ជនជាតិដើមភាគតិចព័រ ស្រុកសំឡូត ខេត្តបាត់ដំបង

ជនជាតិដើមភាគតិចព័រ ស្រុកសំឡូត ខេត្តបាត់ដំបង

#ជនជាតិដើមភាគតិចព័រ ស្រុកសំឡូត ខេត្តបាត់ដំបង

តាមរបាយការណ៍ ស្តីពីលទ្ធផលនៃការសិក្សាស្រាវជ្រាវ ការកំណត់អត្តអត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ដោយការិយាល័យអភិវឌ្ឍន៍ជនជាតិដើមភាគតិច នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានឱ្យដឹងថា៖ បច្ចុប្បន្ន មានជនជាតិដើមភាគតិចព័រសរុបចំនួន ១៦៥គ្រួសារ ស្មើនឹង ៥៥៦នាក់ ស្រី ៣៤០នាក់ កំពុងរស់នៅក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ដែលមានចាស់ស្រុកឈ្មោះ (តាខ្វាយ) ជាអ្នកគ្រប់គ្រងសហគមន៍តាមបែបប្រពៃណី និងមេភូមិជាអ្នកគ្រប់គ្រងភូមិតាមបែបរដ្ឋបាល។

២. វប្បធម៏ប្រពៃណីជនជាតិដើមភាគតិចព័រ

២.១ អំពីភាសា និងអក្សរ

– ប្រើប្រាស់ភាសាព័រសម្រាប់ប្រាស្រ័យទាក់ទងក្នុងសហគមន៍
ឧ. ១ = ភាសាព័រគេហៅ (មួយ) ២ = ភាសាព័រគេហៅ ប៉ាល (រ៍), ៣ = ភាសាព័រកេហៅ ផៃ…។
ឧ. កប់សព (ទិប្ថខ្មូច) ព្រៃអារក្ស (ព្រីអារក្ខ) ភ្នំរៃ (នូងរៃ) ដីសែនព្រេន (ព្រីស៊ូចអារក្ស) អូរ (អណ្ឌាង) ស្ទឹងធំ (គ្រូងឃិន) ហូបបាយ (ហូបឡង់) ទៅផ្ទះ (ជូតង់) ទៅចំការ (ជូម៉ាល)……
– ប្រើប្រាស់ភាសា និងអក្សរខ្មែរ សម្រាប់ប្រាស្រ័យទាក់ទងក្រៅសហគមន៍ និងជាផ្លូវការ។
– គ្មានគំនូសអក្សរទេ

* ការសាងសង់រោងប្រជុំភូមិ

– មានរោងប្រជុំភូមិ នៅកណ្តាលភូមិ

* ការធ្វើពិធីសែនព្រេន៖
– មួយឆ្នាំឡើងអ្នកតា៤ដងគឺ៖ ១ ខែកក្តិក រាំលើកដងគោម, ខែមាឃ រាំមាឃ, ខែបុស្ស សែនកាប់ចំការ, និងខែពិសាខ សែនដាំស្រូវ។
– ការសែនភូមិគឺធ្វើឡើងដោយចាស់ទុំភូមិ មេភូមិ និងសមាជិកភូមិ
– ចូលឆ្នាំជនជាតិដើមភាគតិចព័រ នៅថ្ងៃ ពេញបូណ៌មី ខែចែត្រ ឡើង រាប់បាតលើខ្នងភ្នំរៃ។
– ការសែនចំការមាន ២ដងក្នុង ១ ឆ្នាំៗ
– នៅពេលមានឧបទ្ទវហេតុកើតឡើងនៅក្នុងសហគមន៍ គឺមេអារក្ស (តាខ្វាយ) បញ្ចូលរូប បូលបាណាក មើលរកមូលហេតុដើម្បីធ្វើពិធីសែន ព្រេនតាមទីកន្លែងដែលមេអារក្សកំណត់។

* អំពីសិល្បៈ

– មានឧបករណ៍ភ្លេង (មានស្គរធំ តូច ស្គរទូងផ្លូយ និង ប៉ីអ)
– មានបទចម្រៀង (បទគ្រឹងទូង សម្រាប់ច្រៀងឲ្យអារក្សចូល គឺអារក្ស ឈ្មោះតាក្រសា យាយម៉ៅ និងយាយរ៉ា)

* ការរៀបអាពាហ៍ពិពាហ៍:

– ខាងកូនកំលោះចូលដណ្តឹងខាងកូនក្រមុំ មុននឹងរៀបអាពាហ៍ពិពាហ៍ ខាងកូនប្រុស និងកូនស្រីត្រូវរកមេអណ្ដើករៀងៗខ្លួន ដើម្បីសួរយោបល់ ឪពុក ម្តាយទាំងសងខាង ។
– នៅពេលរៀបការរួចកូនប្រុសទៅរស់នៅគ្រួសារខាងស្រី២ទៅ៣ឆ្នាំ គេរៀបចំតាមប្រពៃណីជនជាតិដើមភាគតិចព័រ
– រៀបការមានរយៈពេល ២ថ្ងៃ
– បើមានផ្ទៃពោះហើយមិនព្រមរៀបការគឺត្រូវផាក(ពិន័យ) ជា សំពត់ស ៥ហត្ថ លុយ ១២០០រៀល ស្រូវ ១កញ្ជើ មាន់១ ស្រា ១បែន ជម១ ស្លាធម៌១គួរ សុំខមាទោស ពីតាខ្វាយ យាយម៉ៅ យកមកសែនភូមិ ដើម្បីជម្រះឧបទ្រពចង្រៃទាំងឡាយ។

*ការរៀបចំបុណ្យខ្មោច

– ពិធីបុណ្យខ្មោចគឺធ្វើឡើងមានរយៈពេលពី ២-៣ថ្ងៃ
– ការធ្វើបុណ្យសពសមាជិកសហគមន៍ទាំងមូល និងអ្នកភូមិជិតខាងចូលរួម កំដរ និងជួយឧបត្ថម្ភជា មាន់ ជ្រូក អង្គរ លុយ ទៀន ធូប ។
– តាមប្រពៃណីពួកគាត់មិនបូជាសាកសពទេ គឺយកទៅកប់នៅប្រៃកប់សព លើកលែងតែ ម្ចាស់ស្រុក(តាខ្វាយ) ពេលស្លាប់គេធ្វើពិធីបូជា ដូចខ្មែរ ភូមិភាគកណ្តាលដែរ។

*អំពីតំណមៈ

+ ការតម រួមភូមិមានដូចជាៈ
– តមមិនឲ្យយកខ្មោចតៃហោងចូលភូមិដាច់ខាត
– តមហែខ្មោចកាត់ក្នុងភូមិ ត្រូវហែវាងឲ្យឆ្ងាយពីភូមិ
– បើមានផ្ទៃពោះហើយមិនព្រមរៀបការតឺត្រូវផាក(ពិន័យ) ជា សំពត់ស ៥ហត្ថ លុយ ១២០០រៀល ស្រូវ ១កញ្ចើ មាន់១ ស្រា ១បែន ជម១ ស្លាធម៌១គួរ ដើម្បីយកមកសែនភូមិដើម្បីជម្រះ ឧបទ្រពចង្រៃផ្សេងៗ ។
– តមមិនឲ្យធ្វើស្រែ និងចំការលើដីព្រៃអារក្ស និងព្រៃកប់សព
– តាខ្វាយតមមិនឲ្យចូលរួមបុណ្យសព អ្នកស្លាប់ក្នុងភូមិ ។ ពេលងូតទឹកគ្រប់ពេល មិនឲ្យគេមើលឃើញ ។ មិនឲ្យរស់នៅផ្ទះល្អ នៅបានផ្ទះខ្ទមដំបូលស្បូវ ឬស្លឹក ។

+ការតមតាមគ្រូមន្តអាគមមានដូចជាៈ
– គ្រូស្តោះពីកំណើត មិនហូបសត្វពស់ អន្សង ខ្លែង និងស្វា
– អារក្សតាមផ្ទះ តមមិនហូប ក្តាម សត្វស្វា ពស់ អន្សង និងខ្លែង

