កម្ពុជាជាប់ចំណាត់ថ្នាក់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាស៊ីសម្រាប់ឆ្នាំ២០២៣ ពី World Travel Awards

កម្ពុជាជាប់ចំណាត់ថ្នាក់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាស៊ីសម្រាប់ឆ្នាំ២០២៣ ពី World Travel Awards

(ភ្នំពេញ)៖ ស្ថាប័នផ្តល់ពានរង្វាន់វិស័យទេសចរណ៍ (World Travel Awards) បានផ្តល់ចំណាត់ថ្នាក់ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាស៊ីសម្រាប់ឆ្នាំ២០២៣។ តាមការវាយតម្លៃរបស់ World Travel Awards កម្ពុជានាំមុខប្រទេសចំនួន៦ទៀត រួមមាន ឥណ្ឌា ជប៉ុន នេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម សម្រាប់ការផ្តល់ពានរង្វាន់នេះ។

នេះគឺមានន័យថា រយៈពេល២ឆ្នាំជាប់គ្នា (២០២២ និង ២០២៣) ដែលកម្ពុជាបានទទួលពានរង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាស៊ីនេះ។

ជាមួយនឹងការអបអរសារទ ក្រសួងទេសចរណ៍កម្ពុជាបានគូសបញ្ជាក់នៅថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៤ថា ការណ៍ដែលកម្ពុជាទទួលពានរង្វាន់នេះម្តងទៀតជាសារបញ្ជាក់ជាថ្មីពីភាពទាក់ទាញរបស់កម្ពុជាជាគោលដៅទេសចរណ៍ ដែលដាច់ខាតត្រូវតែទៅទស្សនាសម្រាប់អ្នកមានចំណាប់អារម្មណ៍អំពីវប្បធម៌។

អ្នកជំនាញក្នុងវិស័យទេសចរណ៍ក៏ជៀជាក់ថា ការផ្តល់ពានរង្វាន់នេះក៏ជាសារមួយទាក់ទាញឲ្យអ្នកទេសចរណ៍ចាប់អារម្មណ៍មកកម្ពុជាផងដែរ។ ដោយឡែក ការផ្សាយរបស់សារព័ត៌មានអន្តរជាតិមួយចំនួនក៏បង្ហាញថា ការទាក់ទាញទេសចរណ៍របស់កម្ពុជា គឺរំពឹងលើទេសចរណ៍ផ្នែកវប្បធម៌ដែលមានប្រាង្គប្រាសាទ និងរមណីដ្ឋានធម្មជាតិ។

ក្រៅពីគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាស៊ីក្នុងឆ្នាំ២០២៣ កម្ពុជាក៏ត្រូវបាន World Travel Awards ផ្តល់ពានរង្វាន់មួយទៀតជាប្រទេសគោលដៅទេសចរណ៍យុវជនឈានមុខគេរបស់អាស៊ីក្នុងឆ្នាំ២០២៣ ដូចកាលពីឆ្នាំ២០២២ ដែលនាំមុខប្រទេស៣ រួមមាន ឡាវ ថៃ និងវៀតណាម៕

#អត្ថបទ​ដកស្រង់​

អត្ថបទ​ដោយ៖ Met Kimau

Related post

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ចូលជួបពិភាក្សាការងារនាយករដ្ឋមន្ត្រីវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការសម្រួលពាណិជ្ជកម្មទ្វេភាគី

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ចូលជួបពិភាក្សាការងារនាយករដ្ឋមន្ត្រីវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការសម្រួលពាណិជ្ជកម្មទ្វេភាគី

(ហាណូយ)៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នាល្ងាចថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាសបំពេញបេសកកម្ម ចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម។ ក្នុងជំនួបសម្តែងការគួរសមនេះ លោកជំទាវរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តី…
ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ក្នុងមូលដ្ឋានខេត្តកំពង់ចាម

ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ក្នុងមូលដ្ឋានខេត្តកំពង់ចាម

ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជការរងកងទ័ពជើងគោក តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្ថិតក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់។…
សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តគិរីជលសាកោះរ៉ុង នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តគិរីជលសាកោះរ៉ុង នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

នៅថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តគិរីជលសាកោះរ៉ុង ស្ថិតភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង…