បញ្ជាការដ្ឋានទ័ពពិសេសធ្វើសិក្ខាសាលាបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅអនុវត្ត ឆ្នាំ២០២៤

បញ្ជាការដ្ឋានទ័ពពិសេសធ្វើសិក្ខាសាលាបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅអនុវត្ត ឆ្នាំ២០២៤

កំបូល៖បញ្ជាការដ្ឋានទ័ពពិសេសបានធ្វើសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងដាក់ទិសដៅអនុវត្តការងារឆ្នាំ២០២៤របស់ខ្លួននាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋាន ទ័ពពិសេស។
-លោកឧត្តមសេនីយ៍ត្រី ចាន់រឿន អង្គារ៉ា មេបញ្ជាការរងបញ្ជាការដ្ឋានទ័ពពិសេសបាន អានរបាយការណ៍បូកសរុបការងារឆ្នាំ២០២៣ និងទិញដៅអនុវត្ត ឆ្នាំ២០២៤ ដោយបាន គូសបញ្ជាក់ថា៖ ឆ្នាំ២០២៣កន្លងមកនេះ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិ បាលកម្ពុជា ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានធ្វើឳ្យប្រទេសកម្ពុជា មានការីកចំរើនលើគ្រប់វិស័យ ក្នុងនោះកងយោធពលខេមរភូមិន្ទ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការចូលរួមស្តា និងអភិវឌ្ឍប្រទេសជាតិទទួលបានភាព រីកចំរើន។ ដោយឡែក នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការ ដ្ឋានទ័ពពិសេសក្នុងឆ្នាំកន្លងទៅនេះ ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើង គោក បញ្ជាការដ្ឋានទ័ពពិសេស បានដើតួយ៉ាងសំខាន់ ក្នុងការចូលរួមថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសបានចូលរួមចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សង្គ្រោះគ្រប់ហេតុការ នៃគ្រោះមហន្តរាយធម្មជាតិផ្សេងៗដែលកើតឡើងជាយថាហេតុ។ ក្រៅពីការងារចូលរួមកិច្ចការស្នូលរបស់កងយោធពលខេមរភូមិន្ទ ទៅតាមទួនាទីភារៈកិច្ច បញ្ជាការដ្ឋានទ័ពពិសេស បានដំណើការហ្វឹកហ្វឺនជំនាញទ័ពពិសេស ជំនាញប្រឆាំង ភេរវកម្ម ជំនាញឆត្រយោង និងជំនាញផ្សេងៗជាច្រើនទៀត ឳ្យដល់នាយទាហាន នាយទាហានរង និងពលទាហានរបស់ ខ្លួនទទួលបានជោគជ័យ។

-ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង ក្នុងនាមមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស បានសម្តែងនូវក្តីរីករាយចំពោះស្នាដៃសម្រេចបានរបស់បញ្ជាការដ្ឋានទ័ពពិសេស ក្នុងឆ្នាំ កន្លងទៅ ដោយឯកឧត្ដម បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលគ្រប់កងឯកភាពចំណុះដែល បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធខិតខំយកចិត្តទុកដាក់អនុវត្តប្រកបដោយប្រសិទ្ធភាព នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធ ពលខេមរភូមិន្ទ និងមេបញ្ចាការកងទ័ពជើងគោកដែលបានដាក់ចេញ ពង្រឹងបានខឿន ការពារជាតិ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហាន រង និងពលទាហានទាំងអស់ទូទាំងបញ្ជាកាដ្ឋានទ័ពពិសេស និងបន្តកិច្ចខិតខំប្រឹងប្រែង បំពេញភារកិច្ច ដ៏ឧត្តុង្គឧត្តមនេះ ឲ្យទទួលបានជោគជ័យថែមទៀត សំដៅរួមចំណែក បង្កើនល្បឿនដល់កំណែទម្រង់កងយោធពខេមរភូមិន្ទ ឲ្យកាន់តែទំនើបរៀបរយ និងមាន ប្រសិទ្ធភាព ត្រូវខិតខំចូលរួមការអនុវត្តផែនការកំណែទម្រង់កងទ័ពជើងគោក នៅតែបន្ត ទៅមុខ និងមិនដកថយឡើយ ទោះបីជាប្រឈមទៅនឹងបញ្ហាលំបាកមួយចំនួនយ៉ាងណា ក្តី។បេជ្ញាគាំទ្រយ៉ាងពេញទំហឹងនូវបទបញ្ជារបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី “ការដាក់ចេញ វិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ” ។ក្នុងឱកាសបិទសិក្ខាសាលានោះដែរឯកឧត្តម ឧត្តមសេនីយ៍ ទោ ស៊ុំ សំណាង បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ជូនដល់នាយ និងពលទាហានមានស្នាដៃ ក្នុងការអនុវត្តការងារកន្លងមក។ សូមបញ្ជាក់ ថា÷ មេដាយ ប័ណ្ណសរសើរ និងលិខិតសរសើរទាំងអស់នេះបានដាក់ស្នើតាំងពី អតីតៈ ឯកឧត្តមមេបញ្ជាការអង្គភាពចាស់ក្នុងឆ្នាំ២០២២មកម្លេះ ក្នុងនោះនាយទាហានទទួល បាន មេដាយថ្នាក់ មហាសេនាចំនួន ២រូប ថ្នាក់ធិបឌិន្ទចំនួន ៥រូប ថ្នាក់សេនា ១០រូប ថ្នាក់អស្សឬទ្ធិចំនួន ៤រូប ប័ណ្ណសរសើរអង្គភាពចំនួន ១០អង្គភាព លិខិតសរសើរអង្គភាព ចំនួន ១៣អង្គភាព ប័ណ្ណសរសើរបុគ្គល និងលិខិតសរសើរបុគ្គលចំនួន ២០រូប៕

Related post

ថ្នាក់ដឹកនាំខេត្តស្វាយរៀងនាំយកអំណោយជូនដល់កងទ័ពឈរជើងតំបន់ការពារព្រំដែនកម្ពុជា-​ ថៃ​ សមរភូមិមុខទិសទី៣ យោធភូមិភាគទី៤​ ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ

ថ្នាក់ដឹកនាំខេត្តស្វាយរៀងនាំយកអំណោយជូនដល់កងទ័ពឈរជើងតំបន់ការពារព្រំដែនកម្ពុជា-​ ថៃ​ សមរភូមិមុខទិសទី៣ យោធភូមិភាគទី៤​ ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ

នៅព្រឹកថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង​ និងឯកឧត្តម​ ប៉េង​ ពោធិ៍​សា​ អភិបាលខេត្ត​ និងលោកជំទាវ​ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តនាំយកអំណោយជូនដល់កងទ័ពឈរជើងតំបន់ការពារព្រំដែនកម្ពុជា-​ ថៃ​ សមរភូមិមុខទិសទី៣ យោធភូមិភាគទី៤​ ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ។ ពិធីនេះក៏មានការអញ្ជេីញទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត…
ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ​នៃកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល៖…
កម្ពុជា-ចិន បើកកិច្ចប្រជុំជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ

កម្ពុជា-ចិន បើកកិច្ចប្រជុំជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ

(ព្រះសីហនុ)៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Ling Ji អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួល តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងកិច្ចប្រជុំលើកទី១ របស់ក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ចកម្ពុជា-ចិន។ កិច្ចប្រជុំនេះ…