• អំពីតាខ្វាយជំនាន់ទី៥

លោក លៀង ឆឺត មានអាយុ ៨៣ឆ្នាំ ជាតាខ្វាយជំនាន់ទី៥ (ឆ្នាំ១៩៩០ ដល់បច្ចុប្បន្ន) នៃសហគមន៍ជនជាតិដើមភាគតិច ព័រ នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ លោក ជាបុគ្គលត្រូវបានជ្រើសរើសជា មេកន្រ្ទាញ/ក្រាក់ស្រុក តែសម្រាប់ជនជាតិដើមភាគតិចព័រ គេហៅថា តាខ្វាយ ឪខ្វាយ ឬម្ចាស់ស្រុក។ លោកមានតួនាទីសំខាន់ណាស់នៅក្នុងសហគមន៍ ជាបង្គោលដឹកនាំការសែនព្រេន និងជាបុគ្គលដែលអ្នកភូមិគោរព និងមានទំនាក់ទំនងទៅនឹងព្រលឹង វិញ្ញាណដូនតា ដែលអាចអោយអ្នកភូមិសុំសេចក្តីសុខ ចៀសផុតពីគ្រោះចង្រៃ សុំការណែនាំ និងលាបំណន់ពីការធ្វើខុសប្រពៃណី។

បំរាមចំពោះតាខ្វាយ គឺហាមនិយាយកុហក ហាមផឹកស្រា ហាមសម្លាប់សត្វ ងូតទឹកមិនអោយអ្នកដទៃឃើញ និងមិនអោយចាកចេញពីភូមិលើសពី២ថ្ងៃ និងតមអាហារ ដូចជាសាច់គោ ទឹកដោះគោ ផ្លែទឹកដោះគោ។ តាខ្វាយ តម្រូវអោយទុកសក់វែង និងស្លៀកក្បិនជារៀងរាល់ថ្ងៃ។

ប្រភព​រូបភាព និង​អានអត្ថបទ​៖ មន្ទីរ​ទេសចរ​ខេត្ត​បាត់ដំបង​

Related post

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការរៀបចំឯកសារប្តឹងទៅ ICJ​

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការរៀបចំឯកសារប្តឹងទៅ ICJ​

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការ​យុត្តិ​ធម៌​អន្តរជាតិ ក្នុងវិវាទព្រំដែនជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី។ គណៈកម្មការនេះ ត្រូវបានបង្កើតឡើងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា…
ក្រសួង​ការបរទេស​កម្ពុជា​ កោះហៅ​ភារធារី​ស្តីទីស្ថានទូតថៃមកទទួលកំណត់ទូត

ក្រសួង​ការបរទេស​កម្ពុជា​ កោះហៅ​ភារធារី​ស្តីទីស្ថានទូតថៃមកទទួលកំណត់ទូត

នៅល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ មករា អគ្គនាយក នៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានកោះហៅ លោកស្រី Ek-on Khunacharoen ភារធារីស្តីទី នៃស្ថានទូតព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា មកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីមកទទួលកំណត់ទូតអំពីការតវ៉ាយ៉ាងខ្លាំងក្លារបស់កម្ពុជា ចំពោះចំណាត់ការរបស់លោក ស៊ុមឃីត ឈឿខុង…
សេចក្ដី​ជូនដំណឹង​ របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ ពាក់ព័ន្ធស្ថានការណ៍តានតឹងរវាងកម្ពុជា និងថៃ

សេចក្ដី​ជូនដំណឹង​ របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ ពាក់ព័ន្ធស្ថានការណ៍តានតឹងរវាងកម្ពុជា និងថៃ

ផ្អែកលើស្ថានការណ៍តានតឹងក្នុងទំនាក់ទំនងរវាងកម្ពុជា និងថៃ នៅថ្ងៃទី២២ ខែមិថុនា ២០២៥ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមណែនាំពលរដ្ឋខ្មែរចៀសវាងការធ្វើដំណើរទៅប្រទេសថៃក្នុងករណីមិន មានការចាំបាច់បំផុត។ ទន្ទឹមនឹងនេះ សូមបងប្អូនពលរដ្ឋ និងពលករខ្មែរទាំងអស់ដែលកំពុងមានវត្តមាននៅប្រទេសថៃ មានការប្រុងប្រយ័ត្នខ្ពស់ យកចិត្តទុកដាក់តាមដានព័ត៌មានពីប្រភពផ្លូវការឱ្យបានជាប់លាប់ និងចៀសវាង ការធ្វើដំណើរទៅកាន់ទីកន្លែងប្រឈមនឹងគ្រោះថ្នាក់នានា ដូចជាការប្រមូលផ្តុំធ្វើបាតុកម្មគ្រប់ប្រភេទ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរគ្រប់ប្រភេទមានតម្រូវការជំនួយបន្ទាន់ សូមទាក់ទង ស្ថានទូត ឬស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃ តាមរយៈលេខទូរស័ព្ទខាងក្រោម៖ ១.…