របស់ស្ត្រី នៅក្នុងគ្រប់សកម្មភាពសេដ្ឋកិច្ច និងសង្គម។

*ទី៣៖ រាជរដ្ឋាភិបាល កំពុងបន្តពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាបន្ន តាមរយៈការពង្រីក វិសាលភាពនៃការអនុវត្តក្របខ័ណ្ឌជាតិគាំពារសង្គមឲ្យដល់ក្រុមជនងាយរងគ្រោះ ទាំងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ និងធានាបានលើការសម្រេចនូវការគ្របដណ្ដប់សុខភាពជាសកល (Universal Health Coverage) សំដៅធានាឲ្យ ប្រជាពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌។

*ទី៤៖ រាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតលើការដោះស្រាយគម្លាតយេនឌ័រក្នុងវិស័យឌីជីថល ជាពិសេស ការបង្កើន ការចូលរួមរបស់ស្រ្តីនិងក្មេងស្រីនៅក្នុងវិស័យឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព និងការអប់រំចំណះដឹង និងជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា (STEAM)។

*ទី៥៖ រាជរដ្ឋាភិបាល ផ្តោតការយកចិត្តទុកដាក់ និងជំរុញដល់គ្រប់ដៃគូពាក់ព័ន្ធ រួមទាំងវិស័យឯកជន ក្នុងការ លើកកម្ពស់កម្មវិធីតុល្យភាពជីវិតគ្រួសារ និងការងារ (Work-Life Balance) និងការទទួលស្គាល់ពីតម្លៃ នៃការងារក្នុងផ្ទះ និងថែទាំសមាជិកគ្រួសារ ព្រមទាំងរៀបចំវិធានការចាំបាច់នានា ដើម្បីកាត់បន្ថយបន្ទុកលើការងាររបស់ស្រ្តី និងក្មេងស្រី និងផ្ដល់ជម្រើសក្នុងជីវិតរស់នៅកាន់តែច្រើនដល់ស្ត្រី។

*ទី៦៖ បន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងសុខដុមរមនានៅក្នុងគ្រួសារ តាមរយៈការពង្រឹងតួនាទីរបស់ គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដែលជាយន្តការអន្តរក្រសួង-ស្ថាប័ន បន្តពង្រឹង ការអនុវត្តផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី និងចាត់វិធានការទប់ស្កាត់និងកាត់បន្ថយហានិភ័យ ដែលប៉ះពាល់ដល់សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងក្មេងស្រី។

*ទី៧៖ រាជរដ្ឋាភិបាល ត្រូវបន្តអនុវត្តកម្មវិធី និងវិធានការក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីនិងក្មេងសី នៅគ្រប់កម្រិត និងគ្រប់វិស័យ ដើម្បីធានាថាប្រជាជនគ្រប់រូប ទាំងស្រ្តី និងបុរសមានសិទ្ធិ និងឱកាសពេញលេញ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ ប្រកបដោយបរិយាបន្ននិងចីរភាព។

អត្ថបទ​ដោយ៖​Met Kim​au

 

Related post

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ចូលជួបពិភាក្សាការងារនាយករដ្ឋមន្ត្រីវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការសម្រួលពាណិជ្ជកម្មទ្វេភាគី

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ចូលជួបពិភាក្សាការងារនាយករដ្ឋមន្ត្រីវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការសម្រួលពាណិជ្ជកម្មទ្វេភាគី

(ហាណូយ)៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នាល្ងាចថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាសបំពេញបេសកកម្ម ចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម។ ក្នុងជំនួបសម្តែងការគួរសមនេះ លោកជំទាវរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តី…
ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ក្នុងមូលដ្ឋានខេត្តកំពង់ចាម

ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ក្នុងមូលដ្ឋានខេត្តកំពង់ចាម

ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជការរងកងទ័ពជើងគោក តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្ថិតក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់។…
សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តគិរីជលសាកោះរ៉ុង នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តគិរីជលសាកោះរ៉ុង នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

នៅថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តគិរីជលសាកោះរ៉ុង ស្ថិតភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង…