បញ្ជាការដ្ឋានយោធភូមិភាគទី៥ បានប្រារព្ធពិធីសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការការងារយោធាសន្តិសុខ ឆ្នាំ២០២៤

បញ្ជាការដ្ឋានយោធភូមិភាគទី៥ បានប្រារព្ធពិធីសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការការងារយោធាសន្តិសុខ ឆ្នាំ២០២៤

នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានប្រារព្ធពិធីសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការការងារយោធាសន្តិសុខ ឆ្នាំ២០២៤

ថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានប្រារព្ធពិធីសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការការងារយោធាសន្តិសុខឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ​ ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ​តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។

មានប្រសាសន៍បូកសរុប ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានលើកកោតសរសើរចំពោះការខិតខំប្រឹងប្រែងអនុវត្តនូវភារកិច្ចរយ:ពេល ១ឆ្នាំកន្លងមក ពិតជាបានទទួលលទ្ធផលល្អប្រសើរ ទទួលបាននូវផ្លែផ្កាគួរជាទីមោទន:។ ដោយឈរលើផែនការការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យរបស់យោធភូមិភាគទី៥ ធ្វើឱ្យគ្រប់អង្គភាពបានអនុវត្តជាប្រចាំនាំឱ្យយើងធានាបានគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ជាពិសេសលើការងារហ្វឹកហ្វឺន ប្រមូលផ្តុំគ្រប់គ្រងកម្លាំង ជំរុញការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ធានាជីវភាពកងទ័ព មានផ្ទះបាយរួម មានម្ហូបអាហារហូបគ្រប់គ្រាន់ ហើយបានបញ្ជូនកម្លាំងចុះប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិ គ្រោះទឹកជំនន់ ខ្យល់កន្រ្តាក់ ជួយកសាង ជួសជុលផ្ទះ​ ជួយច្រូតស្រូវជូនប្រជាពលរដ្ឋ​ ទប់ស្កាត់ពលករ។ល។ សរុបមកវិញរយ:ពេល១ឆ្នាំកន្លងមកនេះ គ្រប់អង្គភាពចំណុះយោធភូមិភាគទី៥យើង បានរួមចំណែកអនុវត្តបានល្អតាមបទបញ្ជា តាមការណែនាំពីប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ ពិសេសមេបញ្ជាការកងទ័ពជើងគោក​ ដែលធ្វើឱ្យកងទ័ពកាន់តែមានកិត្យានុភាព និងមានទំនុកចិត្តពីប្រជាពលរដ្ឋ គឺនៅពេលជួបការលំបាកគេតែងឃើញវត្តមានកងទ័ពយើងបានចុះជួយជានិច្ច។

លទ្ធផលដែលយើងទទួលបានគឺពិតជាការរួមចំណែកពី នាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ នៅក្នុងយោធភូមិភាគទី៥ទាំងមូល ដែលបានចូលរួមគិត ចូលរួមធ្វើ​ និងទទួលខុសត្រូវខ្ពស់។

ទិសដៅបន្តសម្រាប់ឆ្នាំ២០២៤ ស្នើគ្រប់អង្គភាពចំណុះយោធភូមិភាគទី៥ ត្រូវបន្តយកចិត្តទុកដាក់គោរពអនុវត្តឱ្យបានតាមបទបញ្ជា សារាចរ ការណែនាំ ផែនការ របស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់លើគ្រប់ជាន់ថ្នាក់ ត្រូវមានការជឿជាក់ ស្មោះត្រង់​ ចំពោះរាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបរវធបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ខិតខំអនុវត្តបានល្អលើភារកិច្ចការពារជាតិ និងចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទ អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ ត្រូវពង្រឹងពង្រីកសមត្ថភាពហើយបន្តការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ លើ៤ខ្លឹមសារ របស់យោធភូមិភាគទី៥ ត្រូវចូលរួមយ៉ាងសកម្មបម្រើប្រជាពលរដ្ឋគ្រប់កាល:ទេស: និងយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាករបស់សមាជិកអតីតយុទ្ធជន សូមរួមសាមគ្គីភាពឯកភាពគ្នា បន្តនូវប្រពៃណីដ៏ល្អផូរផង់នេះជានិរន្តរ៍រៀងរហូត និងបេ្តជ្ញាគាំទ្រយ៉ាងពេញទំហឹងនូវ បទបញ្ជារបស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី “ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ” ។

ក្នុងឱកាសនេះផងដែរក៏មានការប្រគល់ជូន ទង់ជ័យលាភី ប័ណ្ណសរសើរ លិខិតសរសើរ រង្វាន់ ជូនដល់អង្គភាពមានស្នាដៃឆ្នើមក្នុងការងារ១ឆ្នាំកន្លងទៅ និងប្រគល់អំណោយរបស់ក្រសួងការពារជាតិ ជូនដល់បណ្តាកងឯកភាពផងដែរ៕

Related post

ថ្នាក់ដឹកនាំខេត្តស្វាយរៀងនាំយកអំណោយជូនដល់កងទ័ពឈរជើងតំបន់ការពារព្រំដែនកម្ពុជា-​ ថៃ​ សមរភូមិមុខទិសទី៣ យោធភូមិភាគទី៤​ ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ

ថ្នាក់ដឹកនាំខេត្តស្វាយរៀងនាំយកអំណោយជូនដល់កងទ័ពឈរជើងតំបន់ការពារព្រំដែនកម្ពុជា-​ ថៃ​ សមរភូមិមុខទិសទី៣ យោធភូមិភាគទី៤​ ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ

នៅព្រឹកថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង​ និងឯកឧត្តម​ ប៉េង​ ពោធិ៍​សា​ អភិបាលខេត្ត​ និងលោកជំទាវ​ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តនាំយកអំណោយជូនដល់កងទ័ពឈរជើងតំបន់ការពារព្រំដែនកម្ពុជា-​ ថៃ​ សមរភូមិមុខទិសទី៣ យោធភូមិភាគទី៤​ ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ។ ពិធីនេះក៏មានការអញ្ជេីញទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត…
ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ​នៃកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល៖…
កម្ពុជា-ចិន បើកកិច្ចប្រជុំជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ

កម្ពុជា-ចិន បើកកិច្ចប្រជុំជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ

(ព្រះសីហនុ)៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Ling Ji អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួល តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងកិច្ចប្រជុំលើកទី១ របស់ក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ចកម្ពុជា-ចិន។ កិច្ចប្រជុំនេះ…