ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ក្លោងទ្វាទីបញ្ជាការដ្ឋាន កងពលតូចអន្តរាគមន៍លេខ១៤ អំណោយរបស់អគ្គិសនីកម្ពុជា

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ក្លោងទ្វាទីបញ្ជាការដ្ឋាន កងពលតូចអន្តរាគមន៍លេខ១៤ អំណោយរបស់អគ្គិសនីកម្ពុជា

លោក អូន ហែមរិទ្ធ អគ្គនាយករង អគ្គិសនីកម្ពុជា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំបឹងកន្ទួត និង ឃុំត្នោតជុំ តំណាងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធក្លោងទ្វាទីបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១៤ចំណាយថវិកាអស់២១៥០០ដុល្លារអាមេរិក ដែលកសាងឡើងដោយអគ្គិសនីកម្ពុជា សហការជាមួយអង្គភាពកងពល និងអាហារសាមគ្គី ជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន គ្រួសារ និងអតីតកងទ័ពក្រោយពីបញ្ចប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ឧត្តមសេនីយ៍ទោ គឹម សេងងន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ១៤ បានថ្លែងនូវអំណរគុណចំពោះ ក្រសួងរ៉ែនិងថាមពលជាដៃគូសម្ព័ន្ធមេត្រីភាពដ៏ល្អ ទាំងពេលនេះក៏ដូចនាពេលកន្លងមក បានធ្វើឲ្យអង្គភាពកងពលទាំងមូលមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ។ ជារៀងរាល់ឆ្នាំជាពិសេសក្នុងឱកាសបុណ្យធំៗ អង្គភាពសម្ព័ន្ធមេត្រីភាព តែងតែបានដឹកនាំគណៈប្រតិភូអញ្ជើញសំណេះសំណាលនិងសួរសុខទុក្ខ និងបានឧបត្ថម្ភជាថវិកា សម្ភារៈជូនដល់កងទ័ព និងគ្រួសារកងទ័ព ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឲ្យកងពលមានឱកាសនិងលទ្ធភាពក្នុងការកសាងអភិវឌ្ឍអង្គភាពមានការរីកចម្រើននិង ប្តេជ្ញាចិត្តរក្សាការពារឱ្យបានដាច់ខាតបូរណភាពទឹកដី ការពារសុខសន្តិភាព រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ រាជរដ្ឋាភិបាលស្របច្បាប់មិនឱ្យជនណាមករំលោភបំពានបានឡើយ។

ក្នុងពិធីសម្ពោធក្លោងទ្វានិងអាហារសាមគ្គីនោះ លោក អូន ហែមរិទ្ធ អគ្គនាយករងអគ្គិសនីកម្ពុជា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំបឹងកន្ទួត និងឃុំត្នោតជុំ បាននាំមកនូវការសួរសុខទុក្ខនិងផ្តាំផ្ញើពីសំណាក់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ដោយបានសម្តែងនូវការសប្បាយរីករាយ និងអបអររាល់សមិទ្ធផលដែលកងពលតូចអន្តរាគមន៍លេខ១៤សម្រេចបាន ក្នុងកិច្ចការពង្រឹងខឿនការពារជាតិ របស់ឧត្តមសេនីយ៍ទោ គឹម សេងងន មេបញ្ជាការ កងពលតូចអន្តាគមន៍លេខរួម១៤ រួមជាមួយនាយពលទាហាន ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត សាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ សម្រេចភារកិច្ចបានជោគជ័យយ៉ាងត្រចះត្រចង់ ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងនិងការពារជាតិ។ ទាំងនេះដោយយើងមានប្រមុខដឹកនាំដ៏ឆ្លាតវៃ គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ នោះគឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះជាណាចក្រកម្ពុជា អាណត្តិទី៧នៃរដ្ឋសភា បានខិតខំស្វះស្វែងនិងលះបង់គ្រប់បែបយ៉ាង រហូតបង្កើនបាននូវគោលនយោបាយឈ្នះ ឈ្នះ បញ្ចប់សង្គ្រាមទាំងស្រុង នាំមកនូវសន្តិភាព និងការឯកភាពជាតិ ពេញលេញរហូតមកដល់សព្វថ្ងៃនេះ។ ក្នុងនាមយើងជាកងកម្លាំងគ្រប់កងឯកភាពត្រូវស្មោះស្ម័គ្ររួបរួមសាមគ្គីគ្នារក្សាការពារសន្តិភាពនេះឲ្យបានដាច់ខាត និងប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយណាដែលមានចរិតផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ កងទ័ពត្រូវតែវាយបកឱ្យបានទាន់ពេលវេលា ៕

Related post

ថ្នាក់ដឹកនាំខេត្តស្វាយរៀងនាំយកអំណោយជូនដល់កងទ័ពឈរជើងតំបន់ការពារព្រំដែនកម្ពុជា-​ ថៃ​ សមរភូមិមុខទិសទី៣ យោធភូមិភាគទី៤​ ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ

ថ្នាក់ដឹកនាំខេត្តស្វាយរៀងនាំយកអំណោយជូនដល់កងទ័ពឈរជើងតំបន់ការពារព្រំដែនកម្ពុជា-​ ថៃ​ សមរភូមិមុខទិសទី៣ យោធភូមិភាគទី៤​ ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ

នៅព្រឹកថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង​ និងឯកឧត្តម​ ប៉េង​ ពោធិ៍​សា​ អភិបាលខេត្ត​ និងលោកជំទាវ​ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តនាំយកអំណោយជូនដល់កងទ័ពឈរជើងតំបន់ការពារព្រំដែនកម្ពុជា-​ ថៃ​ សមរភូមិមុខទិសទី៣ យោធភូមិភាគទី៤​ ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ។ ពិធីនេះក៏មានការអញ្ជេីញទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត…
ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ​នៃកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល៖…
កម្ពុជា-ចិន បើកកិច្ចប្រជុំជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ

កម្ពុជា-ចិន បើកកិច្ចប្រជុំជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ

(ព្រះសីហនុ)៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Ling Ji អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួល តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងកិច្ចប្រជុំលើកទី១ របស់ក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ចកម្ពុជា-ចិន។ កិច្ចប្រជុំនេះ…