ឯកឧត្តមបណ្ឌិត សូ ណារ៉ូ៖ ក្រុមអ្នកនយោបាយប្រឆាំងជំនាន់ក្រោយ គួរតែផ្លាស់ប្តូរទម្លាប់នយោបាយជ្រុលនិយម ដែលបន្សល់ទុកដោយក្រុមអ្នកប្រឆាំងជំនាន់មុន

ឯកឧត្តមបណ្ឌិត សូ ណារ៉ូ៖ ក្រុមអ្នកនយោបាយប្រឆាំងជំនាន់ក្រោយ គួរតែផ្លាស់ប្តូរទម្លាប់នយោបាយជ្រុលនិយម ដែលបន្សល់ទុកដោយក្រុមអ្នកប្រឆាំងជំនាន់មុន

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានលើកឡើងថា ក្រុមអ្នកនយោបាយប្រឆាំងជំនាន់ក្រោយ គួរតែផ្លាស់ប្តូរទម្លាប់នយោបាយជ្រុលនិយម ដែលបន្សល់ទុកដោយក្រុមអ្នកប្រឆាំងជំនាន់មុន។

ឯកឧត្តមបណ្ឌិត លើកឡើងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជុំវិញលទ្ធផល នៃការអញ្ជើញចូលរួមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី។

វត្តមានរបស់សម្តេចធិបតី ត្រូវបានប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី ស្វាគមន៍យ៉ាងកក់ក្តៅ ប៉ុន្តែក៏មានក្រុមប្រឆាំងជ្រុលនិយមមួយក្រុមតូច រក្សាទម្លាប់ចាស់ ក្នុងការធ្វើនយោបាយដដែលៗ តាមរយៈការធ្វើបាតុកម្មទៅវិញ។ ពាក់ព័ន្ធនឹងក្រុមប្រឆាំងនឹងវត្តមានសម្តេចធិបតី នៅប្រទេសអូស្ត្រាលី ត្រូវបានឯកឧត្តមបណ្ឌិត សូ ណារ៉ូ ថ្លែងថា ការចូលនិវត្តរបស់លោក ហុង លីម ដែលគាត់ជាអ្នកនយោបាយចាស់គំរឹលហ្នឹង គឺថា នយោបាយចងគំនុំសងសឹករបស់គាត់ ការលាបពណ៌ដ៏ខ្មៅងងឹត នយោបាយជេរប្រមាថ ដូចសត្វធាតុ សត្រូវស៊ីសាច់ហុតឈាម​ និយាយរួមជានយោបាយជ្រុលនិយម ក៏ចូលនិវត្តទៅតាមគាត់។

ឯកឧត្តមបណ្ឌិ សូ ណារ៉ូ បានបញ្ជាក់យ៉ាងដូច្នេះថា «ក៏ប៉ុន្តែនៅពេលមានករណីផ្លាស់ប្តូរស្រទាប់ករណី មេដឹកនាំជំនាន់ថ្មី ដែលពោរពេញទៅដោយបញ្ញវន្តក្នុងការបម្រើរាជរដ្ឋាភិបាលក្នុងពេលបច្ចុប្បន្ន ក៏មានការផ្លាស់ប្តូរការដឹកនាំជំនាន់ថ្មី ពីលោក ហុង លីម ដូចគ្នា ដែលយុវជនជំនាន់ក្រោយ គួរតែផ្លាស់ប្តូរវិធីសាស្ត្រធ្វើនយោបាយ ឲ្យថ្លៃថ្នូរជាងមុន បំបាត់ភាពជ្រុលនិយម គំនុំសងសឹក តែគួរឲ្យសោកស្តាយ ដែលលោក តាក់ ម៉េងហ៊ាង នៅតែបន្តនយោបាយជ្រុលនិយមជំនាន់ចាស់ ហើយកាន់តែជ្រុលនិយមជាងអ្នកនយោបាយចាស់ៗទៅទៀត សូម្បីតែ សម រង្ស៊ី ក៏មិនហ៊ានដឹកនាំបាតុកម្មប្រឆាំងផ្ទាល់ ជាមួយនឹងប្រមុខរាជរដ្ឋាភិបាលដែរ បែរជាគាត់ចេញមុខមកប្រថុយប្រថានទៅវិញ»។

ឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានបន្តថា «គួរឲ្យអស់សំណើចទៅទៀត នៅត្រង់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលការអញ្ជើញពីប្រទេសអូស្ត្រាលី ដែលនាយករដ្ឋមន្ត្រី អាល់បានី ដែលជាមេដឹកនាំគណបក្សកាន់អំណាច Labour ដែលលោក តាក់ ម៉េងហ៊ាង ក៏ជាសមាជិករបស់គណបក្ស Labour ដែរ។ អីចឹង គាត់បែរជាដឹកនាំមនុស្សបាតុកម្ម នៅពេលដែលមេរបស់គាត់អីចឹងសម្តេចធិបតី ទៅអូស្ត្រាលី។ គណបក្ស Labour ត្រូវតែព្រមាន លោក តាក់​ ម៉េងហ៊ាង ដែលដើរខុសពីគោលការណ៍របស់គណបក្សគាត់»។

ឯកឧត្តមបណ្ឌិត សូ ណារ៉ូ ក៏បានលើកឡើងថា គណបក្ស Labour គួរតែព្រមាន លោក តាក់ ម៉េងហ៊ាង ដែលដើរខុសគោលនយោបាយរបស់ខ្លួន ព្រោះមេបក្សរបស់ខ្លួន ដែលកំពុងកាន់អំណាច​បានទទួលស្វាគមន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត ប៉ុន្តែសមាជិក បែរជាលើកគ្នាតវ៉ា។

បើតាមឯកឧត្តមបណ្ឌិត សូ ណារ៉ូ ការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរនៅអូស្រ្តាលី ជាការបង្ហាញការពេញចិត្ត ចំពោះរាជរដ្ឋាភិបាល មិនមានការទិញទឹកចិត្តនោះទេ។ លោកបានលើកឡើងថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមានពលរដ្ឋខ្មែរជាង ១ពាន់នាក់ ដង្ហើក្បួនតាមដងផ្លូវ ដើម្បីបង្ហាញការគាំទ្ររាជរដ្ឋាភិបាល។

គួរជម្រាបថា ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី និងនូវែលសេឡង់ នាថ្ងៃទី៣ ខែមីនា នៅទីក្រុងមែលប៊ននោះ គឺមានអ្នកចូលរួមប្រមាណជាង១,៦០០នាក់។ ចំពោះអ្នកចង់ចូលរួមគឺមានចំនួនច្រើនជាងនេះទៅទៀត គ្រាន់តែទីតាំងដែលរៀបចំពិធីសំណេះសំណាលនោះ ត្រូវកំណត់បានតែជាង១ពាន់នាក់ តែយ៉ាងណាក៏មានអ្នកគាំទ្រជាច្រើនពាន់ច្រើនម៉ឺននាក់ទៀតដែរ៕

អត្ថបទ​ដោយ៖ Met Kim​au

Related post

ថ្នាក់ដឹកនាំខេត្តស្វាយរៀងនាំយកអំណោយជូនដល់កងទ័ពឈរជើងតំបន់ការពារព្រំដែនកម្ពុជា-​ ថៃ​ សមរភូមិមុខទិសទី៣ យោធភូមិភាគទី៤​ ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ

ថ្នាក់ដឹកនាំខេត្តស្វាយរៀងនាំយកអំណោយជូនដល់កងទ័ពឈរជើងតំបន់ការពារព្រំដែនកម្ពុជា-​ ថៃ​ សមរភូមិមុខទិសទី៣ យោធភូមិភាគទី៤​ ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ

នៅព្រឹកថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង​ និងឯកឧត្តម​ ប៉េង​ ពោធិ៍​សា​ អភិបាលខេត្ត​ និងលោកជំទាវ​ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តនាំយកអំណោយជូនដល់កងទ័ពឈរជើងតំបន់ការពារព្រំដែនកម្ពុជា-​ ថៃ​ សមរភូមិមុខទិសទី៣ យោធភូមិភាគទី៤​ ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ។ ពិធីនេះក៏មានការអញ្ជេីញទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត…
ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ​នៃកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល៖…
កម្ពុជា-ចិន បើកកិច្ចប្រជុំជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ

កម្ពុជា-ចិន បើកកិច្ចប្រជុំជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ

(ព្រះសីហនុ)៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Ling Ji អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួល តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងកិច្ចប្រជុំលើកទី១ របស់ក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ចកម្ពុជា-ចិន។ កិច្ចប្រជុំនេះ…