ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បន្តពិនិត្យស្ថានភាពផ្លូវចំនួន៤ខ្សែ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង

ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បន្តពិនិត្យស្ថានភាពផ្លូវចំនួន៤ខ្សែ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយរដ្ឋលេខាធិការប្រចាំការ និងថ្នាក់ដឹកនាំក្រសួង ព្រមទាំងអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ បានបន្តចុះពិនិត្យស្ថានភាពផ្លូវចំនួន៤ខ្សែ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។

ក្នុងសកម្មភាពនោះ ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូបានចុះពិនិត្យស្ថានភាពផ្លូវល្បាយក្រួសចំនួន១ខ្សែ មានប្រវែង ១៨,៤០គីឡូម៉ែត្រ តភ្ជាប់ពីភូមិកាកាប សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ទៅដល់ផ្លូវលេខ៤៤ ត្រង់ចំណុចផ្សារសំរោង ស្ថិតក្នុងភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីបានពិនិត្យស្ថានភាពផ្លូវរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់អ្នកបច្ចេកទេសក្រសួង ឱ្យពិនិត្យលទ្ធភាពដើម្បីស្ថាបនាជាផ្លូវក្រាលកៅស៊ូ (DBST) ដោយដាក់បញ្ចូលខ្សែផ្លូវនេះទៅក្នុងគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការ ឬដាក់បញ្ចូលទៅក្នុងផែនការស្ថាបនាក្នុងឆ្នាំបន្ទាប់របស់នាយកដ្ឋាន ធ្វើយ៉ាងណាឱ្យការចាប់ផ្ដើមស្ថាបនាផ្លូវនេះ បានលឿនដើម្បីបម្រើផលប្រយោជន៍ជូនពលរដ្ឋនៅក្នុងតំបន់នោះ។

បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួង ដោយមានការចូលរួមពីអាជ្ញាធរស្រុក បានទៅពិនិត្យស្ថានភាពផ្លូវចំនួន៣ខ្សែ ទៀតស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង ដូចខាងក្រោម៖

* ខ្សែទី១ មានប្រវែង ២២,៧១គីឡូម៉ែត្រ តភ្ជាប់ពីឃុំខ្លុងពពក ទៅដល់ភូមិកោះខ្ទម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ខ្សែផ្លូវនេះ គ្រោងចាប់ផ្ដើមស្ថាបនានៅចុងឆ្នាំ២០២៤នេះ ក្នុងក្របខណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងតំបន់ទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP)។

* ខ្សែទី២ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ២០,១៩៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ទៅដល់ភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ផ្លូវនេះ ទើបបានបញ្ចប់ការស្ថាបនារួចរាល់នៅខែមិថុនា ឆ្នាំ២០២៤នេះ។

* ខ្សែទី៣ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១១,០៨៥គីឡូម៉ែត្រ តភ្ជាប់ពីភូមិស្រែសារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ទៅដល់ភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ផ្លូវនេះ ទើបបានបញ្ចប់ការស្ថាបនារួចរាល់នៅខែកក្កដា ឆ្នាំ២០២៣។

ក្នុងឱកាសចុះពិនិត្យផ្លូវនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ព្រមទាំងនាំយកនូវអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋផងដែរ៕

អត្ថបទ​ដោយ៖ Nou Seyha

Related post

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ចូលជួបពិភាក្សាការងារនាយករដ្ឋមន្ត្រីវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការសម្រួលពាណិជ្ជកម្មទ្វេភាគី

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ចូលជួបពិភាក្សាការងារនាយករដ្ឋមន្ត្រីវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការសម្រួលពាណិជ្ជកម្មទ្វេភាគី

(ហាណូយ)៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នាល្ងាចថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាសបំពេញបេសកកម្ម ចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម។ ក្នុងជំនួបសម្តែងការគួរសមនេះ លោកជំទាវរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តី…
ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ក្នុងមូលដ្ឋានខេត្តកំពង់ចាម

ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ក្នុងមូលដ្ឋានខេត្តកំពង់ចាម

ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជការរងកងទ័ពជើងគោក តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្ថិតក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់។…
សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តគិរីជលសាកោះរ៉ុង នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តគិរីជលសាកោះរ៉ុង នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

នៅថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តគិរីជលសាកោះរ៉ុង ស្ថិតភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង…