រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អំពាវនាវឲ្យចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះជីវិតមនុស្ស

រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អំពាវនាវឲ្យចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះជីវិតមនុស្ស

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រសួងអធិការកិច្ចគ្រប់លំដាប់ថ្នាក់ បានអញ្ជើញចូលរួមបរិច្ចាគឈាម ក្រោមប្រធានបទ «អំពើល្អជាទាន ការបរិច្ចាគឈាមជាសប្បុរស» ដើម្បីចូលរួមអបអរ ខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

ពិធីក៏មានការអញ្ជើញចូលពីលោកជំទាវរដ្ឋលេខាធិការប្រចាំការ លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការនៃក្រសួងអធិការកិច្ច ព្រមទាំងមានការសម្របសម្រួលដោយ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ និងលោកគ្រូ អ្នកគ្រូពេទ្យ សរុប៤០០នាក់ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តម ហួត ហាក់ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ នៃក្រសួងអធិការកិច្ចដែលបានចូលរួមបរិច្ចាគឈាមនៅពេលនេះ។ លោករដ្ឋមន្ដ្រី បានអំពាវនាវឲ្យបន្ដសកម្មភាពបែបនេះ ដោយយល់ឃើញថា ការបរិច្ចាគឈាម គឺជាការជួយសង្គ្រោះអាយុជីវិតរបស់មនុស្ស។

សូមបញ្ជាក់ថា ការប្រារព្ធពិធីបរិច្ចាគឈាមរបស់ក្រសួងអធិការកិច្ចនៅថ្ងៃនេះ គឺដើម្បីចូលរួមអបអរ ខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ហើយនេះជាលើកទី១ ដែលក្រសួងអធិការកិច្ច បានរៀបចំកម្មវិធីសប្បុរសនេះឡើង គឺដើម្បីជួយសង្រ្គោះជីវិតមនុស្សផង ចូលរួមធ្វើអំពើល្អផង និងដើម្បីសុខភាពរបស់មន្រ្តីរាជការផង ដែលជាទានដ៏ល្អប្រពៃ ព្រោះថាការបរិច្ចាគឈាម មិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សនោះទេ តែបានផ្ដល់អត្ថប្រយោជន៍ដល់សុខភាព គឺជួយកាត់បន្ថយនូវហានិភ័យជំងឺមហារីកនានា៕

អត្ថបទ​ដោយ៖ Met Kim​au

Related post

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ចូលជួបពិភាក្សាការងារនាយករដ្ឋមន្ត្រីវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការសម្រួលពាណិជ្ជកម្មទ្វេភាគី

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ចូលជួបពិភាក្សាការងារនាយករដ្ឋមន្ត្រីវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការសម្រួលពាណិជ្ជកម្មទ្វេភាគី

(ហាណូយ)៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នាល្ងាចថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាសបំពេញបេសកកម្ម ចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម។ ក្នុងជំនួបសម្តែងការគួរសមនេះ លោកជំទាវរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តី…
ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ក្នុងមូលដ្ឋានខេត្តកំពង់ចាម

ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ក្នុងមូលដ្ឋានខេត្តកំពង់ចាម

ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជការរងកងទ័ពជើងគោក តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្ថិតក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់។…
សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តគិរីជលសាកោះរ៉ុង នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តគិរីជលសាកោះរ៉ុង នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

នៅថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តគិរីជលសាកោះរ៉ុង ស្ថិតភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង…