ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ បង្ហាញសមិទ្ធផលសំខាន់ៗនៅក្នុងជំនួបទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយមេដឹកនាំប្រទេសជាមិត្ត ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី

ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ បង្ហាញសមិទ្ធផលសំខាន់ៗនៅក្នុងជំនួបទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយមេដឹកនាំប្រទេសជាមិត្ត ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី

(ភ្នំពេញ)៖ នៅក្នុងសន្និសីទសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជុំវិញលទ្ធផលនៃការអញ្ជើញចូលរួមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបង្ហាញសមិទ្ធផលសំខាន់ៗ នៅក្នុងជំនួបទ្វេភាគីរវាងសម្តេចធិបតី ជាមួយមេដឹកនាំប្រទេសជាមិត្ត នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ជាច្រើនផងដែរ។

នៅក្នុងសន្និសីទសារព័ត៌មាននេះឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ឱ្យដឹងថា អូស្ត្រាលីនឹងចាប់ផ្តើមដាក់ចេញនូវយុទ្ធសាស្ត្រសេដ្ឋកិច្ចអូស្ត្រាលីមួយច្បាស់លាស់ សម្រាប់អាស៊ីអាគ្នេយ៍ ហើយនៅក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធសាស្ត្រនេះ អូស្ត្រាលីគ្រោងនឹងសហការគ្នាជាមួយកម្ពុជា នៅលើវិស័យមួយចំនួនជា៖ វិស័យកសិកម្ម វិស័យអប់រំ និងវិស័យទេសចរណ៍, ទាក់ទងនឹងវិស័យទេសចរណ៍នេះដែរ កម្ពុជា- អូស្ត្រាលី បានចុះកិច្ចព្រមព្រៀងស្តីពី សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងគោលដៅជម្រុញការទំនាក់ទំនងនៅលើវិស័យទេសចរណ៍មួយនេះ។

ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានបន្ថែមថា វិស័យទេសចរណ៍នេះក៏ជាប្រធានបទធំមួយនៃកិច្ចពិភាក្សាទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងមេដឹកនាំកំពូលៗចំនួន៥ទៀតផងដែរ ដែលជាលទ្ធផលជាក់ស្តែងមានដូចជា៖

* កម្ពុជា-វៀតណាម៖ បានជំរុញឱ្យអនុវត្តគំនិតផ្តួចផ្តើមប្រទេស៣ គោលដៅ១ ដែលជាការសហប្រតិបត្តិការលើវិស័យទេសចរណ៍ កម្ពុជា-វៀតណាម+ប្រទេសមួយទៀតក្នុងតំបន។

* កម្ពុជា-សឹង្ហបុរី៖ បានលើកទឹកចិត្តឱ្យវិស័យឯកជនបង្កើតកញ្ចប់ទេសចរណ៍រួម ដើម្បីឱ្យភ្ញៀវទេសចរក្នុងប្រទេសទាំង២ងើបឡើងវិញឱ្យបានចាប់រហ័ស បន្ទាប់ពីវិបត្តិកូវីដ១៩។

* កម្ពុជា-ឥណ្ឌូនេស៊ី៖ លើកទឹកចិត្តឱ្យស្ថាប័នជំនាញ និងវិស័យឯកជនសិក្សាពីលទ្ធភាពនៃការតភ្ជាប់ពីតំបន់ទេសចរណ៍រវាងប្រទេសទាំង២។

* កម្ពុជា-ហ្វីលីពីន៖ បានបង្ហាញបំណងចង់ឃើញវិស័យឯកជននៃប្រទេសទាំង២ សហការគ្នាដើម្បីជម្រុញលំហូរទេសចរណ៍ និងពិនិត្យមើលលទ្ធភាពនៃការបង្កើនជើងយន្តហោះ ហៅហើរត្រង់តភ្ជាប់តំបន់ទេសចរណ៍សំខាន់ៗនៃប្រទេសទាំង២។

ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ទៀតថា សម្រាប់វិស័យពាណិជ្ជកម្មវិញក៏ជាប្រធានបទមួយសំខាន់នៃជំនួបទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងមេដឹកនាំកំពូលៗផងដែរ ដែលជាក់ស្តែងមានដូចជា៖ កម្ពុជា- ហ្វីលីពីន សម្រេចបង្កើនពាណិជ្ជកម្មទ្វេភាគី ជាពិសេសការទិញលក់អង្ករ និងផលិតផលកសិកម្មផ្សេងៗទៀត, កម្ពុជា- វៀតណាម ប្តេជ្ញាសម្រេចឱ្យបាននូវការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរហូតទៅដល់ ២០ប៊ីលាន នាពេលអនាគត់ដ៏ខ្លីខាងមុខនេះ។

ឯកឧត្តមបានបន្ថែមទៀតថា ទាក់ទងនឹងពាណិជ្ជកម្មនេះដែរ កម្ពុជា-ឥណ្ឌូនេស៊ី បានឯកភាពគ្នាលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ លើការពង្រីកពាណិជ្ជកម្មអង្កររវាងប្រទេសទាំង២, ដោយឡែកក្នុងជំនួបទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងមេដឹកនាំកំពូលទាំង ៦រូប ក៏បានជម្រុញផងដែរលើកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗទៀតដូចជា៖នយោបាយ ការពារជាតិ សន្តិសុខ និងផ្សេងៗទៀតផងដែរ៕

អត្ថបទ​ដោយ៖ Met Kimau

Related post

រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ

រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងក្រុមការងារបានអញ្ជើញពិនិត្យមើលការរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត ដើម្បីបង្កបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខាងមុននេះ រដ្ឋបាលខេត្ត…
លោក នេត្រ ភក្ត្រា៖ ការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ជារឿងដ៏ចាំបាច់ដើម្បីធានាការផលិត និងផ្សព្វផ្សាយព័ត៌មានពិត មានគុណភាព និងមានសុវត្ថិភាពជូនពលរដ្ឋ

លោក នេត្រ ភក្ត្រា៖ ការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ជារឿងដ៏ចាំបាច់ដើម្បីធានាការផលិត និងផ្សព្វផ្សាយព័ត៌មានពិត មានគុណភាព និងមានសុវត្ថិភាពជូនពលរដ្ឋ

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការពង្រឹងសមត្ថភាព និងក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន បានរួមចំណែកធានាលំហព័ត៌មានសម្បូរបែប ប្រកបដោយគុណភាព និងសុវត្ថិភាព ព្រមទាំងចូលរួមបន្តលើកកម្ពស់សេរីភាពខាងសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។ និន្នាការបច្ចុប្បន្ននេះ អ្នកសារព័ត៌មានទាំងក្នុងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងមានសុក្រិតត្រឹមត្រូវ ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ និងរួមចំណែកដល់ការលើកកម្ពស់វិបុលភាព និងសុខដុមនីយកម្មសង្គម។ ក្នុងឱកាសអនុញ្ញាតឱ្យឧកញ៉ា…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា

នៅរសៀលថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង​ថ្ងៃ​ទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ​ឆ្នាំ២០២៥​របស់​សមាគមឧកញ៉ាកម្ពុជា។ នៅព្រឹកមិញនេះ សមាគមឧកញ៉ាកម្ពុជា បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅដឹ ព្រេមៀ…